Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផលលើដីក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាបនៅក្នុងស្រុកក្រឡាញ់

ដោយ Pothe Thun
30/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រឡាញ់ ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋអាស្រ័យផលលើដីក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាបនៅក្នុងស្រុកក្រឡាញ់
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ម្សិលមិញនេះ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រឡាញ់ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងឃុំចំនួន២ គឺឃុំសំបួរ និងឃុំស្រណាល ដែលកំពុងអាស្រ័យផលនៅលើផ្ទៃដីក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាបស្ថិតក្នុងភូមិសាស្ត្រស្រុកក្រឡាញ់ ខេត្តសៀមរាប ពិសេសដើម្បីធ្វើការផ្សព្វផ្សាយប្រសាសន៍របស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អំពីការកែសម្រួលការបោះបង្គោលព្រំប្រទល់ដី និងកាត់ឆ្វៀលដីនៅក្នុងតំបន់បឹងទន្លេសាបជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាក់ស្ដែងយូរឆ្នាំ រួមទាំងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស និងការយកចិត្តទុកដាក់លើផលប្រយោជន៍របស់ប្រជាពលរដ្ឋដែលរស់នៅតំបន់បឹងទន្លេសាប ។

លោកស្រី ម៉ននី រង្សី អភិបាលស្រុកក្រឡាញ់ បានឲ្យដឹងថា នៅឆ្នាំ២០១២ រាជរដ្ឋាភិបាលបានចេញអនុក្រិតស្តីពីការកំណត់ដែនព្រៃលិចទឹកស្ថិតនៅក្នុងខេត្តចំនួន៦ជុំវិញបឹងទន្លេសាប ក្នុងនោះខេត្តសៀមរាប មានស្រុកក្រុងចំនួន៦ដែលមានភូមិសាស្ត្រស្ថិតនៅជាប់បឹងទន្លេសាប ហើយនៅឆ្នាំ២០១២នោះដែរ គណៈកម្មការក្រុមការងារខេត្ត និងស្រុកបានវាស់វែងនិងបែងចែកជូនដល់បងប្អូនដែលកំពុងអាស្រ័យផលជាក់ស្តែងចំនួន៣៨១គ្រួសារ មានផ្ទៃដីសរុបចំនួន៩០២ហិកតា ប៉ុន្តែថ្មីៗនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវអនុសាសន៍ដល់អាជ្ញាធរខេត្តស្ថិតនៅជាប់បឹងទន្លេសាប ឲ្យដឹកនាំអាជ្ញាធរក្រុងស្រុក ឃុំសង្កាត់និងមន្ត្រីអាជ្ញាធរជំនាញនានា ចុះពិនិត្យនិងវាយតម្លៃឱ្យបានច្បាស់លាស់ អំពីការរស់នៅនិងការអាស្រ័យផលរបស់ប្រជាកសិករ ថាតើគ្រួសារពួកគាត់ពិតជាមានលំនៅឋានអចិន្ត្រៃនិងកំពុងអាស្រ័យផលធ្វើស្រែតាំងពីយូរមកហើយឬក៍ត្រឹម១០ឆ្នាំចុះក្រោមនៅតំបន់ព្រៃលិចទឹកនៃភូមិសាស្ត្របឹងទន្លេសាប ដើម្បីផ្តល់សិទ្ឋិឱ្យគាត់ប្រើប្រាស់ ។

លោកស្រីអភិបាលស្រុក បន្តថា នៅពេលឆាប់ៗខាងមុខនេះ អាជ្ញាធរខេត្ត ក្រោមការដឹកនាំរបស់ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្ត នឹងចាត់តាំងដឹកនាំក្រុមការងារនិងមន្ត្រីជំនាញ ដើម្បីពិនិត្យវាស់វែងនិងបោះបង្គោលទៅតាមនិយាមការលើដីជាក់ស្តែងដែលបងប្អូនបានរស់នៅ និងអាស្រ័យផលជាយូរមកហើយ ហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ កុំជឿការញុះញង់ពីក្រុមឈ្មួញនិងក្រុមជនដែលបន្លំបោកប្រាស់ដោយយកបងប្អូនធ្វើជាខ្នងបង្អែក ដើម្បីទទួលបានសិទ្ឋិកាន់កាន់ដីតំបន់នោះដែលនាំឱ្យមានបញ្ហាប្រឈមនឹងផ្លូវច្បាប់។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

27/01/2026

មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ ជំនួសមុខឲ្យបងប្អូនប្រជាពលរដ្ឋក្នុងស្រុកក្រឡាញ់ដែលកំពុងអាស្រ័យផលលើដីក្នុងតំបន់៣នៃភូមិសាស្ត្របឹងទន្លេសាប ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រឡាញ់ បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុតចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលគ្រប់ទីកន្លែងគ្រប់ពេលវេលា សម្តេចតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងការលំបាក ដល់បងប្អូនប្រជាពលរដ្ឋជានិច្ច ។
ឯកឧត្តម មានប្រសាសន៍បន្តថា ៖ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងសារពិសេសជូនបងប្អូនជនរួមជាតិស្តីអំពីបញ្ហាបឹងទន្លេសាប ដែលនេះជាយុទ្ឋសាស្ត្រជោគជ័យថ្មីមួយទៀតរបស់ប្រមុខរាជរដ្ឋាភិបាលក្នុងការកាត់តម្រឹម និងវែករកឈ្មួញឬជនខិលខូច ដែលបន្លំដោយយកខ្នងប្រជាកសិករជាខ្នងបង្អែក បិទបាំងភាពលោកភលន់របស់ខ្លួន ដើម្បីស្រាវជ្រាវនិងចាត់ការពួកទាំងនោះទៅតាមនិតិវិធីច្បាប់ ។ឯកឧត្តម មានប្រសាសន៍ទៀតថា៖នេះជាយុទ្ឋសាស្ត្រដ៍ឈ្លាសវៃ មុតស្រួចនិងប៉ិនប្រសព្វប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោសែន ហើយក្រោមការដឹកនាំរបស់សម្តេចដីស្រែកសិកម្មរបស់បងប្អូនមិនត្រូវបានយកពន្ឋអាករឡើយ។

ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បន្តថា ទីតាំងដែលបងប្អូនប្រជាពលរដ្ឋអាស្រ័យផលរាប់សិបឆ្នាំមកហើយនោះ គឺត្រូវរក្សា និងចេញកម្មសិទ្ធិជូនពួកគាត់ ហើយរាជរដ្ឋាភិបាលកម្ពុជាប្រឆាំងដាច់ខាតចំពោះអ្នកមានអំណាច និងអ្នកមានលុយ ហើយទៅជ្រកក្រោមរូបភាព ជាពលរដ្ឋ ហើយបានកាប់ទន្ទ្រានដីដែលត្រូវបានហាមឃាត់នៅបឹងទន្លេសាប ហើយភូមិឋាន និងទីលំនៅរបស់ប្រជាពលរដ្ឋ ដែលមានតាំងពីយូរលង់ណាស់មកហើយនោះ មិនអាចរុះរើចេញបាននោះឡើយ ហើយផ្ទៃដីដែលកាត់ឆ្វៀល គឺសំដៅអ្នកអាស្រ័យផលយូរឆ្នាំ មិនរាប់អ្នកទើបទៅកាន់កាប់ត្រឹមតែ២ ឬ៣ឆ្នាំនោះទេ ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ដីតំបន់បឹងទន្លេសាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក

ឯកឧត្តម អ្នកឧកញ៉ាបណ្ឌិត សៀង ណាំទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសកលវិទ្យាល័យ BODHISASTRA UNIVERSITY FLORIDA សហរដ្ឋអាមេរិក

អនុវិទ្យាល័យព្រះឥន្ទកោសា ក្រុងសៀមរាបរៀបចំព្រឹត្តិការណ៍ផ្សារប្រតិដ្ឋ ដើម្បីដាក់តាំងបង្ហាញពីផលិតផលនាន ដែលជាស្នាដៃរបស់សិស្សានុសិស្ស

អនុវិទ្យាល័យព្រះឥន្ទកោសា ក្រុងសៀមរាបរៀបចំព្រឹត្តិការណ៍ផ្សារប្រតិដ្ឋ ដើម្បីដាក់តាំងបង្ហាញពីផលិតផលនាន ដែលជាស្នាដៃរបស់សិស្សានុសិស្ស

ក្រុមនិស្សិតសម្ដេចតេជោ ជាង១៦០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្ដ្រប្រាសាទបុរាណនៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតសម្ដេចតេជោ ជាង១៦០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្ដ្រប្រាសាទបុរាណនៅក្នុងតំបន់អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63313 shares
    Share 43697 Tweet 8173
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.