Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានប្រារព្ធឡើងនៅព្រឹកមិញនេះ

ដោយ Pothe Thun
07/06/2022
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
កិច្ចប្រជុំសាមញ្ញលើកទី៣៧ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានប្រារព្ធឡើងនៅព្រឹកមិញនេះ
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

កាលពីព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២២នេះ ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ តាមរយៈប្រព័ន្ធ Zoom និងដោយផ្ទាល់ ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត តំណាងអាជ្ញាធរជាតិអប្សរា លោក លោកស្រី ជានាយករដ្ឋបាលខេត្ត នាយកទីចាត់ការនៃរដ្ឋបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានា និង អាជ្ញាធរក្រុងស្រុកទាំង១២ក្នុងខេត្ត ។

របៀបវារៈកិច្ចប្រជុំ រួមមាន ៖ ១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញ លើកទី៣៦ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ កាលពីថ្ងៃព្រហស្បតិ៍ ០៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២, ២.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តសៀមរាប, ៣.ពិនិត្យ ពិភាក្សា និងអនុម័តសេចក្តីព្រាងលើប្រតិទិនកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា អាណត្តិទី៣ សម្រាប់រយៈពេល ១២ខែ (ខែកក្កដា ឆ្នាំ២០២២ ដល់ខែមិថុនា ឆ្នាំ២០២៣) និង ៤.បញ្ហាផ្សេងៗ ។

មានប្រសាសន៍បើកអង្គប្រជុំ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ពីការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត រួមនឹងអង្គភាពស្ថាប័នពាក់ព័ន្ធ ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈក្នុងខេត្ត ធានាបានសុវត្ថិភាពខ្ពស់ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលបានប្រព្រឹត្តទៅដោយរលូន ប្រកបដោយ ភាពត្រឹមត្រូវ យុត្តិធម៌ និង តម្លាភាព ព្រមទាំងបានរំលឹកបន្ថែមដល់រដ្ឋបាលខេត្ត រដ្ឋបាលក្រុងស្រុកឃុំសង្កាត់ ត្រូវបន្តកិច្ចការរដ្ឋបាល ការបម្រើសេវាសាធារណៈ ការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍមូលដ្ឋាន តាមគម្រោងនានាសម្រាប់ឆ្នាំ២០២២ ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ក្នុងកិច្ចពិភាក្សាលើរបៀបវារៈទី២នៃកិច្ចប្រជុំនេះ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត បានលើកឡើងពីបញ្ហាមួយចំនួន និងសំណូមពរដល់អង្គភាពពាក់ព័ន្ធ ជួយដោះស្រាយឲ្យបានទាន់ពេលវេលា ដូចជា ៖ ការលក់ដូរតាមដងផ្លូវដែលធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ, ការមិនគោរពភ្លើងសញ្ញាចរាចរណ៍ អាចនឹងធ្វើឲ្យមានគ្រោះថ្នាក់កើតឡើង និងការត្រួតពិនិត្យមើលដើមឈើ ឬមែកឈើ ដែលមានអាយុកាលយូរ ហើយងាប់ ឬពុកផុយ អាចនឹងធ្វើឲ្យគ្រោះថ្នាក់ដល់ទ្រព្យសម្បត្តិ និងអាយុជីវិតប្រជាពលរដ្ឋ។

ជាការឆ្លើយតប ឯកឧត្តម ទៀ សីហា អភិបាលខេត្ត បានទទួលយកនូវមតិយោបល់លើកឡើងរបស់ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត និងគ្រោងបើកកិច្ចប្រជុំ ជាមួយមន្ទីរអង្គភាពពាក់ព័ន្ធ ធ្វើការពិភាក្សារួមគ្នាដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។ ឯកឧត្តមបានថ្លែងអំណរគុណដល់អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ និងកងកម្លាំងមានសមត្ថកិច្ច រួមទាំងអង្គភាពពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមក្នុងការថែរក្សាការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សំខាន់សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ក្នុងដំណើរការឃោសនាបោះឆ្នោត និងការបោះឆ្នោតដែលបានប្រព្រឹត្តទៅបានល្អប្រសើរ ប្រកបដោយភាពត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព។

ឯកឧត្តមអភិបាលខេត្ត បានសំណូមពរដល់ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និង អាជ្ញាធរក្រុង ស្រុក ត្រូវបន្តអនុត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល និងទិសដៅរបស់រដ្ឋបាលខេត្ត សម្រេចឲ្យបានជោគជ័យ ពិសេសអនុវត្តបន្ទាន់តាមអនុសាសន៍របស់រាជរដ្ឋាភិបាល ក្នុងការកាត់ឆ្វៀលដីក្នុងតំបន់៣ ជាប់បឹងទន្លេសាប ជូនប្រជាពលរដ្ឋ ដែលអាស្រ័យផលយូរឆ្នាំមកហើយ៕

អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

ក្រសួងសុខាភិបាលបើកសិក្ខាសាលាពិគ្រោះយោបល់ថា្នក់ជាតិ នៅខេត្តសៀមរាប ស្ដីពីស្តង់ដារអប្បរមាសម្រាប់ការផ្តល់អាជ្ញាប័ណ្ណ ដល់មូលដ្ឋានសុខាភិបាលឯកជននៅកម្ពុជា

សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

សភាកម្ពុជាប្រជុំត្រៀមដំណើរការកិច្ចប្រជុំក្រុមប្រឹក្សាពិគ្រោះយោបល់អាយប៉ា ស្តីពី “គ្រឿងញៀន” និងមហាសន្និបាតអាយប៉ាលើកទី៤៣

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

អាជ្ញាធរជាតិអប្សរាសហការជាមួយក្រសួងទេសចរណ៍ រៀបចំបើកវគ្គវិក្រឹតការពិសេសមគ្គុទេសក៍ទេសចរណ៍តំបន់សៀមរាប-អង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.