Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ទោះបីជាមនុស្សសម័យថ្មី មិនសូវគាំទ្រតែយុវជនម្នាក់ស្រុកអង្គរ នៅតែបន្តរៀនជំនាញផលិតសាស្ត្រាវុធបុរាណខ្មែរ បន្តវេនពីជីតា

ដោយ Pothe Thun
26/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
25
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

យុវជន រុន នពាន់ រស់នៅក្នុងតំបន់អង្គរ នៃខេត្ដសៀមរាប ដែលជាអ្នកជំនាញជាងដែកផលិតសាស្ដ្រវុធបុរាណ ដែលបានបន្ដវេនពីជីរបស់គាត់ ដែលទីតាំងរបស់យុវជនរូបនេះមានគ្រឿងសាស្ត្រាវុធបែបបុរាណជាច្រើនដែលគាត់បានផលិតចេញពីលោហៈ និងឈើ ដូចជាដាវ កាំបិត កំាបិតស្នៀត លំពែង កាំបិតបន្ទោះ ព្រះខ័ន និងគ្រឿងសស្ត្រាវុធជាច្រើនទៀត ទៅតាមលំនាំនិងក្បួនខ្នាតរបស់ខ្មែរបុរាណ។

យុវជនរូបនេះបានឱ្យដឹងថា មុខរបរផលិតគ្រឿងសស្ត្រាវុធនេះ គឺគាត់បានរៀនសូត្រពីជីតា តាំងពីកុមារភាព ហើយមុខរបរនេះមិនបានធ្វើឱ្យសេដ្ឋកិច្ចគ្រួសាររបស់គាត់ល្អប្រសើរ ខណៈដែលការជួយគាំទ្រនិងបញ្ជាទិញពីអតិថិជនក៏កាន់តែមានតិចតួចទៅៗ នៅស្របពេលដែលបច្ចេកវិទ្យាកាន់តែជឿនលឿន ឧបករណ៍ប្រើប្រាស់ផ្សេងៗក៏កាន់តែទំនើប។ ប៉ុន្តែទោះបីជាយ៉ាងណាលោក នៅតែខំប្រឹងបន្តមុខរបរផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរតទៅទៀតដោយសារតែទឹកចិត្តស្រឡាញ់និងចង់ថែរក្សាមត៌កវប្បធម៌ដ៏យូរលង់របស់ខ្មែរ កុំឱ្យបាត់បង់។ លោកថាជាច្រើនជំនាន់មកហើយពូជពង្សរបស់លោក គឺជាអ្នកផលិតគ្រឿងសាស្ត្រាវុធបុរាណខ្មែរ ហេតុដូច្នេះបើទោះបីជាបច្ចុប្បន្នក្រុមគ្រួសារលោកភាគច្រើន មិនមានអ្នករៀនជំនាញនេះតទៅទៀតក៏ដោយ ក៏រូបលោកនៅតែបន្តវេនធ្វើជំនាញនេះ ពីព្រោះវាគឺជាញើសឈាមរបស់ជីតា។ ជីតារបស់យុវជន រុន នពាន់ គឺលោកតានូ លាត ដែលអ្នកភូមិជាច្រើនគោរពនិងទទួលស្គាល់ថាជាជាងដែកយ៉ាងចំណាន ដែលចេះផលិតសម្ភារៈនិងគ្រឿងសាស្ត្រាវុធបុរាណខ្មែរជាច្រើនប្រភេទធ្វើពីលោហៈ(ដែក) ក៏ប៉ុន្តែគាត់បានទទួលមរណៈភាពទៅហើយដោយសារវ័យចាស់ជរា។កូនៗរបស់លោកតានូ លាតចំនួន៨នាក់ គឺគ្មាននរណាម្នាក់បានរៀនជំនាញជាងដែក។

រុន នពាន់ បានបន្ដថា ការផលិតអាវុធបុរាណខ្មែរបន្តពីឪពុកទេ គឺមានតែយុវជនរុន នពាន់ ដែលជាចៅប្រុសម្នាក់ប៉ុណ្ណោះដែលស្ម័គ្រចិត្តរៀនជំនាញនេះ ដើម្បីបន្តវេនពីជីតា។
………….សម្លេងលោក រុន នពាន់ ០១………….

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

យុវជន រុន នពាន់ បានឲ្យដឹងទៀតថា ជំនាញជាងដែកផលិតជាសម្ភារៈប្រើប្រាស់ និងគ្រឿងសាស្ត្រាវុធខ្មែរបុរាណនេះ គឺជាការងារដែលនឿយហត់ ដែលទាមទារឱ្យមានកម្លាំងខ្លាំងនិងកាយសម្បទារឹងមាំ ទើបអាចធ្វើទៅកើត ពីព្រោះរាល់ការដំដែក គឺត្រូវប្រើកម្លាំងលើកញញួរធ្ងន់ៗដើម្បីដំដែករឹង។ កាលណាកម្លាំងមិនដល់ គឺមិនអាចធ្វើការងារនោះបានឡើយ។ យុវជន រុន នពាន់ យល់ថាបើទោះបីជាមុខរបរជាងដែកផលិតអាវុធបុរាណនេះ លំបាកប៉ុណ្ណាក៏ដោយ ក៏រូបលោកនៅតែតស៊ូ ដោយសារតែរូបលោកស្រឡាញ់ហើយឈាមរបស់ជីតាលោក គឺជាជាងគ្រប់ជំនាន់ បើបណ្ដោយឱ្យបាត់បង់ កេរ្តិ៍មត៌ករបស់ជីតាដែលមានតាំងពីយូរមកហើយនោះ គឺគ្រួសាររបស់គាត់ហាក់បាត់បង់អ្វីៗទាំងអស់ដែរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: សាស្ត្រាវុធបុរាណខ្មែរ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយ លោក Li Tao អគ្គនាយកសារព័ត៌មាន AP Time

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាជាមួយ លោក Li Tao អគ្គនាយកសារព័ត៌មាន AP Time

នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ណែនាំឲ្យក្រុមគិលានុបដ្ឋាក និងគ្រូពេទ្យទាំងអស់ត្រូវមានបេះដូងជាពេទ្យក្នុងការបំពេញភារកិច្ចរបស់ខ្លួន

នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ណែនាំឲ្យក្រុមគិលានុបដ្ឋាក និងគ្រូពេទ្យទាំងអស់ត្រូវមានបេះដូងជាពេទ្យក្នុងការបំពេញភារកិច្ចរបស់ខ្លួន

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.