Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ

ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគមធនាគារនៅកម្ពុជា លើការជំរុញធ្វើយ៉ាងណាអោយ អក្ខរកម្មធនាគារ បានកាន់តែរីកជ្រាបទៅក្នុងចំណោម អ្នកសារព័ត៌មាន នៅកម្ពុជា

ដោយ Pothe Thun
02/08/2022
នៅក្នុង ព័ត៌មានជាតិ
ឯកឧត្តម ខៀវ កាញារីទ្ធ ទទួលជួបពិភាក្សាការងារជាមួយប្រធានសមាគមធនាគារនៅកម្ពុជា លើការជំរុញធ្វើយ៉ាងណាអោយ អក្ខរកម្មធនាគារ បានកាន់តែរីកជ្រាបទៅក្នុងចំណោម អ្នកសារព័ត៌មាន នៅកម្ពុជា
3
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅក្នុងឱកាសអញ្ជើញចូលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី ក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី០២ ខែសីហា ឆ្នាំ២០២២ លោក Raymond Sia Say Guan ប្រធានសមាគមធនាគារនៅកម្ពុជា បានគោរពអញ្ជើញ ឯកឧត្តម រដ្ឋមន្រ្តី ចូលរួមជាអធិបតីកម្មវិធី ប្រគល់ពានរង្វាន់ដល់អ្នកសារព័ត៌មាន ដែលបានជាប់ជាម្ចាស់ជ័យលាភី ការប្រកួតប្រជែងសរសេរអត្ថបទពាក់ពន្ធ័វិស័យធនាគារ និងហិរញ្ញវត្ថុ ដែលគ្រោងធ្វើឡើងនៅរសៀលថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នាសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ។

លោកជំទាវ ឌិត នីតា អនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា អមដំណើរដោយគណៈគ្រប់គ្រងសមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងក្លិបអ្នកកាសែតកម្ពុជា ។

តាមការបញ្ជាក់របស់ លោក កាំង តុងងី ប្រធាននាយកដ្ឋានទំនាក់ទំនងនៃ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងថា ក្រៅពីកម្មវិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ក៏ជាឱកាសបង្កើតទំនាក់ទំនងរវាងអ្នកសារព័ត៌មាន និងអ្នកបំពេញការងារក្នុងវិស័យធនាគារ ដើម្បីអោយកិច្ចការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន ពាក់ពន្ធ័វិស័យធនាគារ និងហិរញ្ញវត្ថុ បានកាន់តែទូលំទូលាយ និងសុីជម្រៅ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក Raymond Sia Say Guan បានជម្រាបជូនថា កន្លងមកនេះគឺ សមាគមធនាគារ នៅកម្ពុជា បានសហការជាមួយក្លឹបអ្នកកាសែតកម្ពុជា ដើម្បីធ្វើជាការប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ទាក់ទងវិស័យធនាគារ និងហិរញ្ញវត្ថុ ដើម្បីជំរុញការយល់ដឹងរបស់អ្នកសារព័ត៌មានឲ្យយល់ពីកិច្ចការងាររបស់ធនាគារ ជាពិសេសដោយសារមូលដ្ឋានគ្រឹះនៃសកម្មភាពនិងកំណើនរបស់ធនាគារ គឺការយល់ដឹងរបស់ប្រជាជន និងទំនាក់ទំនងដើម្បីធ្វើយ៉ាងណាអោយប្រជាជន យល់ដឹងអំពីរបៀបរបបធ្វើការរបស់ធនាគារ ។

ដូច្នេះការចូលរួមអ្នកកាសែត គឺជាការចាំបាច់មួយ បង្កើនទំនុកចិត្តការយល់ដឹង ក៏ដូចជាបង្កើនទំនុកចិត្តរបស់សាធារណជន មកលើការងាររបស់ ធនាគារ ដែលជាផ្នែកមួយដ៏សំខាន់នៃកម្លាំងចលកររបស់សេដ្ឋកិច្ចជាតិ។ ឯកឧត្តម រដ្ឋមន្រ្តី ថ្លែងសរសើរចំពោះការផ្ដួចផ្ដើមគំនិតរៀបចំជាការ ប្រកួតប្រជែងសរសេរអត្ថបទព័ត៌មាន ទាក់ទង វិស័យធនាគារ និងហិរញ្ញវត្ថុ ។ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា កាលពីមុនមកគឺយើងជំរុញបញ្ហា អក្ខរកម្មសារព័ត៌មាន តែឥឡូវនេះឃើញថា អក្ខរកម្មសារព័ត៌មាន មានកំណើនគ្រាន់បើហើយ ប៉ុន្តែឥឡូវយើងនៅខ្វះ អក្ខរកម្ម ធនាគារ ដោយសារថាកន្លងមកនេះ នៅពេលមានការ បោះឆ្នោតម្តងៗ គណបក្សនយោបាយខ្លះបានលើកការឃោសនា ដោយអត់បានយល់អ្វីទាំងអស់ ដែលធ្វើឲ្យប៉ះពាល់ដល់ទំនុកចិត្តសាធារណៈទៅលើការងារធនាគារ ហើយចំពោះធនាគារ ការជឿ និងមានទំនុកចិត្តរបស់ប្រជាជន គឺជាមូលដ្ឋានដ៏ធំនៃសកម្មភាព និងការរស់រានមានជីវិត។

ដូច្នេះហើយយើងកំពុងតែគិតអំពីការរៀបចំគោលការណ៍យ៉ាងណាដែល គណបក្សនយោបាយ នៅពេលបោះឆ្នោត ត្រូវជៀសវាងអំពីការឃោសនាណាដែលប៉ះពាល់ដល់មូលដ្ឋានគ្រឹះនៃសេដ្ឋកិច្ចជាតិ ក៏ដូចជាមូលដ្ឋានគ្រឹះនៃ ធនាគារ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តម រដ្ឋមន្រ្តី បានសំណូមពរ សមាគមធនាគារកម្ពុជា ក្នុងការជំរុញធ្វើយ៉ាងណាអោយអក្ខរកម្មធនាគារនេះបានកាន់តែរីកជ្រាបទៅក្នុងចំណោម អ្នកសារព័ត៌មាន៕

Tags: សមាគមធនាគារនៅកម្ពុជា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
លោក ចូ បៃដិន បាននិយាយថា មេដឹកនាំអាល់កៃដា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្កានីស្ថាន

លោក ចូ បៃដិន បាននិយាយថា មេដឹកនាំអាល់កៃដា ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាស នៅអាហ្វហ្កានីស្ថាន

យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ហោះឆ្វែលនៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់

យន្ដហោះចម្បាំងចិនជាច្រើនគ្រឿង ហោះឆ្វែលនៅក្បែរតំបន់ខ្សែបន្ទាត់កណ្ដាល នៃច្រកសមុទ្រតៃវ៉ាន់

ប្រធានសភាតំណាងរាស្ត្រអាមេរិក ចាប់ផ្ដើមកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស

ប្រធានសភាតំណាងរាស្ត្រអាមេរិក ចាប់ផ្ដើមកិច្ចពិភាក្សាជាមួយថ្នាក់ដឹកនាំតៃវ៉ាន់ ក្នុងដំណើរទស្សនកិច្ចដ៏ចម្រូងចម្រាស

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.