Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ

ដោយ Pothe Thun
14/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
អ្នកជំនាញបញ្ជាក់ថា គម្រោងជួសជុលខ្លោងទា្វរខាងកើត ប្រាសាទតាព្រហ្ម សម្រេចបានប្រមាណ ២០ភាគរយហើយ
14
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

គម្រោងជួសជុលខ្លោងទា្វរខាងកើតនៃប្រាសាទតាព្រហ្មដែលបានចាប់ផ្ដើមដំណើរការតាំងពីអំឡុងខែមករាឆ្នាំ២០២២ រហូតមកដល់ពេលនេះ សម្រេចបានប្រមាណ ២០ភាគរយហើយ ដែលកិច្ចការជួសជុលអភិរក្សនេះ ក្រោមកិច្ចសហការរវាងអាជ្ញាធរជាតិអប្សរាជាមួយនឹងក្រុមបុរាណវិទ្យាឥណ្ឌា។

លោក ចាន់ ឡាយ ប្រធានគម្រោងជួសជុលខ្លោងទ្វារខាងកើតប្រាសាទតាព្រហ្មបានឱ្យដឹងថា ខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានសភាពទ្រុឌទ្រោម និងរងការខូចខាតខ្លាំង ដោយកន្លែងខ្លះថ្មបានរលំធ្លាក់ ដែលត្រូវតែធ្វើការសង្គ្រោះបន្ទាន់ ទើបអាជ្ញាធរជាតិអប្សរា និងក្រុមបុរាណវិទ្យាឥណ្ឌា ក្រោយពីទទួលបានអនុសាសន៍ពីក្រុមអ្នកជំនាញការអាយស៊ីស៊ី-អង្គរ ចាប់ផ្ដើមអនុវត្តន៍គម្រោងជួសជុលប្រាសាទតាព្រហ្មនេះ ក្នុងដំណាក់កាលទី២ ដោយជួសជុលខ្លោងទ្វារទិសខាងកើត។

លោក ចាន់ ឡាយ បានឱ្យដឹងទៀតថា ការជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម មានច្រើនដំណាក់កាល ដូចជាសិក្សាពីទ្រង់ទ្រាយដើមរបស់ខ្លោងទ្វារ ដើម្បីជួសជុលឱ្យស្របតាមលំនាំដើមឡើងវិញ ស្វែងរកថ្មដែលបាត់ មករៀបនៅកន្លែងដើមវិញ ឬក៏ត្រូវបន្ថែមថ្មថ្មីចំពោះទីតាំងដែលចាំបាច់ទ្រទំងន់ និងការជំនួសថ្មថ្មីចំពោះថ្មណាដែលពុកផុយខូចខាតជាដើម។ បន្ថែមលើការងារជួសជុល ក្រុមការងារក៏ត្រូវធ្វើកំណាយស្រាវជ្រាវបែបបុរាណវិទ្យា សិក្សាសម្រង់ប្លង់ ស្វែងរកថ្ម រើថ្ម ពង្រឹងគ្រឹះ ផ្គុំសាកល្បង និងរៀបឱ្យត្រូវកន្លែងដើមវិញ តាមរយៈបច្ចេកទេសអាណាស្ទីឡូ (anastylosis)។ គម្រោងជួសជុលខ្លោងទ្វារខាងកើតនៃប្រាសាទតាព្រហ្ម គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៣ ហើយរហូតមកដល់ពេលនេះ ការងារជួលជុល គឺបានសំរេចប្រមាណ២០ភាគរយ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្រុមការងារជួសជុល ក៏សូមការយោគយល់ អធ្យាស្រ័យពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរដែលបានទៅទស្សនាប្រាសាទតាព្រហ្ម ចំពោះការបិទវង់ទស្សនាមួយចំនួន ដោយសារតែកំពុងដំណើរការជួសជុល ដែលធ្វើឱ្យកន្លែងខ្លះត្រូវបង្វាងផ្លូវទស្សនា និងផ្នែកខ្លះទៀតត្រូវដោះដូរភ្លាមៗ តាមស្ថានភាពជាក់ស្តែង ដើម្បីបញ្ចៀសហានិភ័យដែលអាចកើតជាយថាហេតុនោះ៕

អត្ថបទ និង រូបភាព៖ លោក ជា ស្រស់

Tags: ខ្លោងទា្វរជួសជុលប្រាសាទតាព្រហ្មអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.