Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥

ដោយ Pothe Thun
26/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ព្រឹកថ្ងៃទី២៦នេះមានគណបក្សនយោបាយចំនួន២នៅខេត្តសៀមរាប បានធ្វើការហែក្បួនឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥
32
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប បានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២នេះ មានគណបក្សនយោបាយចំនួន២ ក្នុងចំណោមគណបក្សនយោបាយចំនួន១៣ ដែលបានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ បានធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោតដោយការហែក្បួន ក្នុងនោះមាន៖ ១.គណបក្សភ្លើងទៀន បានហែក្បួននៅឃុំចំនួន៣ ក្នុងស្រុកស្វាយលើ រួមមាន ៖ ឃុំបឹងមាលា, ឃុំស្វាយលើ និងឃុំតាសៀម មានអ្នកចូលរួមសរុបចំនួន ៣៣៥នាក់ ក្នុងនោះស្រីចំនួន ១៥៧នាក់ និង២.គណបក្សហ៊្វុនស៊ិនប៉ិច បានធ្វើការហែក្បួននៅសង្កាត់ចំនួន៩ ក្នុងក្រុងសៀមរាប មានសង្កាត់នគរធំ, សង្កាត់ស្វាយដង្គុំ, សង្កាត់គោកចក, សង្កាត់ទឹកវិល, សង្កាត់ក្របីរៀល, សង្កាត់សំបួរ, សង្កាត់សៀមរាប និងសង្កាត់ចុងឃ្នៀស ដោយមានអ្នកចូលរួមសរុបចំនួន ៣០០នាក់ ក្នុងនោះស្រី ចំនួន ១០២នាក់។

លោក នឹម វ៉ាន់សំ បន្តថា ក្រៅពីការហែក្បួន មានគណបក្សនយោបាយចំនួន៨ បានធ្វើសកម្មភាពដោយការចែកខិត្តប័ណ្ណ, ការជួបប្រជុំ និងការចាក់មេក្រូ រួមមាន៖ ១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សភ្លើងទៀន, ៣.គណបក្សហ្វ៊ុនស៊ិនប៉ិច, ៤.គណបក្សរួបរួមជាតិ, ៥.គណបក្សខ្មែរស្រឡាញ់ជាតិ, ៦.គណបក្សកម្ពុជានិយម, ៧.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និង៨.គណបក្សឆន្ទៈខ្មែរ។

លោកប្រធានគណៈកម្មការ បានបន្តទៀតថា ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា រហូតដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២២ ហើយបើគិតចាប់ពីថ្ងៃទី២១ ដែលជាថ្ងៃបើកយុទ្ធនាការឃោសនារកសំឡេងឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ រហូតមកទល់ថ្ងៃទី២៦ ខែឧសភានេះ សភាពការណ៍សន្តិសុខ និងសុវត្ថិភាពទូទៅ មិនមានបញ្ហាអ្វីកើតឡើងគួរឲ្យកត់សម្គាល់នោះឡើយ ខណៈគណៈកម្មការឃុំសង្កាត់ រៀបចំការបោះឆ្នោត បាននឹងកំពុងសហការជាមួយអាជ្ញាធរដែនដី ក្នុងការរៀបចំតម្រាយផ្លូវឱ្យគណបក្សនយោបាយ ព្រមទាំងមានការបែងចែកពេលវេលា ដើម្បីចៀសវាងកុំឱ្យមានការប្រឈមការទល់មុខគ្នាក្នុងការដង្ហែក្បួនទាំងឡាយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

សូមបញ្ជាក់ថា ក្នុងទូទាំងខេត្តសៀមរាប មានឃុំសង្កាត់ចំនួន១០០ មានការិយាល័យបោះឆ្នោតចំនួន១.៥០៨ការិយាល័យ និងអ្នកមានឈ្មោះក្នុ ងបញ្ជីបោះឆ្នោតចំនួន ៥៨៨.៥៣៣នាក់ ដែលមានគណបក្សនយោបាយចំនួន១៣ ចូលរួមប្រកួតប្រជែង រួមមាន ៖ ១.គណបក្សប្រជាជនកម្ពុជា, ២.គណបក្សភ្លើងទៀន, ៣.គណបក្សខ្មែររួបរួមជាតិ, ៤.គណបក្សហ៊្វុនស៊ិនប៉ិច, ៥.គណបក្សខ្មែរស្រឡាញ់ជាតិ, ៦.គណបក្សប្រជាធិបតេយ្យមូលដ្ឋាន, ៧.គណបក្សឆន្ទៈខ្មែរ, ៨.គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ, ៩.គណបក្សកែទម្រង់កម្ពុជា, ១០.គណបក្សកម្ពុជានិយម, ១១.គណបក្សសញ្ជាតិកម្ពុជា, ១២.គណបក្សយុវជនកម្ពុជា និង១៣.គណបក្សរស្មីខេមរា ហើយការបោះឆ្នោតនឹងធ្វើឡើងនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២ ចាប់ពីម៉ោង ៧:០០ព្រឹក រហូតដល់ម៉ោង ៣:០០រសៀល៕

អត្ថបទ ៖ លោក លីវ សាន្ត

Tags: គណបក្សនយោបាយបោះឆ្នោតហែក្បួនឃោសនារកសំឡេងឆ្នោត
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

កសិករដាំដំណាំម្នាស់ទឹកឃ្មុំ អំពាវនាវឲ្យភ្ញៀវទេសចរជួយគាំទ្រកសិផលដែលអ្នកភូមិធម្មជាតិរុនតាឯក ដាក់លក់ក្នុងសួនរុក្ខជាតិអង្គរ

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយ លោក Li Tao អគ្គនាយកសារព័ត៌មាន AP Time

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយ លោក Li Tao អគ្គនាយកសារព័ត៌មាន AP Time

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.