Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យប្រើ វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ បន្ថែមទៀត

ដោយ Pothe Thun
19/10/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
សហរដ្ឋអាមេរិកនឹងអនុញ្ញាតឲ្យប្រើ វ៉ាក់សាំងបង្ការកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ បន្ថែមទៀត
12
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាសែត New York Times បានចេញផ្សាយនាដើមសប្តាហ៍នេះថា រដ្ឋបាលឱសថ និងចំណីអាហារ (FDA) នៃសហរដ្ឋអាមេរិក កំពុងតែត្រៀមចេញការអនុញ្ញាត ឲ្យប្រើប្រាស់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ ឬ ដូសទី ៣» បន្ថែមទៀត បន្ថែមពីលើវ៉ាក់សាំងតែមួយម៉ាក ដែលត្រូវបានអនុម័តឲ្យប្រើកាលពីលើកមុន។ នេះបើតាមការដកស្រង់ព័ត៌មាន នាព្រឹកថ្ងៃអង្គារនេះ។

កាលពីខែកញ្ញាកន្លងទៅនេះ FDA បានអនុម័តឲ្យប្រើវ៉ាក់សាំងដូសទី ៣ របស់ក្រុមហ៊ុន Pfizer-BioNTech សម្រាប់ពលរដ្ឋអាមេរិកដែលមានអាយុ ៦៥ឆ្នាំឡើងទៅ និងអ្នកដែលត្រូវបានចាត់ទុកថា ស្ថិតនៅក្នុងហានិភ័យខ្ពស់នៃការឆ្លងជំងឺ COVID-19។ ឥឡូវនេះ ក្រុមប្រឹក្សាយោបល់របស់ FDA បានគាំទ្ររួចហើយ ចំពោះការប្រើប្រាស់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញរបស់ក្រុមហ៊ុន Moderna និង Johnson & Johnson ហើយពួកវានឹងត្រូវអនុម័តឲ្យប្រើជាផ្លូវការ នាពេលខាងមុខ។

សេចក្តីរាយការណ៍បន្ថែមពី New York Times បានឲ្យដឹងទៀតថា អាជ្ញាធរសុខាភិបាលអាមេរិក ទំនងជាមិនណែនាំឲ្យប្រើប្រាស់វ៉ាក់សាំងដូស ៣ ឬ ដូសជំរុញ ខុសពីម៉ាកវ៉ាក់សាំងដែលពលរដ្ឋបានចាក់ កាលពីលើកមុននោះឡើយ ហើយការសម្រេចចិត្តនាពេលខាងមុខនេះ ទំនងជានឹងណែនាំឲ្យពលរដ្ឋ ចាក់វ៉ាក់សាំងដូសជំរុញ ឬ ដូសទី ៣ ឲ្យស្របទៅនឹងម៉ាកវ៉ាក់សាំង ដែលពួកគេបានចាក់កាលពីដើម។

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

គួរបញ្ជាក់ថា អាជ្ញាធរអាមេរិកត្រូវបានជំរុញឲ្យអនុម័ត វ៉ាក់សាំងដូសជំរុញកាន់តែច្រើន បន្ទាប់ពីការរាតត្បាតវីរុសបំប្លែងខ្លួន Delta បូករួមទាំងករណីឆ្លង និងស្លាប់បានកើនឡើងវិញខ្លាំង។ យោងតាមការសិក្សាកន្លងមកនេះ នៅទូទាំងសហរដ្ឋអាមេរិកបានបង្ហាញថា អ្នកដែលបានចាក់វ៉ាក់សាំងតែ ១ ដូស របស់ក្រុមហ៊ុន Johnson & Johnson អាចបង្កើតប្រព័ន្ធភាពសុំាបានខ្លាំង និងយូរជាង វ៉ាក់សាំង ២ដូស របស់ក្រុមហ៊ុន Pfizer-BioNTech និង Moderna៕

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះក្នុងស្រុកក្រឡាញ់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ប្រជាពលរដ្ឋរងគ្រោះដោយភ្លើងឆេះផ្ទះក្នុងស្រុកក្រឡាញ់ ទទួលអំណោយពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

រដ្ឋបាលខេត្តសៀមរាបបន្តទទួលអំណោយពីសប្បុរសជននានា ដើមី្បចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩

រដ្ឋបាលខេត្តសៀមរាបបន្តទទួលអំណោយពីសប្បុរសជននានា ដើមី្បចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងបង្កាទប់ស្កាត់ជំងឺកូវីដ-១៩

ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត

ក្រុមការងារជំនាញនៃអាជ្ញាធរជាតិអប្សរា ចាប់ផ្ដើមធ្វើការជួសជុលខ្លោងទ្វារខាងកើត នៃប្រាសាទអង្គរវត្ត

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.