ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

បំផ្ទុះ​រថយន្ត​នៅ​ក្រុងភាគ​ខាងជើង​ស៊ី​រី ដែល​គ្រប់គ្រងដោយ​កងកម្លាំង​តួ​ក​គី ស្លាប់​មនុស្ស​១៣​នាក់​ ​

ក្រសួងការពារជាតិ​តួ​ក​គី នៅ​ថ្ងៃអាទិត្យ ទី​៣ ខែវិច្ឆិកា​នេះ បាន​និយាយថា គ្រាប់បែក​ក្នុង​រថយន្ត​មួយ បាន​ផ្ទុះ​នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី នៅតាម​បណ្តោយ​ព្រំដែន ជាមួយ​ប្រទេស​តួ​ក​គី​កាលពី​ថ្ងៃ​សៅរ៍ បានសម្លាប់​មនុស្ស សរុប​ទៅដល់​១៣​នាក់​។​ ​ក្រសួង​បាន​បញ្ជាក់ដែរថា ក្រៅពី​ចំនួន​អ្នកស្លាប់​គឺមាន មនុស្ស​២០​នាក់​ផ្សេងទៀត បាន​រងរបួស​នៅពេល ដែល​គ្រាប់បែក​បាន​ផ្ទុះ នៅ​កណ្តាល​តំបន់​Tal Abyad ដែល​កាលពី​ខែ​មុន ត្រូវ​កាន់កាប់​បាន...

ព័ត៌មានលំអិត

កងទ័ព​អាមេរិក​រង​ការវាយប្រហារ នៅក្នុង​ប្រទេស​ស៊ី​រី​

​ក្រសួងការពារជាតិ​រុស្ស៊ី​បានឱ្យដឹងថា សហរដ្ឋអាមេរិក​បាន​ជូនដំណឹង​ដល់ទី​ក្រុង​ម៉ូស្គូ​ថា ក្បួន​កងទ័ព​អាមេរិក​បាន​រង​ការវាយប្រហារ កាលពី​ថ្ងៃអាទិត្យ ដោយ​ក្រុម​ជីវពល​គាំទ្រ​តួ​ក​គី នៅក្បែរ​ទីក្រុង ធែ​លតា​មែ (Tell Tamer) ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​ស៊ី​រី​។ នេះ​បើតាម​ការ ចេញផ្សាយ​ដោយសារ​ព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​០៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​ក្រសួងការពារជាតិ​រុស្ស៊ី​បានបញ្ជាក់ នៅក្នុង​សេចក្ដីថ្លែងការណ៍​មួយ​យ៉ាង​ដូច្នេះ​ថា «​យើង​បានទទួល​ព័ត៌មាន​ថា...

ព័ត៌មានលំអិត

សហរដ្ឋអាមេរិក កំពុង​បាត់បង់​ទីផ្សារ​លក់​អាវុធ ព្រោះតែ​ការប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​កាន់តែខ្លាំង​

​ឧបការី​រដ្ឋមន្ត្រីក្រសួង​ការបរទេស​អាមេរិក ទទួលបន្ទុក​កិច្ចការ​យោធា និង​នយោបាយ​លោក ក្លាក ឃូ​ពើ (Clarke Cooper) នា​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​នេះ​បាន​លើកឡើងថា សហរដ្ឋអាមេរិក​កំពុងតែ​ចាប់ផ្តើម​បាត់បង់​ឥទ្ធិពល​ក្នុង​វិស័យ​ជំនួញ​សព្វាវុធ នៅ​ចំពោះ​មុខការ ប្រកួតប្រជែង​ពី​រុស្ស៊ី និង​ចិន​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​សារព័ត៌មាន Sputnik នៅ​ព្រឹក​ថ្ងៃ​សុក្រ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​លោក Cooper...

ព័ត៌មានលំអិត

ឧទ្ធម្ភាគចក្រ​កូរ៉េខាងត្បូង​ធ្លាក់​ក្នុង​សមុទ្រ ក្បែរ​ប្រជុំ​កោះ​ជម្លោះ​ជាមួយ​ជប៉ុន​,មនុស្ស​៧​នាក់​បាត់​ខ្លួន​

​ក្រុម​សង្គ្រោះ​របស់​កូរ៉េខាងត្បូង​កំពុងតែ​បំពេញ​ប្រតិបត្តិការ ដើម្បី​ស្វែងរក​មនុស្ស​ចំនួន ០៧​នាក់​ដែល​កំពុង​បាត់​ខ្លួន​ក្នុង​ផ្ទៃសមុទ្រ ក្បែរ​ប្រជុំ​កោះ​ដុក​ដូ (Dokdo) ក្រោយពី​មាន​សេចក្តីរាយការណ៍​ថា ឧទ្ធម្ភាគចក្រ​មួយគ្រឿង​បាន​ធ្លាក់​នៅក្នុង​តំបន់​នោះ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នា​រសៀល​ថ្ងៃ​សុក្រ ទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៩​។​ ​ឧទ្ធម្ភាគចក្រ​ដែល​បាន​ធ្លាក់ចូល​សមុទ្រ​ខាងលើនេះ ជា​ប្រភេទ​អ៊ែរ​បឺស H225 (Airbus Helicopters H225) បានធ្វើ​ដំណើរ​ទៅកាន់​តំបន់​ប្រជុំ​កោះ​ដុក​ដូ...

ព័ត៌មានលំអិត

អគ្គិភ័យ​ឆាបឆេះ​វិមាន Shuri របស់​ជប៉ុន​មាន​អាយុកាល​ជាង​៥០០​ឆ្នាំ​ ​

អគ្គិភ័យ​ដ៏​សម្បើម​មួយ​បាន​ឆាបឆេះ​វិមាន Shuri ដែលជា​ទីតាំង​ប្រវត្តិសាស្ត្រ​មួយ ត្រូវបាន​ចុះបញ្ជី​ជា​សម្បត្តិ​បេ​តិ​ភណ្ឌ ពិ​ភ​លោក​របស់​អង្គការ UNESCO ស្ថិតនៅ​ខេត្ត Okinawa ប្រទេស​ជប៉ុន ដោយបាន​បំផ្លាញ​អគារ​សំខាន់ៗ​មួយចំនួន​។ នេះ បើតាម​ការចេញផ្សាយ​ដោយសារ​ព័ត៌មាន BBC នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​ ​ជាមួយគ្នា​នោះដែរ បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន អគ្គិភ័យ​ត្រូវបាន​គេ​រាយការណ៍​នៅ​ម៉ោង​ប្រមាណ...

ព័ត៌មានលំអិត

ឆេះ​រថភ្លើង​ដឹក​អ្នកដំណើរ​នៅ​ប៉ា​គី​ស្ថាន ផ្តាច់ជីវិត​មនុស្ស​យ៉ាងតិច​៦៥​នាក់ និង​ជាច្រើន​នាក់​ទៀត​រងរបួស​ ​

មនុស្ស​យ៉ាងតិច​៦៥​នាក់​បាន​បាត់​បង់ជីវិត និង​ជាច្រើន​នាក់​ទៀត​បាន​រងរបួស បន្ទាប់ពី​រថភ្លើង​មួយ​ខ្សែ​ត្រូវបាន​ភ្លើង​ឆាប ឆេះ នៅ​ភាគ​ខាងកើត​ប្រទេស​ប៉ា​គី​ស្ថាន​។ នេះ​បើតាម​ការដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីន​ហួរ នៅ​រសៀល​ថ្ងៃ ព្រហស្បតិ៍ ទី​៣១ ខែតុលា ឆ្នាំ​២០១៩​។​ ​យោងតាម​អាជ្ញាធរ​ផ្លូវដែក​ប៉ា​គី​ស្ថាន គ្រោះ​អគ្គីភ័យ​ដ៏​អាក្រក់​នេះ​បាន​កើតឡើង ដោយសារតែ​ការផ្ទុះ​ធុង​ហ្គាស​ដែល​អ្នកដំណើរ​ម្នាក់ បាន​យកតាម​ខ្លួន​។ រថភ្លើង​ខាងលើ​ស្ថិតក្រោម​កម្មសិទ្ធិ​ក្រុមហ៊ុន Tezgam Express ដែល​គ្រានោះ​វា​មាន​គោលដៅ​ធ្វើដំណើរ​ពី​ទីក្រុង...

ព័ត៌មានលំអិត

ប្រទេស​វៀតណាមនិង​នូ​វែ​ល​ហ្សេ​ឡង់ នឹងធ្វើ​ការងារ​រួមគ្នា​ដើម្បី​អភិវឌ្ឍន៍ និង​ផ្តល់​ព្រឹត្តិប័ត្រ​ព្យាករណ៍​អាកាសធាតុ​ដោយ​ផ្អែកលើ​ក្រា​ហ្វិ​ច និង​កម្មវិធី​តាម​អ៊ិន​ធើ​ណេ​ត​ដែល​អាច​ប្រើប្រាស់​បាន​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​

​កិច្ចព្រមព្រៀង​នេះ​ត្រូវបាន​ធ្វើឡើង​នៅក្នុង​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​មួយ ដែល​ត្រូវបាន​ចុះហត្ថលេខា​នៅ​ទីក្រុង​ហាណូយ កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៩ រវាង​មជ្ឈមណ្ឌល​សម្រាប់​កម្មវិធី​បច្ចេកវិទ្យា​ឧតុនិយម (HYMETEC) នៃ​រដ្ឋបាល​ឧតុនិយម និង​ជលសា​ស្ត្រ​វៀតណាម និង​ក្រុមហ៊ុន​MetraWeather ដែលជា​យីហោ​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សេវាកម្ម​ឧតុនិយម​នៃ​ប្រទេស​នូ​វែ​ល​ហ្សេ​ឡង់​។​ ​យោងតាម​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន MetraWeather នឹង​ផ្តល់ជូន HYMETEC នូវ​បច្ចេកវិទ្យា​ចុងក្រោយ និង​សម្របសម្រួល​ជាមួយ​មជ្ឈមណ្ឌល​ដើម្បី​បង្កើត​វីដេអូ​ខ្លី នៃ​ការព្យាករណ៍​អាកាសធាតុ​ឌីជីថល...

ព័ត៌មានលំអិត

រុស្ស៊ី​ជូនដំណឹង​ដល់​តួ​ក​គី​ពី​ការបញ្ចប់​ការដក​ចេញពី​ព្រំដែន​របស់​ពួក​យុទ្ធជន​ឃឺ​ដ​

​ក្រសួង​ការពារ​ប្រទេស​តួ​ក​គី កាលពី​ថ្ងៃ​អង្គារ​នេះ​បាន​និយាយថា ប្រទេស​រុស្ស៊ី​បាន​ជូនដំណឹង​ថា ពួក​យុទ្ធជន​ឃឺ​ដ​ស៊ី​រី បានបញ្ចប់​ការដកចេញ​ចម្ងាយ​៣០​គីឡូម៉ែត្រ​ពី​ព្រំដែន​តួ​ក​គី​ហើយ ។​ ​ក្រសួង​នេះ​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​ជា​លាយ​លក្ខ​អក្សរ​មួយ​ថា រុស្ស៊ី​បាន​ជូនដំណឹង​ដល់​តួ​ក​គី​ថា កងឯកភាព​ការពារ​ប្រជាជន ( YPG ) ក៏បាន​ដកចេញ​ពី​ទីក្រុង Manbij និង Tel Rifat ផងដែរ​ជាមួយ​គ្រឿង​សព្វាវុធ​ធុន​ធ្ងន់​របស់ខ្លួន​នៅឯ​ចុងបញ្ចប់​នៃ​រយៈពេល​១៥០ ម៉ោង​នោះ ។​...

ព័ត៌មានលំអិត

ប៉ូលិស​ជប៉ុន តាម​ប្រមាញ់​ចោរលួច​ពេជ្រ​មួយ​គ្រាប់​មានតម្លៃ ១.៨​លាន​ដុល្លារ​

​ប៉ូលិស​ជប៉ុន កំពុង​តាម​ប្រមាញ់​ចោរ​ដែល​លួច​ពេជ្រ​មួយ​គ្រាប់​មានតម្លៃ​ជាង​១.៨​លាន​ដុល្លារ បន្ទាប់ពី​ពេជ្រ ដ៏​មានតម្លៃ​នេះ​ត្រូវបាន​គេ​រាយការណ៍​ថា​ត្រូវបាន​លួច​ចេញពី​ពិធី​តាំងពិព័រណ៍​គ្រឿងអលង្កា នៅ​ខាងក្រៅ ទីក្រុង​តូ​ក្យូ​។ នេះ​បើតាម​ការដកស្រង់​ចេញផ្សាយ​ដោយសារ​ព័ត៌មាន CNA នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​ ​ថ្លែងប្រាប់​អ្នកសារព័ត៌មាន AFP អ្នកនាំពាក្យ​ប៉ូលិស​ជប៉ុន​ម្នាក់ បានឱ្យដឹង ថា​៖ ពេជ្រ​មួយ​គ្រាប់​ដែល​ត្រូវបាន គេ​លួច​កាលពី​ថ្ងៃ​ព្រហស្បតិ៍ មានតម្លៃ...

ព័ត៌មានលំអិត

កូរ៉េខាងត្បូង នឹង​បោះបង់ចោល​ឋានៈ​ជា​ប្រទេស​កំពុង​អភិវឌ្ឍ ក្រោយ​រង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​

​រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​កូរ៉េខាងត្បូង បានឱ្យដឹងថា​ទីក្រុង​សេ​អ៊ូ​ល​នឹងមិន​ស្វែងរក​ការលើកលែង ឬការអនុគ្រោះ​ពិសេស ពី​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) នៅក្នុង​កិច្ចចរចា​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ ទៀត​នោះទេ បន្ទាប់ពី​ទទួលរង​ការរិះគន់​ពី​លោក ដូ​ណា​ល់ ត្រាំ​។ នេះ​បើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​សុក្រ ទី​២៥ ខែតុលា ឆ្នាំ​២០១៩​។​ ​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់...

ព័ត៌មានលំអិត
Page 49 of 64 1 48 49 50 64

Recommended

សូម Like និង Follow ពួកយើង