Monday, March 16, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

ស្ថានភាពជំនន់ទឺកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែង ប៉ុន្តែការរំដោះទឹកអាចមានការយឺតយ៉ាវដោយសារការបិតមុខទឹក និងប្រព័ន្ធបង្ហូររួមតួច

ដោយ Pothe Thun
31/07/2023
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម, សេដ្ឋកិច្ច និង កសិកម្ម
ស្ថានភាពជំនន់ទឺកភ្លៀងក្នុងស្រុកអង្គរជុំនៅមិនទាន់មានការគម្រាមគំហែង ប៉ុន្តែការរំដោះទឹកអាចមានការយឺតយ៉ាវដោយសារការបិតមុខទឹក និងប្រព័ន្ធបង្ហូររួមតួច
257
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣នេះ លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពជំនន់ទឹកភ្លៀងស្ថិតក្នុងឃុំតាសោម និងឃុំចារឈូក នៃស្រុកអង្គរជុំ ដើម្បីត្រៀមបង្ការ ជួយដល់បងប្អូនប្រជាកសិករ អំឡុងពេលដំណាំស្រូវកំពុងមានការលូតលាស់។

តាមការបញ្ជាក់របស់ លោក ទា គឹមសុទ្ធ បង្ហាញថា ស្រុកអង្គរជុំជារៀងរាល់ឆ្នាំ តែងទទួលជំនន់ទឹកភ្លៀងពីខាងសណ្ឋានដីខាងលើ គឺស្រុកវ៉ារិន និងអាចមកពីខេត្តឧត្តរមានជ័យ ប្រសិនបើមានភ្លៀងធ្លាក់ខ្លាំង។ តាមរបាយការណ៍នៅទូទាំងខេត្ត ផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងគិតត្រឹមថ្ងៃម្សិលមិញនេះ បានបណ្ដាលឱ្យផ្ទៃដីដាំដុះដំណាំស្រូវ ប្រមាណជិត១០០០ហិកតា ក្នុងឃុំចំនួន៤ នៃស្រុកវ៉ារិន និងស្រុកអង្គរជុំ រងការខូចខាត ប៉ុន្តែមិនទាំងស្រុងនោះទេ។

លោកប្រធានមន្ទីរ ក៏បានបង្ហាញដែរថា ការលិចដោយជំនន់ទឹកភ្លៀងជារឿយៗកន្លងមកនេះ គឺបណ្ដាលមកពីការរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងនៅក្នុងស្រុក មិនទាន់សមស្របទៅនឹងប្រព័ន្ធទឹក។ លោកបន្ថែមថា នៅខែសីហានេះ ប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងកូនរដូវប្រាំងនៅឡើយ ប៉ុន្តែដោយសារឥទ្ធិពលខ្សល់ព្យុះមកពីប្រទេសចិន និងវៀតណាម បានបង្កឱ្យមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ ដែលទាមទារអាជ្ញាធរស្រុកធ្វើការបើកមុខទឹកឱ្យបានធំ ដើម្បីត្រៀមរំដោះទឹក។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

តាមការប៉ាន់ស្មានរបស់លោកប្រធានមន្ទីរ ប្រសិនបើមានភ្លៀងធ្លាក់ក្នុងខេត្តសៀមរាប ក្នុងកម្រិតចន្លោះពី១០០មម ទៅ ១៥០មម បណ្ដារាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ និងកែបនោះ វានឹងបង្កឱ្យមានជំនន់ទឹកភ្លៀងលិចនៅតាមបណ្ដាស្រុកក្នុងខេត្ត ប៉ុន្តែប៉ុន្មានថ្ងៃកន្លងមកនេះ ខេត្តសៀមរាបទទួលទឹកភ្លៀងត្រឹមកម្រិតពី៣០មម ទៅ ៥០មមប៉ុណ្ណោះ ដែលកម្រិតនេះពុំបង្កឱ្យមានការលិចលង់ធ្ងន់ធ្ងរឡើយ។

អត្ថបទ និងរូបភាព៖ លោក សេង ផល្លី និងលោក ហ៊ុន ឆៃលាង

Tags: ជំនន់ទឺកភ្លៀងស្រុក​អង្គរជុំ​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែកក្កដា របស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

កិច្ចប្រជុំតាមដានត្រួតពិនិត្យប្រចាំខែកក្កដា របស់លេខធិការដ្ឋានគណៈកម្មាធិការខេត្តប្រយុទ្ឋប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប

រយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ !

រយ:ពេល ៧ខែដើមឆ្នាំ២០២៣ ភ្ញៀវទេសចរទស្សនា ក្នុងតំបន់អង្គរ បានជាង ២លាន៦៤ម៉ឺននាក់ !

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាជួសជុលពង្រឹងខឿនជណ្ដើរនៃខ្លោងទ្វារខាងកើតប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    449 shares
    Share 180 Tweet 112
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    10 shares
    Share 4 Tweet 3
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    34 shares
    Share 14 Tweet 9
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    26 shares
    Share 10 Tweet 7

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.