Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ផ្ទុះកំហឹងចំពោះដំណោះស្រាយ UN ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស

ដោយ Pothe Thun
22/11/2021
នៅក្នុង ព័ត៌មានអន្តរជាតិ
កូរ៉េខាងជើង ផ្ទុះកំហឹងចំពោះដំណោះស្រាយ UN ជុំវិញការរំលោភបំពានសិទ្ធិមនុស្ស
8
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ទីក្រុងព្យុងយ៉ាងបានសម្ដែងការខឹងសម្បារ និងច្រានចោលសេចក្ដីព្រាងដំណោះស្រាយមួយរបស់អង្គការសហប្រជាជាតិ ដែលរិះគន់ការរំលោភបំពាន សិទ្ធិមនុស្សនៅក្នុងប្រទេសកូរ៉េខាងជើង។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារព័ត៌មានយ៉ុនហាប់ នៅថ្ងៃចន្ទ ទី២២ ខែវិច្ឆិកា ឆ្នាំ២០២១។

ប្រតិកម្មរបស់កូរ៉េខាងជើង កើតមានឡើង បួនថ្ងៃបន្ទាប់ពីគណៈកម្មាធិការទី៣ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UN) បានអនុម័តដំណោះស្រាយលើ សេចក្ដីព្រាងដំណោះស្រាយមួយរិះគន់ការរំលោភបំពានសិទ្ធិមនុស្សដោយអាជ្ញាធរកូរ៉េខាងជើង ដែលត្រូវបានគេរំពឹងថានឹងទទួលបានការអនុម័តជាផ្លូវការនៅឯ មហាសន្និបាត UN នៅខែធ្នូខាងមុខនេះ។
យ៉ាងណាក៏ដោយ, ក្រសួងការបរទេសកូរ៉េខាងជើងបានច្រានចោលដំណោះស្រាយនេះ នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយដោយទូរទស្សន៍រដ្ឋ KCNA កាលពី ថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ដោយចាត់ទុកថាមានលក្ខណៈស្ដង់ដារពីរ និងជាមានចេតប្រឆាំងនឹងកូរ៉េខាងជើង។ សេចក្ដីថ្លែងការណ៍នេះដដែល បានបញ្ជាក់ ដូច្នេះថា «យើងនឹងមិនអត់ឱនឱ្យជាដាច់ខាតចំពោះរាល់ការប៉ុនប៉ងទាំងឡាយដែលរំលោភលើអធិបតេយ្យភាពរបស់យើង ហើយយើងនឹងបន្តប្រឆាំងជាដាច់ខាតនូវ រាល់សកម្មភាពអរិភាពប្រឆាំងនឹងពួកយើង»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលកូរ៉េខាងជើងទទួលរងការរិះគន់ជុំវិញការរំលោភ សិទ្ធិមនុស្ស ដោយកាលពីឆ្នាំ២០១៤ គណៈកម្មការស៊ើបអង្កេត UN ក៏ធ្លាប់បានចោទប្រកាន់ផងដែរថាអាជ្ញាធរកូរ៉េខាងជើងគឺជាអ្នកទទួលខុសត្រូវទាំងស្រុងសម្រាប់ការរីកសាយភាពនៃរំលោភសិទ្ធិមនុស្សជាលក្ខណៈប្រព័ន្ធ។ ប៉ុន្តែ ទីក្រុងព្យុងយ៉ាង ជារឿយៗតែងតែទាត់ចោលការចោទប្រកាន់បែបនេះ ដោយចាត់ទុកថាជាចេតនាមួយដឹកនាំដោយសហរដ្ឋអាមេរិក ដើម្បីផ្ដួលរំលំរបបដឹកនាំ
លោក គីម ជុងអ៊ុន៕

ព័ត៌មានជាតិ ថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាល្លឺម៉ង់កំពុងពិចារណា «ដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង» ចំពោះប្រជាជន ដើម្បីឆ្លើយតបកំណើនអ្នកកូវីដ-១៩ យ៉ាងគំហុក

អាល្លឺម៉ង់កំពុងពិចារណា «ដាក់កាតព្វកិច្ចចាក់វ៉ាក់សាំង» ចំពោះប្រជាជន ដើម្បីឆ្លើយតបកំណើនអ្នកកូវីដ-១៩ យ៉ាងគំហុក

រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ

រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.