Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ

ដោយ Pothe Thun
14/06/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ពលរដ្ឋមួយរូប នៅក្នុងរមណីយដ្ឋានអង្គរ រំឭកពីការផ្តល់ដីផ្ទាល់ខ្លួនឱ្យអាជ្ញាធរជាតិអប្សរាស្ដារប្រឡាយបុរាណនៅតំបន់រមណីយដ្ឋានអង្គរ
13
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោក តាំង គ្រុយ ជាពលរដ្ឋរស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្ដសៀមរាប បានឱ្យដឹងនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២២នេះថា ដោយមានសំណើពីអាជ្ញាធរជាតិអប្សរា និងក្នុងបំណងរួមចំណែកធ្វើអ្វីសម្រាប់សង្គមជាតិផង កាលពីឆ្នាំ២០១២ លោកបានសម្រេចផ្តល់ដីផ្ទាល់ខ្លួនរបស់លោក ដែលកំពុងអាស្រ័យផល ឱ្យអាជ្ញាធរស្ដារប្រឡាយបុរាណ ក៏ដូចជាបង្កើតប្រភពទឹកខ្វាត់ខ្វែងនៅតំបន់នោះ។ លោករំឭកថា៖« ខ្ញុំគិតថាទីតាំងនេះ មិនមែនជារបស់បុគ្គលផ្តាច់មុខទេ ហើយដីយើងមានច្រើនដែរ គួរលះបង់ខ្លះដើម្បីប្រយោជន៍រួម ដើម្បីប្រទេសជាតិ និងសម្រាប់ដូនតាយើង ដែលខំកសាងប្រាសាទមក ព្រោះតាមការឮពីចាស់ទុំមកថា អង្គរវត្តយើងគឺពឹងអាស្រ័យលើទឹក គ្រឹះប្រាសាទអង្គរវត្ត គឺដីខ្សាច់ ដូច្នេះបើគ្មានទឹកច្បាស់ជារលំជាមិនខាន»។

លោកបន្ដថា នៅឆ្នាំ២០១២ ពេលដែលអាជ្ញាធរជាតិអប្សរាចាប់ផ្តើមស្ដារប្រឡាយឡើងវិញ ដោយប្រឡាយនេះមានតួនាទីទទួលទឹកពីភ្នំគូលែន បំបែកទៅប៉ែកខាងលិច គឺស្ទឹងពួក ស្ទឹងព្រះស្រុក និងហូរចាក់ទៅទន្លេសាប។ ទឹកនេះក៏បានបញ្ចូលទៅបារាយណ៍ខាងជើង បារាយណ៍ខាងលិច កសិន្ធុអង្គរវត្ត និងកសិន្ធុអង្គរធំ ដែលប្រឡាយនេះមានប្រវែងជិត ៥០គីឡូម៉ែត្រ ហើយត្រូវបានសង់ទ្វារទឹកថ្មី ជំនួសស្ពានបុរាណ ដែលស្ថិតនៅខាងលើទ្វារទឹកតាសោម។ ការស្ដារនេះ គឺចាប់ពីផ្នែកខាងជើង កាត់ក្បាលដីលោកកំពុងអាស្រ័យផល រហូតដល់ចុងដីនៅផ្នែកខាងត្បូង។ កាលណោះលោកមិនរំពឹងថា នឹងមានទឹកហូរហៀរដូចពេលនេះទេ ព្រោះថាកន្លងមកទីនោះ ជាដីគោក ដែលលោកដាំស្វាយចន្ទីពេញផ្ទៃដី។

បុរសរូបនេះ បានប្រាប់ទៀតថា ក្នុងនាមជាកសិករមួយរូប លោកពិតជារីករាយណាស់ ពេលឃើញទឹកសម្បូរបែបនេះ ដ្បិតកសិកម្ម គឺពឹងលើទឹក។ ក្រោយមានប្រភពទឹកនៅកៀក លោកក៏បានចាប់ផ្តើមកែប្រែចម្ការរបស់លោក ដោយប្ដូរពីការដាំស្វាយចន្ទីរមកដាំដំណាំហូបផ្លែផ្សេងៗ តែក្នុងនោះច្រើនជាងគេ គឺដំណាំដូង ដោយបច្ចុប្បន្នលោកដាំដូងបានជាង ២ពាន់ដើម និងមានគម្រោងដាំរហូតដល់ ១ម៉ឺនដើមនាពេលខាងមុខ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ លោក បូ សាវី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

Tags: មណីយដ្ឋាន​អង្គរ​ស្ដារប្រឡាយបុរាណអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

ក្រសួងអភិវឌ្ឍជនបទរៀបចំសិក្ខាសាលាស្តីពីការបញ្ជា្របគោលនយោបាយជនជាតិដើមភាគតិចរបស់ IFAD និងរាជរដ្ឋាភិបាល និងវគ្គបណ្តុះបណ្តាលគោលនយោបាយ របស់ IFAD

មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

មណ្ឌលសុខភាពសង្កាត់គោកចកក្នុងក្រុងសៀមរាប បានទទួលអំណោយពីសមាគមសម្ព័ន្ធប្រជាជន ដើម្បីសន្តិភាពប្រចាំខេត្តសៀមរាប 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បើកវគ្គផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ចផ្លូវភេទ និងឥរិយាបថអវិជ្ជមានរបស់សង្គមលើកុមារមានពិការភាពដល់សិស្សានុសិស្ស 

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.