Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមនិស្សិតសម្ដេចតេជោ ជាង១៦០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្ដ្រប្រាសាទបុរាណនៅក្នុងតំបន់អង្គរ

ដោយ Pothe Thun
30/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមនិស្សិតអាហារូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចំនួន ១៦៨នាក់ បានធ្វើកម្មសិក្សានៅតាមប្រាសាទបុរាណមួយចំនួនក្នុងតំបន់អង្គរ ដើម្បីស្វែងយល់ពីប្រវត្ដិសាស្ដ្រស្ថាបត្យកម្មរបស់ខ្មែរ បន្ទាប់ពីពួកគាត់ធ្លាប់បានសិក្សាតាមទ្រឹស្ដីមេរៀនកន្លងមក ដែលការធ្វើទស្សនកិច្ចនេះ ធ្វើឡើងមានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២កន្លងទោនេះ។

បើតាមលោកបណ្ឌិត កុល សារូ នាយករងនៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ដែលជាអ្នកដឹកនាំក្រុមនិស្សិតផ្ទាល់ បានឲ្យដឹងថា ក្រុមនិស្សិតទាំង ១៦៨នាក់ ដែលចុះមកធ្វើការសិក្សាស្វែងយល់នាពេលនេះ ជានិស្សិតអាហាររូបករណ៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី និងសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានសិក្សានៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី ថ្នាក់បរិញ្ញាប័ត្រ បរិញ្ញាប័ត្រជាន់ខ្ពស់ ពួកគាត់តែងតែទៅធ្វើទស្សនកិច្ចសិក្សាជារៀងរាល់ឆ្នាំ ពីសំណង់ប្រាសាទបុរាណនៅតំបន់អង្គរ ដែលនេះជាលើកទី១៩ ហើយ បន្ទាប់ពីបានអាក់ខានពីរឆ្នាំ ដោយសារការរាត្បាតនៃជំងឺកូវីដ-១៩។ ក្នុងរយៈពេល ៣ថ្ងៃនេះ ពួកគាត់បានចុះសិក្សាស្រាវជ្រាវនៅតាមសំណង់ប្រាសាទមួយចំនួនដែលស្ថិតនៅតំបន់អង្គរ រួមមាន ស្ពានកំពង់ក្ដី ប្រាសាទបាគង ប្រាសាទព្រះគោ ប្រាសាទបន្ទាយស្រី ប្រាសាទបន្ទាយសំរ៉ែ ប្រាសាទបាខែង ប្រាសាទអង្គរ និងប្រាសាទសំខាន់ៗមួយចំនួនទៀត។ក្រោយពេលបំពេញបេសសកម្ម ក្រុមនិស្សិតបានធ្វើបទបង្ហាញ តាមក្រុមនិមួយៗ បន្ទាប់ពីពួកគាត់បានស្វែងយល់ដឹងខ្លះៗពីបេតិកភ័ណ្ឌស្ថាបត្យកម្មសំណង់ប្រាសាទខ្មែរ។ ជាលទ្ធផលក្រុមនិស្សិតបានយល់កាន់តែច្បាស់ និងទទួលបានចំណេះដឹងបន្ថែមទៀតពីសម្បត្ដិបេតិកភ័ណ្ឌ បន្ទាប់ពីបានសិក្សាតាមទ្រឹស្ដី។

ក្នុងឱកាសនោះដែរក្រុមនិស្សិត ក៍បានថ្លែងអំណគុណដល់សម្ដេចតេជោ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន និងលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលតែយកចិត្ដទុកដាក់ផ្ដល់អាហាររូបករណ៍ និងផ្ដល់ឱកាសឱ្យក្រុមនិស្សិតធ្វើកម្មសិក្សាស្វែងយល់ពីបេតិកភ័ណ្ឌបន្ថែមទៀតពីលើទ្រឹស្ដី នៅតាមប្រាសាទបុរាណក្នុងតំបន់អង្គរ។ ពួកគាត់បានលើកឡើងថា ការធ្វើទស្សកិច្ចរយៈពេលបីថ្ងៃនេះ បានធ្វើឱ្យពួកគាត់ស្គាល់កាន់តែច្បាស់ ពីសំណង់ស្ថាបត្យកម្មរបស់បុព្វការីជន ដែលបានបន្សល់ទុកឱ្យខ្មែរជំនាន់ក្រោយ ហើយប្រវត្ដិសាស្ដ្រវប្បធម៌ អរីយធម៌ពិតជាបេតិកភ័ណ្ឌរបស់ជាតិខ្មែរ មិនអាចរកអ្វីមកកាត់ថ្លៃបានឡើយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: និស្សិតសម្ដេចតេជោប្រាសាទបុរាណវិទ្យាស្ថានខ្មែរជំនាន់ថ្មី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣,០០០ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣,០០០ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ  ការជួបប្រជុំ និងការចាក់មេក្រូ

គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.