Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ ចំណេះដឹង និង ការអប់រំ

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

ដោយ Pothe Thun
15/06/2022
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានរៀបចំបើកវគ្គ ផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់ប្អូនៗ យុវជនកាកបាទក្រហមកម្ពុជា និងយុវសិស្សនៅវិទ្យាល័យអង្គរ នាព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២២ ក្រោម កិច្ចសហការ គាំទ្រពីអង្គការ People’s Action for Inclusive Development (PAfID) និងអង្គការសកម្មភាពប្រជាជនដើម្បីការអភិវឌ្ឍន៍បរិយាបន្ន)។

 

មានប្រសាសន៍បើកវគ្គផ្សព្វផ្សាយនាពេលនោះដែរ លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាបបានលើកឡើងថា គោលបំណង នៃការបើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់ប្អូនៗសិស្សានុសិស្ស នាពេលនេះ គឺ ដើម្បីចែករំលែកឲ្យប្អូនៗសិស្សានុសិស្សបានយល់ដឹង និងយកចិត្តទុកដាក់ប្រុងប្រយ័ត្នការពារខ្លួនក្នុងសម័យកាលរីកចម្រើនផ្នែកបច្ចេកវិទ្យាទំនើបយ៉ាងទូលំទូលាយ ដែលអាចឲ្យប្អូនៗងាយជឿតាមការអូសទាញ ការលួងលោម ចាញ់បោកគេធ្លាក់ចូលក្នុងការរំលោភបំពានផ្លូវភេទ និងការជួញដូរ ការកេងប្រវ័ញ្ចផ្លូវភេទ និងបង្កើនការយល់ដឹងពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញ។ ការបានដឹងពីប្រព័ន្ធរាយការណ៍ដែលមានស្រាប់ ការស្វះស្វែងរកជំនួយគាំទ្រ និងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយភាពវិជ្ជមាន និងមានសុវត្ថិភាពផងដែរ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

 

លោក ស៊ិន កុសល បានបន្តថា ក្នុងរយ:ពេលនៃការផ្ទុះជំងឺរាតត្បាតនៃជំងឺកូវីដ-១៩ ទូទាំងទាំងពិភពលោក គឺអំពើកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញត្រូវបានរកឃើញថា បានកើនឡើងជាលំដាប់ ហើយអំពើជួញដូររូបអាសអាភាសរបស់កុមារលើប្រព័ន្ធអុីនធឺណិតត្រូវបានកើតឡើងក្នុងបរិបទជាសកលស្របពេលកម្ពុជាក៏មានសន្ទុះកើនឡើងនៃការប្រើប្រាស់ប្រព័ន្ធអនឡាញរបស់កុមារក្នុងពេលបច្ចុប្បន្នផងដែរ ។

លោកស្រី សំ សាវ៉ាង មន្រ្តីការងារយុវជន សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងវគ្គផ្សព្វផ្សាយនាពេលនេះគឺប្រធានបទ ដែលលើកយកមកបង្ហាត់បង្ហាញដល់ប្អូនៗសិស្សានុសិស្សរួមមាន៖ -១.ការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមអនឡាញ, ២.ការលើកកម្ពស់កុមារមានពិការភាពក្នុងការចូលរួមការងារសង្គម, ៣.បញ្រ្ជាបពីតួនាទី និងគោលការណ៍គ្រឹះទាំង៧ កាកបាទក្រហមកម្ពុជា ការងារយុវជនកាកបាទក្រហមកម្ពុជា និងសុវត្ថិភាពចរណ៍។

លោកស្រី សំសាវ៉ាង ក៏បានមានប្រសាសន៍បញ្ជាក់ថា៖ ដើម្បីបង្ការពីការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអនឡាញនេះ សូមក្មួយៗមានការប្រុងប្រយ័ត្នការពារខ្លួនដូចខាងក្រោម៖ -គួរយល់ដឹងអំពីកម្មវិធីសុវត្ថិភាពថ្មីៗតាមអនឡាញ និងហានិភ័យនៃការប្រើប្រាស់អុីនធឺណិត -ប្រសិនបើមានការទទួលធ្វើមិត្តមើលទៅគួរឲ្យសង្ស័យសូមកុំទទួល -ត្រូវកំណត់ឯកជនភាពរបស់អ្នកថា មានតែមនុស្សត្រឹមត្រូវដែលអាចឃើញអ្វីអ្នកបានបង្ហោះ -ត្រូវចាត់ទុកថា ការធ្វើសកម្មភាពតាមអនឡាញប្រៀបបានដូចការធ្វើសកម្មភាពជាសាធារណ:ដែរ -សូមជៀសវាងផ្ញើរូបភាព ឫវីដេអូរបស់អ្នកទៅកាន់ជនមិនស្គាល់ -សូមមានការប្រុងប្រយ័ត្នពេលមានគេឲ្យកាដូតាមអនឡាញ -ត្រូវមានការប្រុងប្រយ័ត្នជានិច្ច ប្រសិនអ្នកសំរេចចិត្តជួបនរណាដោយផ្ទាល់ -ដាច់ខាតមិនត្រូវផ្ញើរូបអាក្រាតកាយទៅកាន់នរណាក៏ដោយ ទោះបីអ្នកនោះជាសាច់ញាតិ ឬជាមិត្តភក្តិជិតស្និតផងដែរ៕

អត្ថបទ និងរូបភាព: លោកទ្រា ពន្លឺកែសម្រួលដោយ លីវ សុខុន!!!

Tags: ទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាការចេះជំនាញផ្ទាល់ខ្លួនរបស់យុវជនជាកម្លាំងជំរុញឲ្យកម្ពុជា សម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០

អាជ្ញាធរខេត្តសៀមរាប បញ្ជាក់ថាការចេះជំនាញផ្ទាល់ខ្លួនរបស់យុវជនជាកម្លាំងជំរុញឲ្យកម្ពុជា សម្រេចគោលដៅជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់ នៅឆ្នាំ២០៣០

អាជ្ញាធរជាតិអប្សរា បំពេញបន្ថែមលើការងារជួសជុល កែលម្អខ្លោងទ្វារប្រាសាទតានៃឱ្យកាន់តែប្រសើរឡើង

អាជ្ញាធរជាតិអប្សរា បំពេញបន្ថែមលើការងារជួសជុល កែលម្អខ្លោងទ្វារប្រាសាទតានៃឱ្យកាន់តែប្រសើរឡើង

សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

សមត្ថកិច្ចក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ជាប់ពាក់ព័ន្ធករណី ឆបោក

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.