Saturday, March 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យស្ថានភាពដី នៅតំបន់បឹងទន្លេសាបក្នុងស្រុកជីក្រែង

ដោយ Pothe Thun
30/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
អាជ្ញាធរខេត្តសៀមរាប ចុះពិនិត្យស្ថានភាពដី នៅតំបន់បឹងទន្លេសាបក្នុងស្រុកជីក្រែង
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត តំណាងឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយអាជ្ញាធរស្រុកជីក្រែង និងបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាពដីនៅតំបន់២ និងតំបន់៣ ក្នុងភូមិសាស្ត្រឃុំស្ពានត្នោត និងឃុំអន្លង់សំណរ ដែលប្រជាពលរដ្ឋកំពុងអាស្រ័យផលយូរឆ្នាំ និងតំបន់មួយចំនួនទៀតជាភូមិចាស់របស់ពួកគាត់ ដើម្បីធ្វើការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស និងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប។

លោកអភិបាលរងខេត្ត បានបង្ហាញថា ការចុះពិនិត្យនាពេលនេះ គឺអនុវត្តន៍តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលសម្ដេចបានថ្លែងសារពិសេសស្តីពីបឹងទន្លេសាប ដោយបានកំណត់ថា បឹងទន្លេសាបជាបឹងដ៏ធំមួយ និងជាប្រភពពូជត្រីច្រើនប្រភេទ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ថែរក្សា និងអភិរក្ស។ ជាមួយនោះ តំបន់បឹងទន្លេសាប ត្រូវចែកចេញជា ៤តំបន់ ហើយតំបន់ទី៤ ជាតំបន់ដែលទាមទារឱ្យមានការអភិរក្សជាដាច់ខាត ក្នុងនោះដែរតំបន់បឹងទន្លេសាប ត្រូវចែកជាពីរកត្តាចាំបាច់ គឺទី១ ការអភិរក្ស និងទី២ គឺត្រូវតែគិតដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ដែលរស់នៅជុំវិញបឹងទន្លេសាបនោះ ។ បន្ថែមពីនោះ បញ្ហាបឹងទន្លេសាប ត្រូវគិតលើគោលការណ៍សំខាន់ចំនួន៣ ហើយគោលការណ៍ ដែលត្រូវយកចិត្តទុកដាក់នោះ គឺគោលការណ៍ថ្លឹងថ្លែងជាមួយការអភិរក្ស និងគោលការណ៍រស់នៅរបស់ប្រជាពលរដ្ឋជាក់ស្តែង ។

លោកអភិបាលរងខេត្ត ក៏បានបញ្ជាក់អំពីសាររបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីបន្ថែមថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យពិចារណាស្ថានភាពជាក់ស្តែង ដោយកាត់ឆ្វៀលដីពីតំបន់២ និងតំបន់៣ ជូនទៅប្រជាពលរដ្ឋ ដែលរស់នៅជាក់ស្តែង និងបានណែនាំឱ្យកែសម្រួលព្រំប្រទល់តំបន់២ និងតំបន់៣ឡើងវិញ ទៅតាមស្ថានភាពជាក់ស្តែងនៃការអាស្រ័យផលរបស់ប្រជាពលរដ្ឋ។ ម្យ៉ាងទៀត ទីតាំងដែលប្រជាពលរដ្ឋ អាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់។ ហើយរាជរដ្ឋាភិបាលកម្ពុជា ប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាពជាប្រជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដី ដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោកអភិបាលរងខេត្ត ក៏បានសង្កត់ធ្ងន់ផងដែរចំពោះអ្នកមានអំណាច អ្នកមានលុយ ដែលជ្រកក្រោមរូបភាពជាប្រជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដី ដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប។ ការអាស្រ័យផលយូរឆ្នាំនេះ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ ២ ឬ ៣ឆ្នាំនោះទេ។ ទន្ទឹមនឹនេះ សូមប្រជាពលរដ្ឋ ដែលទទួលបានការកាត់ឆ្វៀលដីហើយនោះ សូមកុំបន្តកាប់ទន្ទ្រានដី ដែលត្រូវបានអភិរក្សបន្តទៅទៀត ។ ដីដែលកាត់ឆ្វៀលជូនប្រជាពលរដ្ឋ គឺជាដីដែលពលរដ្ឋអាស្រ័យផលយ៉ាងតិចបំផុត១០ឆ្នាំ ឬដីលំនៅឋានជាក់ស្តែង៕

ប្រភព និងរូបភាព៖ រដ្ឋបាលខេត្តសៀមរាប

Tags: ដីតំបន់បឹងទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកពួក

ក្រុមការងារចម្រុះនៃរដ្ឋបាលខេត្តសៀមរាប ចុះសំណេះសំណាល និងផ្សព្វផ្សាយការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋក្នុងស្រុកពួក

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផលលើដីក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាបនៅក្នុងស្រុកក្រឡាញ់

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផលលើដីក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាបនៅក្នុងស្រុកក្រឡាញ់

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    12 shares
    Share 5 Tweet 3
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

    12 shares
    Share 5 Tweet 3

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.