Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ណែនាំឲ្យក្រុមគិលានុបដ្ឋាក និងគ្រូពេទ្យទាំងអស់ត្រូវមានបេះដូងជាពេទ្យក្នុងការបំពេញភារកិច្ចរបស់ខ្លួន

ដោយ Pothe Thun
27/05/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ
នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ណែនាំឲ្យក្រុមគិលានុបដ្ឋាក និងគ្រូពេទ្យទាំងអស់ត្រូវមានបេះដូងជាពេទ្យក្នុងការបំពេញភារកិច្ចរបស់ខ្លួន
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើទិសដៅ ២០២២ របស់គណៈគិលានុបដ្ឋាកកម្ពុជា នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២នេះ លោកសាស្រ្តាចារ្យ ឃុន លាងឈុន នាយករងមន្ទីរពេទ្យជ័យវរ្ម័នទី៧ ឬមន្ទីរពេទ្យកុមារគន្ធបុប្ផាខេត្ដសៀមរាប បានលើកឡើងថា ក្រុមគិលានុបដ្ឋាកកម្ពុជា និងក្រុមគ្រូពេទ្យទាងអស់ បើធ្វើជាគ្រូពេទ្យ ត្រូវមានបេះដូងជាពេទ្យ ដើម្បីបានបង្ហាញឱ្យឃើញពីការលះបង់គ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជន។

លោកសាស្រ្តាចារ្យ មានប្រសាសន៍ថា នៅក្នុងអំឡុងនៃការរាតត្បាតខ្លាំងនៃមេរោគកូវិដ-១៩ គិលានុបដ្ឋាកម្ពុជាយើង បានចូលរួមយ៉ាងសកម្ម ក្នុងការប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងខ្លា ដែលនិយាយបានថា ក្រុមគ្រូពេទ្យ ជាវីរៈបុរស់អាវស ឬកងទ័ពអាវស ដែលសកម្មភាពទាំងនេះ បានបង្ហាញឱ្យឃើញពីការលះបង់គ្រប់បែបយ៉ាង ដើម្បីជួយសង្គ្រោះអាយុជីវិតរបស់ប្រជាជនកម្ពុជា បើទោះបីដឹងថា ខ្លួនប្រឈម និងគ្រោះថ្នាក់គ្រប់ពេលក៏ដោយ ដែលទាំងនេះហើយដែលហៅថា ធ្វើពេទ្យមានបេះដូងជាពេទ្យ។ ប៉ុន្តែបើទោះបីជាគិលានុបដ្ឋាមួយចំនួនធំ បានគោរពក្រមសីលធម៌ ភាពសុច្ចរិតយុត្តិធម៌ និងភក្តីភាព និងការមើលថែអ្នកជំងឺប្រកបដោយវិជ្ជាជីវៈក៏ពិតមែន ប៉ុន្តែក៏នៅមានគិលានុបដ្ឋាមួយចំនួនតូច នូវមិនទាន់អនុវត្តគោរពក្រមសីលធម៌បានល្អ ដែលធ្វើឱ្យមានការប៉ះពាល់ដល់វិស័យសុខាភិបាលយើងខ្លះដែរ។

លោកសាស្រ្តាចារ្យ ក៏បានណែនាំឱ្យគិលានុបដ្ឋាកទាំងអស់ បើធ្វើជាពេទ្យ ត្រូវមានបេះដូងជាពេទ្យ មានន័យថា ធ្វើជាពេទ្យពេលមានអ្នកជំងឺមកជួបយើងឱ្យជួយសង្គ្រោះជីវិត គ្រូពេទ្យត្រូវតែធ្វើតួនាទីរបស់ខ្លួនឱ្យបានល្អ គឺសង្គ្រោះជីវិតមនុស្សឱ្យបានទាន់ពេលវេលា និងមើលថែប្រកបដោយវិជ្ជាជីវៈ និងមានក្រមសីលធម៌ល្អ។

ព័ត៌មានជាតិ ថ្មីៗ

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

កម្ពុជាធ្វើម្ចាស់ផ្ទះរៀបចំសិក្ខាសាលាអាស៊ាន-ជប៉ុន ដើម្បីលើកកម្ពស់សមភាពយេនឌ័រក្នុងវិស័យកីឡា នៅខេត្តសៀមរាប

13/01/2026
បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

បងប្អូនភៀសសឹកនៅខេត្តសៀមរាប បញ្ចប់វគ្គបណ្ដុះបណ្ដាលជំនាញធ្វើភេសជ្ជៈ និងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា

06/01/2026

មានប្រសាសន៍ក្នុងឱកាសនោះដែរលោកអនុបណ្ឌិត អ៊ុន សាន ប្រធានក្រុមប្រឹក្សាគណៈគិលានុបដ្ឋាជាតិ បានបញ្ជាក់ថា គណៈគិលានុបដ្ឋាកកម្ពុជាបង្កើតឡើង ក្នុងគោលបំណង គឺពង្រឹងការលើកកំពស់សុខមាលភាពជូនប្រជាពលរដ្ឋស្របតាមគោលនយោបាយជាតិ កាត់បន្ថយបាតុភាពអវិជ្ជមាន បណ្តាលមកពីការមិនគោរពឱ្យបានត្រឹមត្រូវនូវគោលការណ៍ក្រមសីលធម៌ វិជ្ជាជីវៈថែទាំ និងដើម្បីការពារកិត្តិយស និងឥស្សរៈភាពរបស់វិជ្ជាជីវៈ និងដើម្បីធ្វើយ៉ាងណាឱ្យសម្រេចបានទិសដៅសំខាន់ៗ ក្នុងការអនុវត្តឱ្យស្របតាមក្រមសីលធម៌ ផ្ដល់ការថែទាំព្យាបាលអ្នកជំងឺឱ្យមានគុណភាព។ គិលានុបដ្ឋា ដែលប្រកបវិជ្ជាជីវៈថែទាំ ទាំងសេវាសាធារណៈ និងឯកជន ត្រូវតែគោរពកិច្ចការរបស់ខ្លួនដោយចុះបញ្ជីកា និងមានអាជ្ញាបណ្ណក្នុងការប្រកបវិជ្ជាជីវៈថែទាំ ស្របតាមព្រះរាជក្រម ស្តីពីការគ្រប់គ្រងអ្នកប្រកបវិជ្ជាជីវៈវិស័យសុខាភិបាល ដើម្បីជាប្រយោជន៍ក្នុងការលើកកំពស់វិជ្ជាជីវៈថែទាំនៅកម្ពុជា។ សម្រាប់បច្ចុប្បន្ននេះសម្រាប់មន្ទីរពេទ្យណា ដែលគិលានុបដ្ឋាគោរពក្រមសីលធម៌ ភាពសុច្ចរិតយុត្តិធម៌ និងភក្តីភាព និងការមើលថែអ្នកជំងឺប្រកបដោយវិជ្ជាជីវៈ និងទទួលបានការលើទឹកចិត្ត និងរង្វាន់ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អាជ្ញាធរខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

អាជ្ញាធរខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.