ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ផ្ទុះរដ្ឋប្រហារយោធានៅប្រទេសស៊ូដង់ ខណៈនាយករដ្ឋមន្រ្តី និងមន្រ្តីជាន់ខ្ពស់ដទៃទៀត ត្រូវចាប់ខ្លួន

ក្រសួងព័ត៌មានស៊ូដង់នៅថ្ងៃចន្ទនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តីស៊ូដង់ លោក អាប់ដាឡា ហាំដុក (Abdalla Hamdok) និងមន្រ្តីជាន់ខ្ពស់មួយចំនួនទៀត ត្រូវបានចាប់ខ្លួន ក្នុងការធ្វើរដ្ឋប្រហារដោយយោធា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៥ ខែតុលា ឆ្នាំ២០២១។ លោក អាប់ដាឡា ហាំដុក...

ព័ត៌មានលំអិត

គ្រោះរញ្ជួយដីកម្រិត៦.៥រ៉ិចទ័រ វាយប្រហារចំកោះតៃវ៉ាន់

គ្រោះរញ្ជួយដីមួយមានកម្រិត ៦.៥រ៉ិចទ័រ បានវាយប្រហារចំផ្នែកភាគឦសាននៃកោះតៃវ៉ាន់ នាថ្ងៃអាទិត្យនេះ ដោយប្រជាជនតៃវ៉ាន់ បានរាយការណ៍ថា មានការញ័ររញ្ជួយជាខ្លាំង នៅឯទីក្រុងតៃប៉ិ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃអាទិត្យ។ ទីភ្នាក់ងារឧតុនិយមតៃវ៉ាន់ បានពិនិត្យឃើញថា ចំណុចកណ្តាលនៃគ្រោះរញ្ជួយផែនដីនោះ ស្ថិតនៅស្រុកយីឡាន (Yilan) ក្នុងភាគឦសាន ហើយវាបានវាយប្រហារនៅជម្រៅជ្រៅ គឺ៦៧គីឡូម៉ែត្រ...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យប្រើ វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ បន្ថែមទៀត

កាសែត New York Times បានចេញផ្សាយនាដើមសប្តាហ៍នេះថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក កំពុងតែត្រៀមចេញការអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ ឬ ដូសទី ៣» បន្ថែមទៀត បន្ថែមពីលើវ៉ាក់សាំងតែមួយម៉ាក ដែលត្រូវបានអនុម័តឲ្យប្រើកាលពីលើកមុន។ នេះបើតាមការដកស្រង់ព័ត៌មាន...

ព័ត៌មានលំអិត

អាមេរិកកំពុងឃ្លាំមើលយ៉ាងដិតដល់ពីការអភិវឌ្ឍអាវុធរបស់ចិន ក្រោយមានរបាយការណ៍មួយថាចិនបានតេស្តមីស៊ីលល្បឿនលឿនជាងសំលេង

រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Lloyd Austin បាននិយាយនៅថ្ងៃចន្ទ ទី១៨ ខែតុលានេះថា ទីក្រុងវ៉ាស៊ីនតោនកំពុងឃ្លាំមើលយ៉ាងដិតដល់ ពីការអភិវឌ្ឍប្រព័ន្ធសព្វាវុធទំនើបរបស់ចិន ខណៈដែលបដិសេធមិនធ្វើអត្ថាធិប្បាយដោយផ្ទាល់លើរបាយការណ៍មួយ ដែលថាទីក្រុងប៉េកាំង បានតេស្តសាកល្បងមីស៊ីលល្បឿនលឿនជាងសំលេង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។ ជុំវិញបញ្ហានេះ ក្រសួងការបរទេសចិនបានចេញមុខច្រានចោលរបាយការណ៍របស់សារព័ត៌មាន Financial Times ដែលថា ប្រទេសចិនបានធ្វើតេស្តបាញ់...

ព័ត៌មានលំអិត

សមយុទ្ធកងកម្លាំងអាកាសអន្តរជាតិចំនួន ៨ប្រទេស បានកំពុងចាប់ផ្តើមធ្វើក្នុងប្រទេសអ៊ីស្រាអែល

យោធាអ៊ីស្រាអែលបាននិយាយថា កងកម្លាំងអាកាសប្រទេសចំនួន៨ បានចាប់ផ្តើមធ្វើសមយុទ្ធប្រយុទ្ធតាមអាកាស « Blue Flag » អន្តរជាតិកាលពីថ្ងៃអាទិត្យ។ នេះបើតាមសារព៧ត៌មានចិនស៊ីនហួរ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានកម្ពុចា AKP នៅថ្ងៃចន្ទម្សិលមិញ។ អ្នកនាំពាក្យយោធាអ៊ីស្រាអែលម្នាក់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សមយុទ្ធប្រចាំ ឆ្នាំនេះ កំពុងធ្វើឡើងនៅឯមូលដ្ឋានកងកម្លាំងអាកាស Ovda ក្នុងប្រទេសអ៊ីស្រាអែលភាគខាងត្បូង ដោយមានការចូលរួមដោយកងកម្លាំងអាកាសមកពី ស.រ.អា...

ព័ត៌មានលំអិត

អង្គការសហប្រជាជាតិថា មីយ៉ាន់ម៉ាកំពុងជួបប្រទះវិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ និងត្រូវការជំនួយជាបន្ទាន់

អង្គការសហប្រជាជាតិ (UN) បានប្រកាសនៅថ្ងៃចន្ទថា ប្រទេសមីយ៉ាន់ម៉ាកំពុងតែប្រឈមមុខនឹង វិបត្តិមនុស្សធម៌ធ្ងន់ធ្ងរ ខណៈប្រជាជនប្រមាណ ៣លាននាក់ នៅក្នុងប្រទេសអាស៊ានមួយនេះ កំពុងត្រូវការជំនួយជាបន្ទាន់ ដើម្បីទ្រទ្រង់ជីវិតរស់នៅប្រចាំថ្ងៃ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃអង្គារ។ ការិយាល័យសម្របសម្រួលកិច្ចការមនុស្សធម៌ នៃអង្គការសហប្រជាជាតិ (OCHA) បានឲ្យដឹងថា វិបត្តិមនុស្សធម៌នៅមីយ៉ាន់ម៉ា បានកើតមានឡើងជាបន្តបន្ទាប់ គិតចាប់តាំងពីជំងឺ...

ព័ត៌មានលំអិត

កុមារ១៧នាក់ បានស្លាប់នៅក្នុងខេត្តហ្គ័រ ប្រទេសអាហ្វហ្កានីស្ថាន ដោយសារខ្វះអាហាររូបត្ថម្ភ

អាជ្ញាធរសុខាភិបាលក្នុងតំបន់ បាននិយាយកាលថ្ងៃចន្ទថា កុមារ ១៧នាក់ បានស្លាប់ដោយសារកង្វះអាហារូបត្ថម្ភនៅក្នុងខេត្ត ហ្គ័រ (Ghor) ភាគខាងលិចប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេល ៦ខែចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃចន្ទ។ វេជ្ជបណ្ឌិតម្នាក់នៅមន្ទីរពេទ្យខេត្ត Ghor លោក ម៉ូហាំម៉ាត់ មូសា អាល់ហ្វេត (Mohammad...

ព័ត៌មានលំអិត

ប្រជាជនថៃជិត ៤០នាក់លេចចេញជំងឺកម្រ ក្រោយជាសះស្បើយពីជំងឺកូវីដ -១៩

យុវជនថៃចន្លោះពី ៣០ ទៅ ៤០ នាក់ដែលជាសះស្បើយពីជំងឺកូវីដ-១៩ ត្រូវបានគេរកឃើញថា មានលេចចេញជំងឺរលាកពហុប្រព័ន្ធកុមារឬ MIS-C ហើយមាន មនុស្សម្នាក់អាចស្លាប់ដោយសារជំងឺនេះ។ នេះបើតាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត Somsak Lolekha ប្រធានមហាវិទ្យាល័យភូមិន្ទគ្រូពេទ្យកុមារថៃ។ MIS-C គឺជាជំងឺដ៏កម្រប៉ុន្តែធ្ងន់ធ្ងរ ដែលអាចវិវត្តក្នុងខ្លួនកុមារនិងមនុស្សវ័យជំទង់ ក្រោយឆ្លងមេរោគកូវីដ-១៩។ ជាធម្មតា រោគសញ្ញាជំងឺនេះអាចលេចឡើងចន្លោះពី...

ព័ត៌មានលំអិត

ប្រធានផ្នែកបច្ចេកទេសរបស់បណ្ដាញសង្គម Facebook ប្រកាសលាឈប់ពីមុខតំណែង

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្ប៍នេះ បានឲ្យដឹងថា ប្រធានផ្នែកបច្ចេកទេស (CTO) របស់ក្រុមហ៊ុន Facebook លោក Mike Schroepfer នឹងលាឈប់ពីតំណែង នៅឆ្នាំ២០២២ បន្ទាប់ ពីលោកបានបម្រើការងារ និងដឹកនាំផ្នែកបច្ចេកទេសនៅក្នុងបណ្ដាញសង្គមយក្សដ៏ល្បី និងធំជាងគេមួយនេះអស់រយៈពេល ១៣ឆ្នាំ។ ក្រុមហ៊ុន Facebook...

ព័ត៌មានលំអិត

ប្រជាជនក្រីក្រនៅក្នុង្រទេសម៉ាឡេស៊ីមានការកើនឡើងដោយសារជំងឺរាតត្បាតកូវីដ-១៩

នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Ismail Sabri Yaakob បាននិយាយថា វិបត្តិសុខភាព និងសេដ្ឋកិច្ចនាពេលបច្ចុប្បន្ននេះ ដែលបណ្តាលមកពីការរីករាលដាលនៃជំងឺកូវីដ-១៩ បានបណ្តាលឱ្យគ្រួសារចំនួន ៥៨០ ០០០គ្រួសារនៅក្នុងក្រុម M40 (ក្រុមមានប្រាក់ចំណូលមធ្យម) បានធ្លាក់ចុះពីចំណាត់ថ្នាក់ទៅជាក្រុមមានប្រាក់ចំណូលទាប (B40)។ នេះបើតាមសារព័ត៌មាន VNA ដកស្រងចេញផ្សាយដោយ AKP...

ព័ត៌មានលំអិត
Page 10 of 64 1 9 10 11 64

Recommended

សូម Like និង Follow ពួកយើង