Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣,០០០ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត

ដោយ Pothe Thun
30/05/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
50
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរស្រុកប្រាសាទបាគង បានធ្វើការប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបចំនួន ២,៨១៤ក្បាលដី ជូនប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិគោកត្នោត ឃុំកណ្តែក។

លោក ប៊ូជុំ សម្បត្តិ អនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ជាពិសេសឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប និងមានការគាំទ្របច្ចេកទេសពី ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានសម្រេច អនុញ្ញាតជាគោលការណ៍ដល់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប សហការជាមួយអាជ្ញាធរ មន្ទីរអង្គភាពជំនាញពាក់ព័ន្ធនានា និងអាជ្ញាធរមូលដ្ឋាន ចាត់ចែងអនុវត្តន៍ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋជាម្ចាស់ដីផ្ទាល់តែម្តង។

ដោយឡែក ក្បាលដីនៅសល់ចំនួន ៤១៨ក្បាល នៃក្បាលដីសរុប ៣,២៣២ក្បាលដី ដែលបានធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងភូមិគោកត្នោតកន្លងមក លោកអនុប្រធានមន្ទីរ បញ្ជាក់ថា ក្បាលដីទាំងនោះ នៅមានជាប់ពាក់ព័ន្ធនឹងតំបន់បុរាណដ្ឋាន ដែលបានការពារដោយអាជ្ញាធរជាតិអប្សរា និងមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ដែលទាមទារឱ្យគណៈកម្មការរដ្ឋបាល បន្តពិនិត្យ និងដោះស្រាយតាមនីតិវិធីជាបន្តបន្ទាប់ ដើម្បីឈានទៅដល់ការចេញប័ណ្ណជូនម្ចាស់ដីជាបន្តទៀត។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក បញ្ជាក់ទៀតថា ការងារទាំងអស់នេះ គឺជាទិសដៅរបស់រាជរដ្ឋាភិបាល ដើម្បីផ្ដល់សិទ្ធិកាប់កាន់ដីស្របច្បាប់ជូនដល់ប្រជាពលរដ្ឋ ដើម្បីលើកស្ទួយជីវភាពប្រចាំថ្ងៃរបស់ខ្លួន ឱ្យកាន់តែប្រសើរឡើង និងធានាបានសុវត្ថិភាព ចៀសផុតការរំលោភបំពាន ឬដកហូតដោយមិនទាន់បានផ្តល់សំណងសមរម្យ និងយុត្តិធម៌ទេនោះ។

គួរជម្រាបថា លទ្ធផលនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធសម្រាប់ខេត្តសៀមរាប មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការបិទផ្សាយ នឹងចេញប័ណ្ណរួចរាល់បានចំនួន ៨៦ភូមិ រួមមាន៖ ១. ក្រុងសៀមរាប មានចំនួន ០៩ សង្កាត់ ស្មើនឹង ៥៣ភូមិ គឺ សង្កាត់សៀមរាបចំនួន ៧ភូមិ, សង្កាត់សាលាកំរើកចំនួន ៧ ភូមិ, សង្កាត់ស្វាយដង្គំចំនួន ១៤ ភូមិ, សង្កាត់ជ្រាវចំនួន ៧ភូមិ, សង្កាត់ស្លក្រាមចំនួន ៨ភូមិ, សង្កាត់គោកចកចំនួន ៣ភូមិ និងសង្កាត់នគរធំចំនួន ១ភូមិ, សង្កាត់សំបួរចំនួន ៥ភូមិ និងសង្កាត់ស្រង៉ែចំនួន ១ភូមិ ។ ២. ស្រុកសូទ្រនិគម ឃុំដំដែក ស្មើនឹង ១៣ភូមិ ក្នុងនោះ ១០ភូមិ បានចេញប័ណ្ណរួចរាល់ និង ៣ភូមិ ដែលបានធ្វើការបិទផ្សាយរួចរាល់។ ៣ស្រុកប្រាសាទបាគង បានចំនួន ៣ឃុំ ស្មើនឹង ៦ភូមិ គឺ ឃុំបាល្ល័ង្កចំនួន ១ភូមិ ឃុំអំពិលចំនួន ៤ ភូមិ និងឃុំកណ្តែកចំនួន ២ភូមិ ក្នុងនោះ មាន ១ភូមិបានចេញប័ណ្ណរួចរាល់ និង ១ភូមិទៀតបានបិទផ្សាយរួចរាល់។ ៤. ស្រុកពួក ឃុំពួក ស្មើនឹង ៦ភូមិ ក្នុងនោះ ៤ ភូមិ បានចេញប័ណ្ណរួចរាល់ និង ២ ភូមិបានបិទផ្សាយរួចរាល់។ ៥.ស្រុកក្រឡាញ់ ឃុំកំពង់ថ្កូវ ស្មើនឹង ៨ភូមិ ក្នុងនោះ ៦ភូមិ បានចេញប័ណ្ណរួចរាល់ និង ២ភូមិ ដែលបានធ្វើការបិទផ្សាយរួចរាល់។ និង៦.ស្រុកជីក្រែង ឃុំកំពង់ក្តី បានចំនួន ១ភូមិ ដែលកំពុងតែរៀបចំការបិទផ្សាយ។

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក សេង ផល្លី

Tags: មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ  ការជួបប្រជុំ និងការចាក់មេក្រូ

គណបក្សនយោបាយចំនួន៣ នៅខេត្តសៀមរាប បន្តធ្វើការឃោសនាដោយការហែក្បួន ខណៈគណបក្សនយោបាយមួយចំនួនទៀត បន្តចែកខិត្តប័ណ្ណ ការជួបប្រជុំ និងការចាក់មេក្រូ

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

អាជ្ញាធរជាតិអប្សរា សហការជាមួយសាលាបារាំងចុងបូព៌ាធ្វើសិក្ខាសាលាស្តីពី «បណ្ណសារអភិរក្សអង្គរ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.