Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ

ដោយ Pothe Thun
27/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍
តំណាងរាស្ត្រមណ្ឌលសៀមរាបអំពាវនាវដល់បងប្អូនពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ
26
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្លែងទៅកាន់សមាជិក សមាជិកា គណៈបក្សប្រជាជនកម្ពុជា នៅឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប ក្នុងឱកាសយុទ្ឋនាការឃោសបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត អ្នកឧកញ៉ា សៀង ណាំ តំណាងរាស្រ្តមណ្ឌលសៀមរាប បានអំពាវនាវដល់បងប្អូនពលរដ្ឋ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមអញ្ជើញទៅបោះឆ្នោតគ្នា នៅថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខ នៅការិយាល័យដែលបងប្អូនបានចុះឈ្មោះ ដើម្បីជ្រើរើសនូវថ្នាក់ដឹកនាំដែលបងប្អូនពេញចិត្ត ក្នុងការដឹកនាំភូមិឃុំ-សង្កាត់របស់បងប្អូន។

ឯកឧត្តមបណ្ដិត មានប្រសាសន៍ថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សចាស់ទុំបំផុត ព្រមទាំងជាគណបក្សដែលបាន កសាងសមិទ្ធផលជូនជាតិ និងប្រជាជនយ៉ាងច្រើនអនេក ជាពិសេសបានកម្ចាត់របបប្រល័យពូជសាសន៍ សង្គ្រោះជាតិនិងអាយុជីវិតប្រជាជនឱ្យផុតពីការស្លាប់ ព្រមទាំងទប់ស្កាត់ធ្វើឱ្យរបបនេះ មិនអាចវិលត្រឡប់មកវិញបាន នាំមកជូនប្រជាជន នូវសិទ្ធិសេរីភាពគ្រប់បែបយ៉ាង ព្រមទាំងសេចក្ដីថ្លៃថ្នូរ ដែលបានបាត់បង់ទាំងស្រុង ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។ គណៈបក្សប្រជាជនកម្ពុជា បានធ្វើជាកម្លាំងស្នូលនៃការផ្សះផ្សាបង្រួបបង្រួមជាតិ រហូតដល់មានកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស និងការបញ្ចប់សង្គ្រាមដែលរ៉ាំរ៉ៃរាប់ទសវត្ស បង្កើតបាននូវសន្តិភាព ធ្វើឱ្យមានឯកភាពជាតិ និងឯកភាពទឹកដី មិនតែប៉ុណ្ណោះនៅបានពង្រឹង និងពង្រីកលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងនីតិរដ្ឋ ដែលជាមូលដ្ឋាននៃសុខដុម របស់សង្គមជាតិ។

ឯកឧត្តមតំណាងរាស្ត្រ ក៍បានលើកឡើងពីសមិទ្ឋផលដែលគណៈបក្សប្រជាជនកម្ពុជាបានស្តារសេដ្ឋកិច្ច និងសង្គម ពីស្ថានភាពខ្ទេចខ្ទីឱ្យមានការអភិវឌ្ឍគ្រប់វិស័យ ហើយកម្ពុជាបាន ស្ថិតក្នុងចំណោមប្រទេសដែលសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ និងសម្រេចបានវឌ្ឍនភាពល្អ ប្រសើរក្នុងការកាត់បន្ថយភាពក្រីក្រ ជាពិសេសភាពជោគជ័យក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដោយបានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដណ្តប់បានទូទាំងប្រទេស និងការពារបានយ៉ាងគត់មត់ នូវឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដី ព្រមទាំងការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សាធារណៈផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

‎អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យមន្ទីរអង្គភាពពាក់ព័ន្ធ បន្តយកចិត្តទុកដាក់ខ្ពស់លើការអនុវត្តផែនការ ដើម្បីឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋ

13/02/2026
មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

មន្ត្រីជំនាញរៀបចំដែនដី បន្តពិនិត្យទីតាំងតាមបណ្ដាភូមិក្នុងខេត្តសៀមរាប ដើម្បីរៀបចំផែនការប្រើប្រាស់ដីភូមិឱ្យត្រឹមត្រូវស្របតាមច្បាប់

12/02/2026

បើតាមរបាយការណ៍របស់លោក ឈឹម ច្រៃ អនុប្រធានគណៈបក្សឃុំស្លែងស្ពាន និងជាបេក្ខជនលេខរៀងទី២ នៃគណៈបក្សប្រជាជនកម្ពុជា បានឲ្យដឹងថា ឃុំស្លែងស្ពាន មានភូមិចំនួន១៥ មានប្រជាពលរដ្ឋសរុបចំនួន ១៣.៤៤៥នាក់ ស្រី ៦.៧៣៤នាក់ ក្នុងនោះប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ចំនួន ៨.៣៨១នាក់ ស្រី ៤៨១២នាក់៕

អត្ថបទ៖ លោក យូ វង្ស
រូបភាព៖ លោក ស៊ាន សុផាត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់

អគ្គនាយកអាជ្ញាធរជាតិអប្សរា ដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យ និងពន្យល់បន្ថែមអំពីខ្លឹមសារនៃអនុសាសន៍របស់គណៈកម្មាធិការ អាយស៊ីស៊ី-អង្គរ

អាជ្ញាធរខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

អាជ្ញាធរខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

ពីធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមពានរង្វាន់ប្រាក់លាន និងខ្សែក្រវាត់ក្នុងខេត្តសៀមរាប

ពីធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមពានរង្វាន់ប្រាក់លាន និងខ្សែក្រវាត់ក្នុងខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.