Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

ដោយ Pothe Thun
14/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD
18
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រសួងអភិវឌ្ឍជនបទ នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាស្ដីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD ស្តីពីការប្រឆាំងនឹងការបៀតបៀន កេងប្រវ័ញ្ច រំលោភបំពានផ្លូវភេទរបស់គម្រោងគាំទ្រនិរន្តរភាព ហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម។ សិក្ខាសាលានេះត្រូវបានរៀបចំឡើងនៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប មានរយៈពេល ២ថ្ងៃគឺថ្ងៃទី១៤និងទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោមអធិបតីភាពឯកឧត្តម ភួង សោភា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទ និងជាអ្នកសម្របសម្រួលគម្រោង ដោយមានការចូលរួមពីសំនាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ឋ ប្រធានកម្មវិធី ASPIRE លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ រួមនឹងអង្គការដៃគូជាច្រើនរូបទៀត។

ឯកឧត្តម ភួង សោភា មានប្រសាសន៍ថា នៅក្នុងបរិបទសន្តិភាពជាង ២០ឆ្នាំចុងក្រោយនេះ កម្ពុជាបានយកចិត្តទុកដាក់ និងខិតខំយ៉ាងខ្លាំងក្លា ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ ជាមួយគ្នានេះរាជរដ្ឋាភិបាលបានដាក់ចេញនូវចក្ខុវិស័យ “កម្ពុជានឹងក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅក្នុងឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសអភិវឌ្ឍន៍នៅក្នុងឆ្នាំ ២០៥០” ជាមួយគ្នានេះរាជរដ្ឋាភិបាលកម្ពុជាក៏បានគាំទ្រ និងយកចិត្តទុកដាក់លើជនជាតិដើម ភាគតិចតាមរយៈដាក់ចេញនូលគោលនយោបាយ បង្កើតយន្តការនានា សម្រាប់ការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។ ដូចគ្នានេះដែរ រាជរដ្ឋាភិបាលក៍បានគិតគួរដល់កិច្ចការពារប្រឆាំងនឹងការការបៀតបៀន និងការកេងប្រវ័ញ្ច ការបំពានផ្លូវភេទ តាមរយៈការលើកកម្ពស់សមភាពយេនឌ័រ ការពារសិទ្ធិស្ត្រីនិងកុមារី និងមានការប្ដេជ្ញាខ្ពស់ប្រកបដោយប្រសិទ្ធិភាពនិងបរិយាប័ន្នផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ឯកឧត្តមបន្តថា បច្ចុប្បន្ន IFAD បានសហការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីអនុវត្តគម្រោង ផ្តោតលើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជនបទ បណ្ដុះបណ្តាលជំនាញ បច្ចេកវិទ្យា និងសហគ្រិនភាព។ គម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្ម (SAAMBAT) មានបំណងបង្កើននិរន្តរភាពនូវផលិតកម្មរបស់គ្រួសារ យុវជន ស្ត្រី និងក្រុមងាយរងគ្រោះដទៃទៀតនៅតាមតំបន់ជនបទព្រមទាំងគាំទ្រដល់ សហគ្រាស និងសេដ្ឋកិច្ចជនបទ សម្រាប់ការងារនិងបង្កើតប្រាក់ចំណូល តាមរយៈការធ្វើអន្តរាគមន៍វិនិយោគសំខាន់ៗ នៅក្នុងហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលមាននិរន្តរភាពនិងភាពស៊ាំនៃអាកាសធាតុ រួមមានកែលម្អផ្លូវជនបទ កែលម្អផ្សារជនបទ កសាងកន្លែងប្រមូលផ្ដុំកសិផល និងកែលម្អកំពង់ដរសម្រាប់កសិករដឹកជញ្ជូនផលិតផលកសិផល ដែលនឹង អនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំង បណ្តុះបណ្តាលជំនាញ និងភាពជាសហគ្រិនសម្រាប់ យុវជន និងគ្រួសារក្រីក្រនិងងាយរងគ្រោះ និងបង្កើនការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅក្នុងសេដ្ឋកិច្ចជនបទ ដែលនឹងអនុវត្តដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ឯកឧត្តម រដ្ឋលេខាធិការ ក៏បានស្នើដល់មន្ត្រីអនុវត្តគម្រោង និងអ្នកពាក់ព័ន្ធនឹងគម្រោង ចាំបាច់ត្រូវយល់ដឹងពី គោលនយោបាយជនជាតិដើមភាគតិច និងគោលការណ៍ស្តីពី ការប្រឆាំងនឹងការបៀតបៀន កេងប្រវ័ញ្ច រំលោភបំពានផ្លូវភេទរបស់មូលនិធិអន្តរជាតិអភិវឌ្ឍន៍កសិកម្ម (IFAD) ដើម្បីការធានានូវការគិតគូនិងយកចិត្តទុកដាក់សុវត្ថិភាព និងភាពថ្លៃថ្នូរដល់ប្រជាពលរដ្ឋ ជាពិសេសបងប្អូនជនជាតិដើមភាគតិច និងសុវត្ថិភាពនៅនឹងកន្លែងការងារ ដោយមិនមានការបៀតបៀន និងមិនមានការកេងប្រវ័ញ្ច រួមទាំងបំពានផ្លូវភេទ ជារួមគឺជាគោលការណ៍ប្ដេជ្ញាចិត្ត សម្រាប់សេចក្ដីថ្លៃថ្នូរដោយវិជ្ជាវីជៈ និងមានការគោរពគ្នាទៅវិញទៅ មកដល់មនុស្សគ្រប់រូប។

សូមជំរាបថា គម្រោង SAAMBAT ទទួលការអនុវត្តគម្រោងចាប់ ឆ្នាំ២០១៩ ដល់ឆ្នាំ២០២៥ លើកញ្ចប់ថវិកាប្រមាណជាង ១៦០លានដុល្លារ ក្រោមការគាំទ្រពី មូលនិធិអន្តរជាតិ សម្រាប់ការអភិវឌ្ឍកសិកម្ម (IFAD) ធនាគារវិនិយោគអឺរ៉ុប (EIB) និងសហគមន៍អឺរ៉ុប (EU) សម្រាប់អនុវត្តគម្រោង ក្នុងទិសដៅ “ដើម្បី កាត់បន្ថយភាពក្រីក្រនិងពង្រឹងសន្តិសុខស្បៀង”។ គម្រោងនេះក៍ទទទួលបានការ សហការយ៉ាងជិតស្និទ្ធជាមួយគម្រោង “លើកកម្ពស់វិស័យ កសិកម្មនិងភាពស៊ាំនៃអាកាសធាតុ(ASPIRE) និងគម្រោងបង្កើនទីផ្សាររួមសម្រាប់សហគ្រាសខ្នាតតូច (AIMS) ដែលអនុវត្តដោយក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅក្នុងតំបន់ប៉ូលសេដ្ឋកិច្ចចំនួន៥០ នៅក្នុងខេត្តចំនួន១២ គឺខេត្តកណ្តាល ស្វាយរៀង កំពង់ចាម កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង បន្ទាយមានជ័យ បាត់ដំបង ពោធិសាត់ កំពង់ឆ្នាំង តាកែវ និងខេត្តកំពត៕

អត្ថបទ និង រូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: IFADក្រសួងអភិវឌ្ឍជនបទជនជាតិដើម​ភាគតិច
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាការចេះជំនាញផ្ទាល់ខ្លួនរបស់យុវជនជាកម្លាំងជំរុញឲ្យកម្ពុជា សម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០

អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាការចេះជំនាញផ្ទាល់ខ្លួនរបស់យុវជនជាកម្លាំងជំរុញឲ្យកម្ពុជា សម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.