Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកសូត្រនិគម

ដោយ Pothe Thun
30/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
11
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ អាជ្ញាធរខេត្តសៀមរាប រួមនិងអាជ្ញាធរស្រុកសូទ្រនិគម ចុះជួបសំណេះសំណាល និងផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ ស្ថិតក្នុងបរិវេណវត្តកំពង់ឃ្លាំង ឃុំកំពង់ឃ្លាំង ស្រុកសូត្រនិគម។

មានប្រសាសន៍ក្នុងឱកាសនោះ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើងថា ដោយមានការគិតគូរខ្ពស់ពីទុកលំបាករបស់ប្រជាពលរដ្ឋ កាលពីថ្ងៃទី២៧ ខែឧសភានេះ សម្ដេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអាជ្ញាធរពាក់ព័ន្ធ ចុះសិក្សាដីរបស់ប្រជាពលរដ្ឋ ដែលស្ថិតនៅក្នុងតំបន់២ និងតំបន់៣ នៃបឹងទន្លេសាប ត្រូវធ្វើការកាត់ឆ្វៀលជូនចំពោះប្រជាពលរដ្ឋ ដែលបានរស់នៅអាស្រ័យផលយូរឆ្នាំជាក់ស្ដែង។ ដូច្នេះ ការកែសម្រួលនេះ ប្រជាពលរដ្ឋ នឹងអាចទទួលបានដីកម្មសិទ្ធ ឬអាស្រ័យផលដោយស្របច្បាប់ ទៅតាមការចុះសិក្សារបស់អាជ្ញាធរជំនាញ។

លោកស្រីអភិបាលរង បញ្ជាក់ថា ចំពោះដីក្នុងតំបន់បឹងទន្លេសាប ដែលប្រជាពលរដ្ឋ ឬជនខិលខូចបានកាប់ទន្ទ្រានខុសច្បាប់ក្នុងរយៈខ្លីត្រឹមតែ២ ឬ៣ឆ្នាំ អាជ្ញាធរនឹងត្រូវដកហូតយកមកវិញ។ ដូច្នេះលោកស្រី សូមអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការកាប់ទន្ទ្រានយកដីព្រៃលិចទឹកបន្តទៀត ដែលទង្វើនេះ បានបង្កឱ្យប៉ះពាល់ដល់ប្រព័ន្ធជីវៈចម្រុះក្នុងតំបន់បឹងទន្លេសាប ហើយក៏ជាអំពើខុសច្បាប់ផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ជាមួយនោះ លោក ម៉ក់ ប្រុស អភិបាលស្រុកសូទ្រនិគម លើកឡើងថា ដើម្បីពន្លឿនការអនុវត្តការងារការកាត់ឆ្វៀលដីជូនប្រជាពលរដ្ឋនៅតាមបណ្ដាឃុំ ដែលពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប ស្របតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន និងការចង្អុលបង្ហាញរបស់ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប សូមប្រជាពលរដ្ឋត្រៀមឯកសារ សម្គាល់អត្តសញ្ញាណ និងទីលំនៅរបស់ខ្លួនជូនអាជ្ញាធរត្រួតពិនិត្យ ក៏ដូចជាការកំណត់ព្រំប្រទល់ដីរបស់ខ្លួន និងអ្នកជិតខាងឱ្យបានច្បាស់លាស់ ដែលចៀសវាងបង្កជម្លោះផ្សេងៗ នៅពេលចុះកំណត់ព្រំប្រទល់ដីដោយអាជ្ញាធរចម្រុះ។

គួរជម្រាបថា សម្រាប់ស្រុកសូទ្រនិគម មានឃុំចំនួន ៤ ដែលជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប រួមមានឃុំកំពង់ឃ្លាំង ឃុំដានរុន ឃុំគៀនសង្កែ និងឃុំខ្ចាស់។ ដោយឡែក នៅទូទាំងខេត្តសៀមរាប មានក្រុងសៀមរាប និង ស្រុកចំនួន៥ ដូចជា ជីក្រែង សូទ្រនិគម ប្រាសាទបាគង ពួក និងក្រឡាញ់ ដែលជាប់ពាក់ព័ន្ធនឹងដីក្នុងតំបន់បឹងទន្លេសាប។

រូបភាព៖ លោក ធន់ ពូថេ
អត្ថបទ៖ លោក សេង ផល្លី

Tags: ដីតំបន់បឹងទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពីធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមពានរង្វាន់ប្រាក់លាន និងខ្សែក្រវាត់ក្នុងខេត្តសៀមរាប

ពីធីបើកការប្រកួតប្រដាល់គុនខ្មែរប្រចាំប្រទេស ដណ្តើមពានរង្វាន់ប្រាក់លាន និងខ្សែក្រវាត់ក្នុងខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យស្ថានភាពដី នៅតំបន់បឹងទន្លេសាបក្នុងស្រុកជីក្រែង

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យស្ថានភាពដី នៅតំបន់បឹងទន្លេសាបក្នុងស្រុកជីក្រែង

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកពួក

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកពួក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.