ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ប៉ូលិសក្នុងប្រទេសប្រេស៉ីល និងក្រុមរុករកជនជាតិភាគតិច បានច្រានចោលរបាយការណ៍កាលពីថ្ងៃចន្ទដែលថា ពួកគេបានរកឃើញសាកសព អ្នកកាសែតជនជាតិអង់គ្លេស និងដៃគូរ ដែលបានបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។ កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប៉ូលិសបានរកឃើញសម្ភារៈមួយចំនួនរបស់អ្នកបាត់ខ្លួន នៅឯក្បែរទន្លេមួយ ប៉ុន្តែពុំមានការរកឃើញសាកសព ណាមួយ ដូចរបាយកាណ៍ដែលបានចេញផ្សាយជាបន្តបន្ទាប់នោះទេ។ លោក...

ព័ត៌មានលំអិត

យោធារុស្ស៉ី វាយរុញច្រានកងទ័ពអ៊ុយក្រែន ឱ្យដកថយ ទៅកាន់ជាយទីក្រុង ស៊ីវីយេរ៉ូដូណេត(Sievierodonetsk)

អភិបាលតំបន់លូហាន់របស់អ៊ុយក្រែន បានឱ្យដឹងនៅថ្ងៃពុធសប្ដាហ៍នេះថា កងទ័ពអ៊ុយក្រែនបានដកថយទៅកាន់តំបន់ជាយក្រុងនៃ ទីក្រុងស៊ីវីយេរ៉ូដូណេត (Sievierodonetsk) បន្ទាប់ពីប្រឈមមុខនឹងការវាយប្រហារយ៉ាងខ្លាំងពីសំណាក់កងទ័ពរុស្ស៉ី ដែលកំពុងផ្ដោតលើ សមរភូមិតំបន់ដុនបាស់ ភាគខាងកើតប្រទេសអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី៩ ខែមិថុនា ឆ្នាំ២០២២។ លោក ស៊ែរហ៊ី ហ្កៃដៃ (Serhiy Gaidai)...

ព័ត៌មានលំអិត

ប្រធានរដ្ឋចិន ចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan

ថ្ងៃទី៨ ខែមិថុនា លោក Xi Jinping ប្រធានរដ្ឋចិន បានចុះត្រួតពិនិត្យការងារនៅក្រុង Meishan ខេត្ត Sichuan ប្រទេសចិន។ លោកបានទៅដល់ភូមិ Yongfeng និងសារមន្ទីរ Sansuci ដែលស្ថិតនៅឃុំ Yonghe ខណ្ឌ Dongpo ដើម្បីស្វែងយល់ពីសភាពការណ៍...

ព័ត៌មានលំអិត

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់

កងទ័ពជើងទឹកអាមេរិកកាលពីដើមសប្តាហ៍នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលបណ្តាលឱ្យអាកាសយានិកម្នាក់ បាត់បង់ជីវិត។ ពីឡុតឈ្មោះ រីឆាដ ប៊ូលឡក់ (Richard Bullock) ដែលឈរជើងនៅមូលដ្ឋានយោធា ក្នុងទីក្រុងលេម័រ (Lemoore) នៃរដ្ឋ California បានស្លាប់ នៅពេលដែលយន្តហោះចម្បាំងធុន F/A-18-E...

ព័ត៌មានលំអិត

អវកាសយានិកថ្មី ចំនួន៣នាក់របស់ចិន ត្រូវបានបញ្ជូនឡើងទៅដល់ស្ថានីយអវកាសរបស់ខ្លួន

អវកាសយានិកចិន ៣នាក់ទៀតហើយ បានធ្វើដំណើរឡើងទៅដល់ស្ថានីយអវកាសរបស់ចិនផ្ទាល់ កាលពីថ្ងៃអាទិត្យកន្លងទៅនេះ ខណៈពួកគេជាអវកាសយានិកក្រុមទី៣ ដែលបានធ្វើយ៉ាងដូច្នោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទម្សិលមិញ។ អវកាសយានិកចិនទាំង៣រូប បានធ្វើដំណើរតាមគ្រាប់រ៉ុក្កែត Long March-2F ក្នុងបេសកកម្ម សិនចូវ-១៤ (Shenzhou-14) ចេញពី មជ្ឈមណ្ឌលបង្ហោះយានអវកាស ជីក្វាន (Jiuquan)...

ព័ត៌មានលំអិត

ចិន ព្រមានអូស្ត្រាលីពីផលវិបាកធ្ងន់ធ្ងរ ក្រោយហេតុការណ៍ស្ទាក់យន្ដហោះយោធា

មន្ត្រីជាន់ខ្ពស់ចិន នៅថ្ងៃចន្ទម្សិលមិញ បានព្រមានឱ្យប្រទេសអូស្ត្រាលី ធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន បើពុំដូច្នោះទេអាចនឹងត្រូវប្រឈមមុខនឹងផលវិបាកធ្ងន់ធ្ងរ បន្ទាប់ពីទីក្រុងកង់បេរ៉ា ចោទប្រកាន់ងថាយន្ដហោះចម្បាំងចិនមួយគ្រឿង បានហោះស្ទាក់យន្ដហោះឈ្លបយកការណ៍មួយគ្រឿងរបស់ខ្លួន ប្រកបដោយ គ្រោះថ្នាក់នៅឯតំបន់សមុទ្រចិនខាងត្បូង។ ថ្លែងនៅក្នុងសន្នីសីទសារព័ត៌មាន អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចៅ លីជៀន (Zhao Lijian) បានគូសបញ្ជាក់ថា «ចិន ជាថ្មីម្ដងទៀត...

ព័ត៌មានលំអិត

អាមេរិកព្រមផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ ក្រោយអ៊ុយក្រែនសន្យាថាមិនប្រើវាយប្រហារចូលទឹកដីរុស្ស៉ី

លោក ចូ បៃដិន នៅថ្ងៃពុធនេះបាននិយាយថា សហរដ្ឋអាមេរិកនឹងផ្ដល់ប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឱ្យអ៊ុយក្រែន ដើម្បីជួយទីក្រុងកៀវ បង្ខំឱ្យរុស្ស៉ីត្រឡប់មករកតុចរចាវិញ តែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកផ្ទាល់អះអាងថានឹងមិនផ្ដល់អាវុធបែបនេះឱ្យអ៊ុយក្រែនទេ។ លោកថា យើងនឹងបញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធមីស៊ីលទំនើបៗ និងគ្រាប់រំសេវបន្ថែម ដែលអាចជួយឱ្យពួកគេប្រយុទ្ធនៅលើសមរភូមិ និងមានជំហរកាន់តែរឹងមាំនៅឯតុចរចា។ មន្ត្រីជាន់ខ្ពស់អាមេរិកម្នាក់ បានឲ្យដឹងដែរថា អាវុធដែលនឹងត្រូវផ្ដល់ឱ្យអ៊ុយក្រែន ក្នុងនោះរួមមានទាំងប្រព័ន្ធមីស៊ីលផ្លោងរយៈចម្ងាយឆ្ងាយ HIMARS ដែល កងទ័ពអ៊ុយក្រែនបានស្នើសុំជារឿយៗ...

ព័ត៌មានលំអិត

ប្រទេសបារាំង តែងតាំងនាយករដ្ឋមន្ត្រីជាស្ត្រីដំបូងបំផុត ក្នុងពេល ៣០ឆ្នាំមកនេះ

លោកស្រី អេលីហ្សាប៊ែត ប៊ន (Elisabeth Borne) ត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង ធ្វើឱ្យលោកស្រីក្លាយជាស្រ្តីបារាំង ដំបូងគេបំផុតដែលបានកាន់តំណែងមួយនេះ ក្នុងរយៈពេលជាង ៣០ឆ្នាំមកនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNN នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។ ការតែងតាំងលោកស្រី Elisabeth Borne ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី...

ព័ត៌មានលំអិត

កងទ័ពអាកាសអាមេរិក ធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេង ដោយជោគជ័យ

អាមេរិក នៅថ្ងៃចន្ទនេះបានឱ្យដឹងថាខ្លួនបានដឹកនាំការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងដោយជោគជ័យ ដោយវា ហោះក្នុងល្បឿនលឿនជាងសំឡេង ៥ដង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសេចក្ដីថ្លែងការណ៍មួយ កងទ័ពអាកាសអាមេរិកបានបញ្ជាក់ទៀតថាការធ្វើតេស្ដមីស៊ីលល្បឿនលឿនជាងសំឡេងខាងលើ ធ្វើឡើងកាលពីថ្ងៃសៅរ៍ ចុងសប្ដាហ៍កន្លងទៅនេះ នៅឯតំបន់ឆ្នេរភាគខាងត្បូងនៃរដ្ឋកាលីហ្វ័រញ៉ា ដោយបាញ់ចេញពីយន្ដហោះទម្លាក់គ្រាប់បែក B-52 ហើយមីស៊ីលនេះអាចហោះបាន ក្នុងល្បឿនលឿនជាងសំឡេង...

ព័ត៌មានលំអិត

ក្រសួងការពារជាតិអ៊ុយក្រែន បញ្ជាឱ្យទាហានក្នុងរោងចក្រ Azovstal ទម្លាក់អាវុធចុះចាញ់

អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានទទួលស្គាល់នៅថ្ងៃអង្គារនេះថាទាហានរបស់ខ្លួនដែលកំពុងជាប់គាំងនៅក្នុងរោងចក្រស្ល ដែក អាហ្សូវស្ទល (Azovstal) នៃទីក្រុងម៉ារីយូប៉ូល (Mariupol) ទទួលបានបទបញ្ជាឱ្យទម្លាក់អាវុធចុះចាញ់ហើយ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន RT នៅថ្ងៃអង្គារ ទី១៧ ខែឧសភា ឆ្នាំ២០២២។ នៅក្នុងសារមួយបង្ហោះលើគណនី Facebook របស់ខ្លួន អគ្គនាយសេនាធិការកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន បានប្រើពាក្យបញ្ចប់បេសកកម្មប្រយុទ្ធ...

ព័ត៌មានលំអិត
Page 4 of 64 1 3 4 5 64

Recommended

សូម Like និង Follow ពួកយើង