អ្នកជំនាញកសិកម្មចិន អះអាងថាបច្ចេកទេសដាំស្រូវថ្មី ប្រជាកសិករអាចទទួលផល មួយហិកតាពី៥តោន ទៅ៦តោន
អ្នកជំនាញកសិកម្ម ទទួលស្គាល់ដោយរដ្ឋាភិបាលចិន បង្ហាញពីបច្ចេកទេសដាំស្រូវថ្មី ដល់កសិករខ្មែរ នៅភូមិធម្មជាតិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដើម្បីឲ្យប្រជាកសិករ ទទួលបានផលស្រូវច្រើន ខុសពីការធ្វើស្រែតាមទម្លាប់ធម្មតា ដែលអាចទទួលផលក្នុងមួយហិកតាពី៥តោន ទៅ៦តោន។ កាលពីថ្ងៃទី១៤ ខែសីហាឆ្នាំ២០១៨នេះ ប្រជាពលរដ្ឋជិត១០០នាក់ ដែលពួកគាត់ជាកសិករនៅភូមិធម្មជាតិរុនតាឯក បានទទួលបច្ចេកទេសថ្មី អំពីការស្ទូង និងថែទាំស្រូវ ...