ទីបំផុតសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងលើសប្រទេសចិនហើយ

ទីបំផុតសហរដ្ឋអាមេរិក មានចំនួនអ្នកស្លាប់ដោយសារ COVID-19 កើនឡើងលើសប្រទេសចិនហើយ

 តាមការចេញផ្សាយរបស់សារព័ត៌មានអន្តរជាតិធំៗបានឲ្យដឹងនៅមុននេះបន្តិចថា ចំនួនអ្នកស្លាប់ដោយសារជំងឺ COVID-19 នៅសហរដ្ឋអាមេរិក កើនឡើងលើសប្រទេសចិនទៀត ដោយសហរដ្ឋអាមេរិកមានករណីស្លាប់រហូតដល់ ៣៤៣១នាក់ ចំណែកចិនមានចំនួនអ្នកស្លាប់ ៣៣០៥នាក់។ ប្រទេសដែលឈរលេខ១ ក្នុងតារាងមានអ្នកឆ្លង COVID-19 ច្រើនជាងគេបំផុតនោះគឺសហរដ្ឋអាមេរិក ដែលមានចំនួនជិត១៨ម៉ឺននាក់ ក្នុងនោះអ្នកជំងឺ ៣,៤៣១ស្លាប់ ខណៈចិនមានករណីឆ្លងត្រឹមជាង៨ម៉ឺននាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ថា សហរដ្ឋអាមេរិកគឺជាប្រទេសមហាអំណាចលេខ១លើលោក ទាំងផ្នែកសេដ្ឋកិច្ច ...

តន្ត្រីករមួយរូបនៅកូរ៉េខាងត្បូង លេងភ្លេងឲ្យអ្នកជំងឺ COVID-19 ស្តាប់ដើម្បីឆាប់បានជាសះស្បើយ

តន្ត្រីករមួយរូបនៅកូរ៉េខាងត្បូង លេងភ្លេងឲ្យអ្នកជំងឺ COVID-19 ស្តាប់ដើម្បីឆាប់បានជាសះស្បើយ

 តន្ត្រីករនៅប្រទេសកូរ៉េខាងត្បូង លេងភ្លេងបុរាណជូនដល់អ្នកជំងឺ COVID-19 ស្តាប់គ្រាន់បានឆាប់ជាសះស្បើយពីជំងឺ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នាព្រឹកថ្ងៃពុធ ទី០១ ខែមេសា ឆ្នាំ២០២០។ លោក វ៉ុន យុងជូន (Won Hyung-joon) ដែលជាតន្ត្រីករដ៏ល្បីល្បាញម្នាក់របស់កូរ៉េខាត្បូង បានលេងឧបករណ៍ភ្លេងវីយូឡុងនៅផ្ទះរបស់លោក ហើយចាក់ផ្សាយតាមបណ្តាញទំនាក់ទំនងសង្គម ជូនដល់មហាជនស្តាប់កម្សាន្តគ្រាន់បានធូរស្បើយអារម្មណ៍ នៅក្នុងគ្រានៃការផ្ទុះរីករាលដាល ...

ត្រឹមតែ១ថ្ងៃ ចំនួនអ្នកឆ្លង COVID-19ថ្មីនៅកូរ៉េខាងត្បូងបន្តរកឃើញ ១២៥នាក់បន្ថែមទៀត

ត្រឹមតែ១ថ្ងៃ ចំនួនអ្នកឆ្លង COVID-19ថ្មីនៅកូរ៉េខាងត្បូងបន្តរកឃើញ ១២៥នាក់បន្ថែមទៀត

 នាថ្ងៃអង្គារនេះ កូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លង COVID-19 ចំនួន១២៥នាក់ថែមទៀត ធ្វើឲ្យតួលេខអ្នកឆ្លងសរុបបានកើនដល់៩,៧៨៦នាក់។ រីឯចំនួនអ្នកជំងឺដែលបានបាត់បង់ជីវិត ក៏កើនពី១៥៨នាក់ ដល់១៦២នាក់ផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ នៅថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។ ក្នុងចំណោមករណីថ្មីទាំងនោះ មាន១៥ករណីត្រូវបានរកឃើញនៅតាមអាកាសយានដ្ឋានរបស់ប្រទេសកូរ៉េខាងត្បូង។ ក្រៅពីការរកឃើញករណីឆ្លងថ្មីចំនួន១២៥នាក់ អ្នកជំងឺ COVID-19 ចំនួន០៤នាក់ទៀតនៅកូរ៉េខាងត្បូង ...

ផ្តាច់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់នៅអាមេរិក ដោយសារCOVID-19

ផ្តាច់ជីវិតមនុស្សច្រើនជាង ៣,០០០នាក់នៅអាមេរិក ដោយសារCOVID-19

តួលេខចុងក្រោយពីសាកលវិទ្យាល័យអាមេរិក ចន ហប់ឃីនស៍ (Johns Hopkins) ដែលមានតួនាទីតាមដានជាប្រចាំលើស្ថានការណ៍ COVID-19 ទាំងនៅសហរដ្ឋអាមេរិក និងទូទាំងពិភពលោកបានឲ្យដឹងថា ពេលនេះចំនួនមនុស្សស្លាប់ ដោយសារតែជំងឺរាតត្បាតសកលនេះ នៅទូទាំងប្រទេសមហាអំណាចមួយនេះ បានកើនឡើងដល់ ៣,០០៨នាក់ (ក្រោមចិនតែ ៣០០នាក់ប៉ុណ្ណោះ)។ នេះបើតាមការចេញផ្សាយព័ត៌មាន នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ...

ចំនួនអ្នកឆ្លង COVID-19 កើនយ៉ាងគំហុកដល់១០,៨២៧ករណី នៅតួកគី ក្នុងនោះ១៦៨នាក់ស្លាប់

ចំនួនអ្នកឆ្លង COVID-19 កើនយ៉ាងគំហុកដល់១០,៨២៧ករណី នៅតួកគី ក្នុងនោះ១៦៨នាក់ស្លាប់

 អាជ្ញាធរសុខាភិបាលតួកគីបានរាយការណ៍ឲ្យដឹងថា មានករណីឆ្លងថ្មីៗនៃជំងឺ COVID-19 ចំនួន ១,៦១០នាក់បន្ថែមទៀត ត្រូវបានបញ្ជាក់កាលពីថ្ងៃចន្ទម្សិលមិញនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងសរុបបានកើនដល់ ១០,៨២៧ករណីហើយនៅទូទាំងប្រទេស។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នាព្រឹកថ្ងៃអង្គារ ទី៣១ ខែមីនា ឆ្នាំ២០២០។ ដោយឡែកសម្រាប់របាយការណ៍ ស្តីអំពីតួលេខអ្នកស្លាប់ដោយសារជំងឺនេះវិញ អាជ្ញាធរ សុខាភិបាលតួកគីក៏បានគូសបញ្ជាក់ផងដែរថា មានករណីស្លាប់ថ្មីៗចំនួន ៣៧នាក់ ...

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

បុរសជនជាតិខ្មែរទីមួយនៅកម្ពុជា និងរស់នៅក្នុងខេត្តសៀមរាប បានជាសះស្បើយពីជំងឺកូវីត១៩

បុរសជនជាតិខ្មែរ វ័យ ៣៨ឆ្នាំដំបូងគេ ដែលបានឆ្លងជំងឺកូវីដ១៩ ពីបុរសជនជាតិជប៉ុនម្នាក់ក្នុងខេត្តសៀមរាប បានជាសះស្បើយ និងត្រឡប់ទៅលំនៅដ្ឋានវិញហើយ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០។ តាមការឲ្យដឹងពីលោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល និងជាប្រធានក្រុមការងារចត្តឡីស័កខេត្តសៀមរាប បានឲ្យដឹងថា បុរសវ័យ៣៨ឆ្នាំរូបនេះ បានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ចាប់ពីថ្ងៃទី៥ ដល់ទី៣០ ...

នាវា MS Zaandam ត្រូវជាប់គាំងនៅលើសមុទ្រ ដោយសារគ្មានកំពង់ផែណាព្រមទទួលឲ្យចត ព្រោះនៅលើនោះមានអ្នកផ្ទុកវីរុសកូរ៉ូណា

នាវា MS Zaandam ត្រូវជាប់គាំងនៅលើសមុទ្រ ដោយសារគ្មានកំពង់ផែណាព្រមទទួលឲ្យចត ព្រោះនៅលើនោះមានអ្នកផ្ទុកវីរុសកូរ៉ូណា

កប៉ាល់ MS ហ្សាអានដាម (MS Zaandam) ហាក់កំពុងស្ថិតនៅក្នុងភាពវិលវល់កាន់តែខ្លាំង ដោយខ្លួនត្រូវបន្តសំចត នៅក្បែរឆ្នេរសមុទ្រនៃប្រទេសប៉ាណាម៉ា ព្រោះគ្មានកំពង់ផែណាព្រមទទួលខ្លួននោះឡើយ។ នេះបើតាមការចេញផ្សាយដោយ CNA នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ ពីដំបូងឡើង ក្រុមហ៊ុននាវាទេសចរណ៍អាមេរិក ហូល្លេនដ៍អាមេរិខាឡាញ (Hollande America ...

បារាំងនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយក្នុងមួយថ្ងៃមានអ្នកស្លាប់ ២៩២នាក់ និងអ្នកឆ្លង COVID-19 ថ្មី ២,៥៩៩នាក់ ត្រូវបានរកឃើញ

បារាំងនៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយក្នុងមួយថ្ងៃមានអ្នកស្លាប់ ២៩២នាក់ និងអ្នកឆ្លង COVID-19 ថ្មី ២,៥៩៩នាក់ ត្រូវបានរកឃើញ

បើតាមអាជ្ញាធរសុខាភិបាលបារាំង បានប្រកាសឲ្យដឹងថា ក្នុងរយៈពេលតែមួយថ្ងៃ (២៤ម៉ោង) អ្នកឆ្លងវីរុសកូរ៉ូណាថ្មី (COVID-19) ចំនួន ២,៥៩៩នាក់ទៀតត្រូវបានរកឃើញ និងអ្នកជំងឺ ២៩២នាក់ទៀតបានបាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ បើតាមរបាយការណ៍ចុងក្រោយរបស់ក្រសួងសុខាភិបាលបារាំង ដែលត្រូវបានបញ្ចេញនៅយប់ថ្ងៃអាទិត្យ ទី២៩ ខែមីនាបានឲ្យដឹងទៀតថា ...

អូស្ត្រាលីធ្វើការរឹតបន្តឹងកាន់តែខ្លាំង ហើយអ្នកដែលល្មើសបំរាម COVID-19 នឹងត្រូវពិន័យជាប្រាក់ ឬចាប់ដាក់គុក

អូស្ត្រាលីធ្វើការរឹតបន្តឹងកាន់តែខ្លាំង ហើយអ្នកដែលល្មើសបំរាម COVID-19 នឹងត្រូវពិន័យជាប្រាក់ ឬចាប់ដាក់គុក

រដ្ឋដែលមានប្រជាជនរស់នៅច្រើនជាងគេបំផុតរបស់អូស្ត្រាលី នឹងរឹតត្បិតការប្រមូលផ្ដុំ ឬការជួបជុំមនុស្សចាប់ពីពីរនាក់ឡើងទៅ ចាប់ពីពាក់កណ្ដាលយប់ថ្ងៃចន្ទនេះ ដែលនេះជាផ្នែកមួយនៃវិធានការថ្មី ដើម្បីបន្ថយល្បឿននៃអត្រាឆ្លង COVID-19 ដែលបានចម្លងដល់មនុស្សច្រើនជាង ៤,២០០នាក់ហើយទូទាំងប្រទេសមួយនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅព្រឹកថ្ងៃចន្ទ ទី៣០ ខែមីនា ឆ្នាំ២០២០។ រដ្ឋញូសោតវែលស៍ (New South Wales) និងរដ្ឋវិចតូរៀ ...

ថៃទើបរកឃើញអ្នកឆ្លង COVID-19 ថ្មី៩១នាក់បន្ថែមទៀត

ថៃទើបរកឃើញអ្នកឆ្លង COVID-19 ថ្មី៩១នាក់បន្ថែមទៀត

 នាថ្ងៃសុក្រនេះអាជ្ញាធរសុខាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីនៃ COVID-19 ចំនួន ៩១នាក់ថែមទៀត ហើយក៏មានអ្នកជំងឺម្នាក់ទៀតដែរ បានបាត់បង់ជីវិត។ នេះបើតាមការដកស្រង់ការផ្សាយ ចេញពីទីភ្នាក់ងារព័ត៌មាន Reuters នៅព្រឹកថ្ងៃសុក្រ ទី២៧ ខែមីនា ឆ្នាំ២០២០។ ក្នុងចំណោមករណីឆ្លងថ្មីខាងលើ មាន ៣០នាក់ដែលជាប់ពាក់ព័ន្ធករណីឆ្លងពីមុនៗមក ហើយ ១៩នាក់ជាករណីនាំចូល។ រីឯ ...

Page 8 of 15 1 7 8 9 15

Recommended

សូម Like និង Follow ពួកយើង