Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន

ដោយ Pothe Thun
14/06/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
ក្រុមរុករកជនជាតិភាគតិច ប្រេស៉ីល ច្រានចោលរបាយការណ៍ដែលថា ពួកគេរកឃើញសាកសពអ្នកកាសែតអង់គ្លេស ដែលបាត់ខ្លួន
5
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប៉ូលិសក្នុងប្រទេសប្រេស៉ីល និងក្រុមរុករកជនជាតិភាគតិច បានច្រានចោលរបាយការណ៍កាលពីថ្ងៃចន្ទដែលថា ពួកគេបានរកឃើញសាកសព អ្នកកាសែតជនជាតិអង់គ្លេស និងដៃគូរ ដែលបានបាត់ខ្លួនក្នុងព្រៃអាម៉ាហ្សូន។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៤ ខែមិថុនា ឆ្នាំ២០២២។

កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅនេះ ប៉ូលិសបានរកឃើញសម្ភារៈមួយចំនួនរបស់អ្នកបាត់ខ្លួន នៅឯក្បែរទន្លេមួយ ប៉ុន្តែពុំមានការរកឃើញសាកសព ណាមួយ ដូចរបាយកាណ៍ដែលបានចេញផ្សាយជាបន្តបន្ទាប់នោះទេ។ លោក អេលលីស៉ីយ៉ូ ម៉ារូប៊ូ (Eliesio Marubo) មេធាវីតំណាងឲ្យសមាគមជនជាតិដើម ភាគតិច UNIVAJA បានបញ្ជាក់ដូច្នេះថា «ខ្ញុំបាននិយាយបញ្ជាក់ជាមួយក្រុមការងារស្រាវជ្រាវនេះហើយ ថារបាយការណ៍នេះគឺមិនពិតទេ ខណៈការស្វែងរកនៅតែបន្ត»។

គួរបញ្ជាក់ថា លោក ឌុម ហ្វីលីព (Dom Phillips) និងដៃគូរបស់លោក គឺលោក ព្រុយណូ ភើរ៉េរ៉ា (Bruno Pereira) ជាអ្នកជំនាញខាងជនជាតិដើមប្រេស៊ីល ម្នាក់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងកាលពីសប្ដាហ៍មុន។ លោក ហ្វីលីពជាអ្នកកាសែតម្នាក់ដែលធ្លាប់ចោទសួរប្រធានាធិបតីប្រេស៊ីល លោក ហ្ស៊ែរ ប៊ុលសូណារ៉ូ (Jair Bolsonaro) ចំៗ ជុំវិញភាពចុះខ្សោយនៃអនុវត្តច្បាប់បរិស្ថាននៅប្រេស៊ីល៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ

អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.