Thursday, April 23, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

ដោយ Pothe Thun
30/05/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»
15
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរនៃអាជ្ញាជាតិអប្សរា រៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ» ជូនដល់ភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរាសរុបចំនួន ២៥៥នាក់ ដែលមានរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី៣០ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២២ ។

ឯកឧត្ដម ឡុង កុសល អគ្គនាយករងនៃអាជ្ញាធរជាតិអប្សរា បញ្ជាក់ថា វគ្គសិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណងសំខាន់៣ ទី១.ចែករំលែកពីយុទ្ធសាស្ត្រការងារក្នុងការរៀបចំខ្សែទស្សនាតាមប្រាសាទក្នុងតំបន់រមណីយដ្ឋានអង្គរ ទី២.បង្ហាញពីការរៀបចំខ្សែទស្សនាថ្មី នៅប្រាសាទចៅសាយទេវតា ប្រាសាទធម្មនន្ទ និងប្រាសាទសាទនាគព័ន្ធ ដែលជាកាតព្វកិច្ចរបស់ភ្នាក់ងារទេសចរណ៍ដែលបំពេញការងារនៅតាមប្រាសាទ ក្នុងការចូលរួមធ្វើឱ្យការដាក់អនុវត្តខ្សែទស្សនាប្រកបដោយសុវត្ថិភាពខ្ពស់ និងទី៣.បង្ហាញពីតួនាទីចាំបាច់របស់ភ្នាក់ងារទេសចរណ៍នៅតាមប្រាសាទ ក្នុងការចូលរួមដាក់អនុវត្តដំណើរការខ្សែទស្សនាថ្មីនៅតាមប្រាសាទទាំងបីខាងលើ ដោយមានប្រសិទ្ធភាពខ្ពស់ ហើយចង់ឱ្យក្រុមការងារនៅតាមប្រាសាទ បានស្វែងយល់ពីគុណតម្លៃប្រាសាទ ចំណុចទាក់ទាញរបស់ប្រាសាទ ហើយអាចជួយលើកតម្លៃប្រាសាទឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិយល់ដឹងកាន់តែច្បាស់ជាងមុន។

ឯកឧត្ដម ឡុង កុសល បន្ថែមថា សិក្ខាសាលានេះដែរ ពិតជាមានសារសំខាន់ណាស់ ក្នុងការគ្រប់គ្រង និងផ្តល់សេវាកម្មទេសចរណ៍ ព្រោះការគ្រប់គ្រងនៅទីកន្លែងមួយ គឺត្រូវទាមទារឱ្យមានភាពជំនាញ ក៏ដូចជា ចំណេះដឹង ចំណេះធ្វើច្បាស់លាស់ ហើយអ្វីដែលសំខាន់នោះ គឺអ្នកដែលអនុវត្តផ្ទាល់។ ដូច្នេះហើយគោលបំណងថ្ងៃនេះ ដែលនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍អង្គរ ធ្វើការបណ្តុះបណ្តាលជំនាញបន្ថែមដើម្បីឱ្យចំណេះជំនាញទាំងអស់នោះត្រូវបានបន្ត ត្រូវបានចែករំលែកជាគុណតម្លៃសម្រាប់ខ្លួនយើងដែលជាអ្នកអនុវត្ត យើងមានសេចក្ដីរីករាយ មានមោទកភាពចំពោះខ្លួនយើង ក្រុមគ្រួសារ និងស្ថាប័ន។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្ដម សង្ឃឹមថា ក្រោយពីបានបញ្ចប់វគ្គសិក្ខាសាលានេះរយៈពេល ៣ថ្ងៃនេះ សិក្ខាកាមទាំងអស់ទទួលបាននូវចំណេះដឹងនេះ ទៅអនុវត្តឱ្យមានប្រសិទ្ធិភាព ដើម្បីធ្វើឱ្យប្រសើរឡើង ដែលការនេះអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់ ចំពោះការបណ្តុះបណ្តាលធនធានមនុស្សជាច្រើនជំនាញដល់មន្ត្រី បុគ្គលិកដើម្បីអភិវឌ្ឍន៍ សមត្ថភាព និងចំណេះដឹង៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: ប្រាសាទចៅសាយទេវតា​ប្រាសាទនាគព័ន្ធអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ  ការជួបប្រជុំ និងការចាក់មេក្រូ

គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

ទាហានមកពីអង្គភាពនានារបស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការលើវិស័យមីននៅកម្ពុជា

ទាហានមកពីអង្គភាពនានារបស់ប្រទេសកូឡុំប៊ី ទទួលបានការហ្វឹកហ្វឺនស្តីពីការគ្រប់គ្រងគុណភាព និងបទដ្ឋានប្រតិបត្តិការលើវិស័យមីននៅកម្ពុជា

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    52 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • រយៈពេលបីខែដើមឆ្នាំ២០២៣នេះ មានភ្ញៀវទេសចរបរទេសជាង២៣ម៉ឺននាក់ ទិញសំបុត្រទៅទស្សនាររមណីដ្ឋានអង្គរ

    35 shares
    Share 14 Tweet 9

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.