ព័ត៌មានអន្តរជាតិ

ព័ត៌មានអន្តរជាតិ និងព្រឹត្តិការណ៍សំខាន់ៗរបស់ពិភពលោក

កិច្ចប្រជុំកំពូលអាស៊ាន-ចិន ប្រារព្វធ្វើឡើងមិនមាន វត្តមានមីយ៉ាន់ម៉ា

ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងកាលពីល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា កិច្ចប្រជុំកំពូលរវាងប្រទេសចិន និងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា (អាស៊ាន) បានធ្វើឡើងដោយគ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ចូលរួមឡើយ ។ លោក Saifuddin...

ព័ត៌មានលំអិត

ជំនន់ទឹកភ្លៀង វាយប្រហារយ៉ាងខ្លាំងនៅភាគខាងត្បូងឥណ្ឌា អាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងតាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់

ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ភ្លៀងបានវា.យប្រ.ហារមកយ៉ាងខ្លាំង បង្កឲ្យកើតជាទឹកជំនន់ជន់លិច នៅក្នុងរដ្ឋភាគខាងត្បូង នៃប្រទេសឥណ្ឌា ហើយអាជ្ញាធរ បានជម្លៀសប្រជាពលរដ្ឋរាប់ពាន់ នាំទៅរកទីមានសុវត្ថិភាព ហើយចំនួនអ្នកស្លា.ប់ បានកើនដល់៣០នាក់ និង រាប់សិបនាក់ផ្សេងទៀត នៅតែបន្ដបាត់ខ្លួន។ សារព័ត៌មាន BBC បានចេញផ្សាយ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២១ ថា...

ព័ត៌មានលំអិត

ក្រុមហ៊ុនលក់កាំភ្លើងអាមេរិក ស្នើឱ្យច្រានចោលពាក្យបណ្ដឹងរបស់ម៉ិកស៉ិក ពាក់ព័ន្ធនឹងការរត់ពន្ធកាំភ្លើងខុសច្បាប់

ក្រុមហ៊ុនផលិតកាំភ្លើងនៅក្នុងសហរដ្ឋអាមេរិក រួមមានក្រុមហ៊ុន Smith & Wesson និងក្រុមហ៊ុន Sturm Ruger & Co នៅថ្ងៃចន្ទសប្ដាហ៍នេះបានស្នើឱ្យ ចៅក្រមអាមេរិកច្រានចោលពាក្យបណ្ដឹងរបស់រដ្ឋាភិបាលម៉ិកស៉ិក ដែលបានចោទប្រកាន់ពួកគេថាបានជួយសម្រួលដល់ការរត់ពន្ធកាំភ្លើងលក់ឱ្យក្រុមឧក្រិដ្ឋជន។ គ្រឿងញៀន នាំឱ្យមនុស្សរាប់ពាន់នាក់បាត់បង់ជីវិត។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៣ ខែវិច្ឆិកា...

ព័ត៌មានលំអិត

អាល្លឺម៉ង់កំពុងពិចារណា «ដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង» ចំពោះប្រជាជន ដើម្បីឆ្លើយតបកំណើនអ្នកកូវីដ-១៩ យ៉ាងគំហុក

អ្នកនយោបាយអាល្លឺម៉ង់មួយចំនួនកំពុងជជែកពិភាក្សាគ្នា អំពីការធ្វើឱ្យយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 ក្លាជាកាតព្វកិច្ចសម្រាប់ប្រជាពលរដ្ឋ ដោយសារការកើនឡើងយ៉ាងគំហុកនៃករណីឆ្លង ចំពេលអត្រាចាក់វ៉ាក់សាំងមានកម្រិតទាបបំផុត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ នេះ។ សមាជិកមួយចំនួននៃគណបក្សកាន់អំណាចរបស់អធិការបតីអាល្លឺម៉ង់ លោកស្រី អាន់ជែឡា មើគែល (Angela Merkel) បានអះអាងថា រដ្ឋាភិបាលគួរតែណែនាំអំពីការអនុវត្តកាតព្វកិច្ចចាក់វ៉ាក់សាំង ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន...

ព័ត៌មានលំអិត

កូរ៉េខាងជើង ផ្ទុះកំហឹងចំពោះដំណោះស្រាយ UN ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស

ទីក្រុងព្យុងយ៉ាងបានសម្ដែងការខឹងសម្បារ និងច្រានចោលសេចក្ដីព្រាងដំណោះស្រាយមួយរបស់អង្គការសហប្រជាជាតិ ដែលរិះគន់ការរំលោភបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។ ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បួនថ្ងៃបន្ទាប់ពីគណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តដំណោះស្រាយលើ សេចក្ដីព្រាងដំណោះស្រាយមួយរិះគន់ការរំលោភបំពានសិទ្ធិមនុស្សដោយអាជ្ញាធរកូរ៉េខាងជើង ដែលត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅឯ មហាសន្និបាត UN នៅខែធ្នូខាងមុខនេះ។...

ព័ត៌មានលំអិត

រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន Google ថាបានប្រើល្បិតផ្ដាច់មុខ

រដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានដាក់ពាក្យបណ្តឹងប្រឆាំងនឹងក្រុមហ៊ុន Alphabet មេធំរបស់ Google ដោយចោទប្រកាន់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះថា បានប្រើល្បិចបង្ខិតបង្ខំ និងបំពានច្បាប់ប្រឆាំងការទុកចិត្តក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការជំរុញអាជីវកម្មផ្សាយពាណិជ្ជកម្ម ប៉ុន្តែត្រូវបាន Google ច្រានចោល។ យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា តុលាការសហព័ន្ធនៅទីក្រុងញូវយ៉ក តំណាងឱ្យរដ្ឋជាច្រើនរបស់សហរដ្ឋអាមេរិក បានប្ដឹងចោទប្រកាន់ក្រុមហ៊ុន...

ព័ត៌មានលំអិត

អាមេរិកថ្កោលទោសរុស្ស៉ី ចំពោះការធ្វើតេស្តមីស៉ីល បាញ់កម្ទេចផ្កាយរណប នៅទីអវកាស

សហរដ្ឋអាមេរិកបានប្រកាសថ្កោលទោសរុស្ស៊ី នៅថ្ងៃចន្ទសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) ចំពោះការធ្វើតេស្តមីស៊ីលបាញ់កម្ទេចផ្កាយរណប នៅទីអវកាស ដែលសហរដ្ឋអាមេរិកផ្ទាល់ចាត់ទុកថា ជាទង្វើ «គ្រោះថ្នាក់ និងគ្មានភាពទទួលខុសត្រូវ»។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១។ ទីក្រុងវ៉ាស៊ីនតោនមិនបានពន្យល់លម្អិត អំពីការធ្វើតេស្តរបស់រុស្ស៊ីខាងលើនេះឡើយ ប៉ុន្តែលើកនេះត្រូវបានគេដឹងថា ជាលើកទី...

ព័ត៌មានលំអិត

ប្រធានាធិបតីរុស្ស៊ី មិនចង់ឲ្យស្ថានការណ៍ នៅសមុទ្រខ្មៅឡើងកម្ដៅ ទើបច្រានចោលសំណើធ្វើសមយុទ្ធយោធា

ប្រធានាធិបតីរុស្ស៊ី បានច្រានចោលសំណើធ្វើសមយុទ្ធយោធារបស់ក្រសួងការពារជាតិ ព្រោះមិនចង់ឲ្យមានការប្រឈមមុខដាក់គ្នាជាមួយនឹងប្រទេសមហាអំណាចលោកខាងលិច។ សារព័ត៌មាន CGTN បានចេញផ្សាយ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ ថា លោក វ៉្លាឌីមៀរ ពូទីន ប្រធានាធិបតីរុស្ស៊ី បានថ្លែង នៅក្នុងបទសម្ភាសន៍មួយ ដែលបានចាក់ផ្សាយ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ថា...

ព័ត៌មានលំអិត

ប្រទេសថៃ បើកដំណើរការសេដ្ឋកិច្ចឡើងវិញ សម្រាប់ទទួលទេសចរ មកពីប្រទេសចំនួន៦០

អាជ្ញាធរថៃ បានចាប់ផ្ដើមបើកទ្វារប្រទេសឡើងវិញ សម្រាប់ទទួលភ្ញៀវបរទេស ដែលបានទទួលការចាក់វ៉ាក់សាំងកូវីដ-១៩គ្រប់ដូសរួចរាល់ហើយ មកពីបណ្ដាប្រទេស ចំនួន៦០ ដែលមានហានិភ័យតិចពីជំងឺកូវីដ-១៩។ សារព័ត៌មាន BBC បានចេញផ្សាយ នៅល្ងាចថ្ងៃទី១ ខែវិច្ឆិកា ថា អ្នកទេសចរបរទេសរាប់ម៉ឺននាក់ មកពីបណ្ដាប្រទេសនានា ត្រូវគេរំពឹងថា នឹងមកដល់ប្រទេសថៃ នៅថ្ងៃទី២ ខែវិច្ឆិកា។ ថៃបានបើកឡើងវិញ...

ព័ត៌មានលំអិត

យ៉ាងហោចណាស់មនុស្ស ៤នាក់បានស្លាប់ និង ១០០នាក់ទៀតបានបាត់ខ្លួនក្នុងហេតុការណ៍បាក់អគារនៅនីហ្សេរីយ៉ា

មនុស្សរហូតដល់ទៅ ១០០នាក់កំពុងបាត់ខ្លួន បន្ទាប់ពីអគារដ៏ខ្ពស់មួយដែលកំពុងសាងសង់នៅក្នុងរដ្ឋធានីពាណិជ្ជកម្ម Lagos របស់ប្រទេសនីហ្សេរីយ៉ា បានបាក់កាលពីថ្ងៃចន្ទទី១ខែវិច្ឆិកា ធ្វើឲ្យកម្មករសំណង់ត្រូវកប់នៅក្រោមគំនរបាក់បែក។ សាកសពមនុស្ស៤នាក់ត្រូវបានរកឃើញ ហើយយ៉ាងហោចណាស់អ្នកនៅរស់រានមានជីវិតបីនាក់ត្រូវបានទាញចេញកាលពីយប់ថ្ងៃចន្ទ ខណៈក្រុមអ្នកជួយសង្គ្រោះប្រឹងប្រែងដើម្បីជួយមនុស្សឲ្យបានទាន់ពេលវេលា នៅកន្លែងកើតហេតុក្នុងសង្កាត់ Ikoyi។ កម្មករបានប្រាប់រ៉យទ័រថា ប្រហែលជាមានមនុស្ស១០០នាក់កំពុងធ្វើការ នៅពេលដែលអគារនេះបាក់។ រដ្ឋាភិបាលរដ្ឋ Lagos បាននិយាយថា អគារនេះមានកម្ពស់ ២២ជាន់...

ព័ត៌មានលំអិត
Page 9 of 64 1 8 9 10 64

Recommended

សូម Like និង Follow ពួកយើង