Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប

ដោយ Pothe Thun
25/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីនៅភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប
23
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាបរិវេណវត្តបុព្វទិសារាម ហៅវត្តកំពង់ក្តី ព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកជីក្រែង បានរៀបចំពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យក្បាលដីចំនួន ៩០៧ក្បាលដី នៃភូមិពោធិសិរី ឃុំកំពង់ក្តី ស្រុកជីក្រែង ខេត្តសៀមរាប ដើម្បីប្រជាពលរដ្ឋធ្វើការពិនិត្យព័ត៌មានក្បាលដីរបស់ខ្លួនឱ្យបានច្បាស់លាស់ និងធ្វើការតវ៉ាក្នុងករណីព័ត៌មានទាំងនោះមិនត្រឹមត្រូវ។

មានប្រសាសន៍ក្នុងពិធីនោះ លោក ប៊ូ ជុំសម្បត្តិ បង្ហាញថា ការបិទផ្សាយជាសាធារណៈនូវឯកសារការវិនិច្ឆ័យក្បាលដីនាពេលនេះ មានសារសំខាន់ណាស់ចំពោះប្រជាពលរដ្ឋ ដែលត្រៀមនឹងទទួលបានវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុ ឬហៅសាមញ្ញថា ប្លង់រឹង។ ក្នុងរយៈពេល១៥ថ្ងៃនេះ បងប្អូនប្រជាពលរដ្ឋអាចមកពិនិត្យ ឬតវ៉ាក្នុងថ្ងៃឈប់សម្រាក ឬថ្ងៃបុណ្យក៏បាន ដោយមន្ត្រីរបស់យើងពុំមានការឈប់សម្រាកទេ។ ក្នុងការពិនិត្យផ្ទៀងផ្ទាត់នេះដែរ បងប្អូនប្រជាពលរដ្ឋត្រូវពិនិត្យព័ត៌មានសំខាន់ៗដូចជា ឈ្មោះម្ចាស់ដី ទំហំដី រូបរាងដី ប្រភេទទ្រព្យ ដីមានជាប់ពាក់ព័ន្ធនឹងដីបុរាណដ្ឋាន។ល។ ប្រសិនបើបងប្អូនមានការលំបាកក្នុងការពិនិត្យ ឬពុំចេះអក្សរ សូមបងប្អូនស្នើដល់មន្ត្រីជំនាញជួយពន្យល់ និងណែនាំបន្ថែម។

លោកអនុប្រធានមន្ទីរ បញ្ជាក់ថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋ មិនមានការតវ៉ាចំពោះព័ត៌មានក្បាលដីរបស់ខ្លួន ដែលបានបិទផ្សាយជាសាធារណៈក្នុងរយៈពេល១៥ថ្ងៃនេះទេ បានន័យថាព័ត៌មានក្បាលដីរបស់បងប្អូនត្រឹមត្រូវ។ បន្ទាប់ពីបិទបញ្ចប់ការផ្សាយជាសាធារណៈនេះ គណៈកម្មការរដ្ឋបាល នឹងលើកសំណើរជូនទៅ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ដើម្បីសម្រេចចេញវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុជូនបងប្អូន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

គួរជម្រាបថា លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការបិទផ្សាយ នឹងចេញប័ណ្ណរួចរាល់បានចំនួន ៨៦ភូមិ រួមមាន៖ ១. ក្រុងសៀមរាប មានចំនួន ០៩ សង្កាត់ ស្មើនឹង ៥៣ភូមិ គឺ សង្កាត់សៀមរាបចំនួន ៧ភូមិ, សង្កាត់សាលាកំរើកចំនួន ៧ ភូមិ, សង្កាត់ស្វាយដង្គំចំនួន ១៤ ភូមិ, សង្កាត់ជ្រាវចំនួន ៧ភូមិ, សង្កាត់ស្លក្រាមចំនួន ៨ភូមិ, សង្កាត់គោកចកចំនួន ៣ភូមិ និងសង្កាត់នគរធំចំនួន ១ភូមិ, សង្កាត់សំបួរចំនួន ៥ភូមិ និងសង្កាត់ស្រង៉ែចំនួន ១ភូមិ ។ ២. ស្រុកសូទ្រនិគម ឃុំដំដែក ស្មើនឹង ១៣ភូមិ ក្នុងនោះ ១០ភូមិ បានចេញប័ណ្ណរួចរាល់ និង ៣ភូមិ ដែលបានធ្វើការបិទផ្សាយរួចរាល់។ ៣ស្រុកប្រាសាទបាគង បានចំនួន ៣ឃុំ ស្មើនឹង ៦ភូមិ គឺ ឃុំបាល្ល័ង្កចំនួន ១ភូមិ ឃុំអំពិលចំនួន ៤ ភូមិ និងឃុំកណ្តែកចំនួន ២ភូមិ ក្នុងនោះ មាន ១ភូមិបានចេញប័ណ្ណរួចរាល់ និង ១ភូមិទៀតបានបិទផ្សាយរួចរាល់។ ៤. ស្រុកពួក ឃុំពួក ស្មើនឹង ៦ភូមិ ក្នុងនោះ ៤ ភូមិ បានចេញប័ណ្ណរួចរាល់ និង ២ ភូមិបានបិទផ្សាយរួចរាល់។ ៥.ស្រុកក្រឡាញ់ ឃុំកំពង់ថ្កូវ ស្មើនឹង ៨ភូមិ ក្នុងនោះ ៦ភូមិ បានចេញប័ណ្ណរួចរាល់ និង ២ភូមិ ដែលបានធ្វើការបិទផ្សាយរួចរាល់។ និង៦.ស្រុកជីក្រែង ឃុំកំពង់ក្តី បានចំនួន ១ភូមិ ដែលកំពុងតែរៀបចំការបិទផ្សាយ។

 

អត្ថបទ និង រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក សេង ផល្លី

Tags: មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាបស្រុកជីក្រែង​ឯកសារនៃការវិនិច្ឆ័យក្បាលដី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ក្រសួងកសិកម្ម អំពាវនាវដល់សមត្ថកិច្ចបន្ដទប់ស្កាត់បទល្មើសនេសាទ ក្នុងរដូវបិទនេសាទ ខណ:ដែលបច្ចុប្បន្ននេះ បទល្មើសមានការថយចុះ !

ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.