Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់

ដោយ Pothe Thun
07/06/2022
នៅក្នុង ព័ត៌មានអន្តរជាតិ
ធ្លាក់យន្តហោះចម្បាំងអាមេរិក F-18 នៅរដ្ឋ California ផ្តាច់ជីវិតពីឡុតម្នាក់
9
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កងទ័ពជើងទឹកអាមេរិកកាលពីដើមសប្តាហ៍នេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយថា យន្តហោះចម្បាំងមួយគ្រឿងរបស់កងទ័ពជើងទឹកអាមេរិក បានធ្លាក់នៅភាគខាងត្បូងរដ្ឋកាលីហ្វ័រញ៉ា (California) ដែលបណ្តាលឱ្យអាកាសយានិកម្នាក់ បាត់បង់ជីវិត។ ពីឡុតឈ្មោះ រីឆាដ ប៊ូលឡក់ (Richard Bullock) ដែលឈរជើងនៅមូលដ្ឋានយោធា ក្នុងទីក្រុងលេម័រ (Lemoore) នៃរដ្ឋ California បានស្លាប់ នៅពេលដែលយន្តហោះចម្បាំងធុន F/A-18-E Super Hornet របស់លោក បានធ្លាក់នៅបរិវេណតំបន់ត្រូណា (Trona) នាវេលាម៉ោងប្រហែល ២៖៣០នាទីរសៀលថ្ងៃសុក្រសប្តាហ៍មុន។

យោងតាមប្រភពខាងលើគឺ លោក Bullock ស្ថិតក្នុងបេសកកម្មហ្វឹកហ្វឺនជាប្រចាំមួយ មុនពេលដែលយន្តហោះលោកធ្លាក់ ខណៈហេតុការណ៍នោះ មិនបានបង្កឱ្យមានជនស៉ីវិលណាម្នាក់រងគ្រោះថ្នាក់ឡើយ ដ្បិតវាកើតឡើងនៅកន្លែងដាច់ស្រយាល គ្មានមនុស្សរស់នៅ ក្បែរតំបន់សម្រាប់ការហ្វឹកហ្វឺនរបស់ពីឡុតអាមេរិក។ ជាមួយគ្នានេះ ការស៉ើបអង្កេតក៏បានប្រព្រឹត្តទៅផងដែរ។

គួរបញ្ជាក់ថា រយៈពេល៣ឆ្នាំចុងក្រោយនេះ ធ្លាប់មានករណីធ្លាក់យន្តហោះចម្បាំងស្រដៀងគ្នា បានកើតឡើងនៅម្តុំតំបន់នោះ ដោយ១ករណី បណ្តាលឱ្យពីឡុតម្នាក់ស្លាប់។ នៅខែតុលា ឆ្នាំ២០២១ យន្តហោះចម្បាំង F/A-18F មួយគ្រឿង បានធ្លាក់នៅតំបន់ ដេស វ៉ាល់ឡេ (Death Valley) ដែលធ្វើឱ្យពីឡុតរងរបួស ខណៈកាលពីឆ្នាំ២០២០ ពីឡុតម្នាក់ទៀត បានចុចកៅអីលោតចេញពីយន្តហោះ F/A-18E មួយគ្រឿង ទាន់ពេលវេលា មុនពេលវាធ្លាក់នៅតំបន់ ឆាយណា ឡេក (China Lake)។ រីឯកាលពីឆ្នាំ២០១៩ ពីឡុតម្នាក់បានបាត់បង់ជីវិត ក្រោយយន្តហោះ F/A-18E មួយគ្រឿង ធ្លាក់នៅតំបន់ Death Valley កំលុងការហោះហើរហ្វឹកហ្វឺន៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានប្រារព្ធឡើងនៅព្រឹកមិញនេះ

កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានប្រារព្ធឡើងនៅព្រឹកមិញនេះ

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.