Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

អនុវិទ្យាល័យព្រះឥន្ទកោសា ក្រុងសៀមរាបរៀបចំព្រឹត្តិការណ៍ផ្សារប្រតិដ្ឋ ដើម្បីដាក់តាំងបង្ហាញពីផលិតផលនាន ដែលជាស្នាដៃរបស់សិស្សានុសិស្ស

ដោយ Pothe Thun
30/05/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, ព័ត៌មានជាតិ
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមគ្រូបង្រៀននៃអនុវិទ្យាល័យមិត្ដភាពខ្មែរជប៉ុន ព្រះឥន្ទកោសា ស្ថិតនៅសង្កាត់ស្លក្រាម ក្រុងសៀមរាប បានបង្កើតផ្សារប្រតិដ្ឋ លើកទី៨ របស់ខ្លួន កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីដាក់តាំងបង្ហាញ និងលក់ផលិតផលស្នាដៃរបស់សិស្សានុសិស្ស លើផ្នែកបំណិនជីវិតរបស់ពួកគាត់ បន្ទាប់ពីខកខានមួយរយៈពេល ដោយសារជំងឺកូវីដ-១៩។

លោក ហុង ហ៊ុយអ៊ាន នាយកអនុវិទ្យាល័យមិត្ដភាពខ្មែរជប៉ុន ព្រះឥន្ទកោសា បានឲ្យដឹងថា ផ្សារប្រតិដ្ឋនេះ ជាផ្សារលក់ស្នារដៃសិស្សរយៈពេលខ្លី មានន័យថា បើកលក់ហើយបិទទៅវិញក្រោយពីលក់បានរយៈពេលខ្លី ដោយដាក់តាំងពិព័រណ៌នូវមុខម្ហូបអាហារ និងសម្ភារៈវត្ថុអនុស្សាវរីយ៍ ដែលបានធ្វើដោយដៃសិស្សានុសិស្ស ដែលធ្លាប់ទទួលបានការបង្ហាត់បង្រៀនពីលោកគ្រូ-អ្នកគ្រូ និងពីអាណាព្យាបាលសិស្សកន្លងមក។ លោកថា ការបើកផ្សារប្រតិដ្ឋដាក់តាំងស្នារដៃសិស្សនេះ មានតែនៅអនុវិទ្យាល័យព្រះឥន្ទកោសាមួយប៉ុណ្ណោះ ដើម្បីឲ្យសិស្សចេះរួបរួមសាមគ្គីគ្នា និងចេះធ្វើការងារក្រុម ជាការជួបជុំសប្បាយរីករាយ រវាងសិស្ស អតីតសិស្ស គ្រូ និងសហគមន៍ និងដើម្បីអបអរទិវាកុមារអន្តរជាតិ ០១ មិថុនាខាងមុខ។ ជាមួយគ្នានោះ ក៍ជាការបណ្ដុះគំនិតដល់សិស្ស លើផ្នែកបំណិនជីវិតមូលដ្ឋាន សម្រាប់យកទៅប្រើប្រាស់ទៅថ្ងៃមុខ។

លោកនាយកអនុវិទ្យាល័យ បន្ដថា ថវិកាដែលទទួលបានក្រោយពីការលក់នូវស្នារដៃរបស់សិស្សនេះ គឺមួយផ្នែក យកទៅទូទាត់ថ្លៃដើម មួយផ្នែកទៀតយកទៅលើកទឹកចិត្ដដល់សិស្សដែលទៅសិក្សាមិនដែលឈប់សម្រាក និងសិស្សក្រីក្រ ដើម្បីកាត់បន្ថយការបោះបង់ការសិក្សា និងមួយផ្នែកទៀតយកទៅសម្រាប់ទ្រទ្រង់ក្នុងសាលា។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ហុង ហ៊ុយអ៊ាន បញ្ជាក់បន្ថែមថា ផ្សារប្រតិដ្ឋ ដែលដាក់តាំងពិពរណ៌ស្នារដៃសិស្សានុសិស្សនេះ ជាលើកទី៨ ហើយ ប៉ុន្ដែត្រូវបានខកខានរយៈពេល ៣ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២១ ដោយសារជំងឺកូវីដ១៩ និងកង្វះថវិកានៅក្នុងសាលា។ ការរៀបចំបើកផ្សារនេះ គឺយើងបានចំណាយដើមទុន ប្រមាណ ១០លានរៀល ក្នុងនោះសាលាទទួលបានការជួយគាំទ្រឧបត្ថម្ភចំនួន ៥០០$ ពីអង្គការយុវជនខ្មែរ និងអភិវឌ្ឍសង្គម ដែលមានលោក ឈួន បូរិត នាយកប្រតិបត្តិរបស់អង្គការ។ ដោយឡែកក្រៅពីនេះ បានចំណាយបន្ថែមលើការផ្ដល់ប្រាក់លើកទឹកចិត្ត (ជាប្រាក់គូប៉ុង) ដល់សិស្សដែលយកចិត្តទុកដាក់រៀនសូត្រ រៀនមិនដែលឈប់សោះ (គិតពីដើមឆ្នាំដល់ត្រឹមថ្ងៃ២០/០៥/២២) ចំនួន ១៨២នាក់ សិស្សក្រីក្រខ្លាំងចំនួន ២៩នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន ៣.០០០រៀល។ ទឹកប្រាក់៣០០០៛/ម្នាក់មិនច្រើន តែជាកិត្តិយស និងជាមោទនភាពសម្រាប់ការខិតខំប្រឹងប្រែងរបស់ពួកគេ ដែលទាំងនេះក៍ជាការរួមចំណែកជំរុញការរៀនសូត្រ និងកាត់បន្ថយអត្រាសិស្សបោះបង់ផងដែរ៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Tags: ផ្សារប្រតិដ្ឋ​អនុវិទ្យាល័យ​ព្រះឥន្ទ​កោសា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមនិស្សិតសម្ដេចតេជោ ជាង១៦០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្ដ្រប្រាសាទបុរាណនៅក្នុងតំបន់អង្គរ

ក្រុមនិស្សិតសម្ដេចតេជោ ជាង១៦០នាក់នៃវិទ្យាស្ថានខ្មែរជំនាន់ថ្មី ចុះធ្វើការសិក្សាស្វែងយល់ពីប្រវត្ដិសាស្ដ្រប្រាសាទបុរាណនៅក្នុងតំបន់អង្គរ

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣,០០០ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តសៀមរាប ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជិត៣,០០០ក្បាលដីជូនប្រជាពលរដ្ឋក្នុងភូមិគោកត្នោត

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

អាជ្ញាធរជាតិអប្សរារៀបចំសិក្ខាសាលាស្តីពី «ការដាក់ដំណើរការខ្សែទស្សនានៅប្រាសាទនាគព័ន្ធ ប្រាសាទចៅសាយទេវតា និងធម្មនន្ទ»

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.