Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ

ដោយ Pothe Thun
23/11/2021
នៅក្នុង ចំណេះដឹង និង ការអប់រំ, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប រៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ
38
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋបាលខេត្តសៀមរាប បានរៀបចំទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ ក្រោមអធិបតីភាពលោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានការចូលរួមពីសំណាក់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីនៃមន្ទីរ អង្គភាពនានាក្នុងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ រដ្ឋបាលក្រុងសៀមរាប និង សិស្សានុសិស្ស សរុបជាង២០០នាក់។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា៖ទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យលេខ ៤៧ អនក្រ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ១៩៩៥ ស្តីពីកាបង្កើតទិវាអនាម័យបរិស្ថានជាតិ ដែលត្រូវប្រារព្ធជារៀងរាល់ឆ្នាំ ដើម្បីបំផុសចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងយោពលខេមរភូមិន្ទ នគរបាល រាជការគ្រប់ថ្នាក់ និង សិស្ស និស្សិតគ្រប់ភូមិសិក្សា ឲ្យចូលរួមទាំងស្មារតី និងសម្ភារៈ ក្នុងការធ្វើអនាម័យ និងការកែលំអរសោភណ័ភាពទីក្រុង ទីប្រជុំជន ជនបទ ភូមិស្ថាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ ទីផ្សារ និង មជ្ឈមណ្ឌលសេដ្ឋកិច្ច ។ល។ សំដៅបំបាត់ឲ្យខាងតែបាន នូវភាពកខ្វក់ដោយសំរាម និងកាកសំណល់ផ្សេងៗ ដើម្បីកែលំអរគុណភាពបរិស្ថាន ប្រែកា្លយព្រះរាជាណាចក្រកម្ពុជា ជាប្រទេសគ្រប់ដណ្តប់ដោយរុក្ខជាតិខៀវស្រង៉ាត់ផ្កាចម្រុះពណ៌ លើកស្ទួយជីវភាពរស់នៅ របស់ប្រជាសហគមន៍ និងប្រជាពលរដ្ឋដោយមានអនាម័យបរិស្ថានល្អ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ មានប្រសាសន៍បន្តថា៖ ដើម្បីចូលរួមចំណែកបន្ថែម និង ដើម្បីអនុវត្តតាមអនុក្រឹត្យនេះ ឲ្យមានប្រសិទ្ធិភាព និងប្រសិទ្ទិផលក្នុងការគ្រប់គ្រងសំរាម និងអនាម័យទីប្រជុំជន សូមឲ្យគ្រប់ភាគីពាក់ព័ន្ធ និងដៃគូអភិវឌ្ឍនានាក្នុងខេត្ត ត្រូវចូលរួមអនុវត្តនិងផ្សព្វផ្សាយអនុក្រឹត្យឲ្យបានផុសផុល ដើម្បីធ្វើឲ្យទីក្រុង និងភូមិដ្ឋានរបស់យើងស្អាត និងគ្មានសំរាម ពិសេស ដើម្បីបញ្ចៀសពីការគំរាមគំហែងធ្ងន់ធ្ងរដល់អាយុជីវិត និងបរិស្ថានរបស់យើងនោះ ការផ្លាស់ប្តូរឥរិយាបទ និងអាកប្បកិរិយាមនុស្សក្នុងការប្រើប្រាស់ផលិតផលធ្វើពីប្លាស្ទិក គឺជារឿងសំខាន់ និងចាំបាច់បំផុត ព្រោះថា ការបំពុលដោយប្លាស្ទិក នឹងធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត មនុស្ស សត្វ ក្នុងនោះសំណល់ប្លាស្ទិកទាំងនេះកំពុងគំរាមគំហែងយ៉ាងធ្ងន់ធ្ងរដល់ភពផែនដីរបស់យើង។

លោកអភិបាលរងខេត្ត មានប្រសាសន៍បន្តទៀតថា ខេត្តសៀមរាប ជាខេត្តទេសចរណ៍ដ៏ធំមួយនៃព្រះរាជាណាចក្រកម្ពុជា ដោយមានប្រាសាទបុរាណរាប់ពាន់ និងមានរមណីយដ្ឋានទាំងធម្មជាតិ និងកែច្នៃរាប់សិបកន្លែង ដែលសុទ្ធសឹងជាកន្លែងមានភាពទាក់ទាញ ចំពោះភ្ញៀវទេចរជាតិនិងអន្តរជាតិ ដូច្នេះការរៀបចំ ទិវាអនាម័យបរិស្ថានជាតិ ២៣វិច្ឆិកា ក្រោមប្រធានបទ ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ នាពេលនេះ គឺមានអត្ថន័យសំខាន់ខ្លាំងណាស់ សម្រាប់ខេត្តសៀមរាបរបស់យើង ហេតុនេះទាំងនៅទីក្រុងរហូតដល់ជនបទ ត្រូវតែមានភាពស្រស់ស្អាតដោយធម្មជាតិ និយាយរួមទូទាំងខេត្ត ត្រូវតែមានអនាម័យបរិស្ថានល្អ ព្រោះវាក៏ជាមុខមាត់របស់ប្រទេសជាតិយើងផងដែរ។

គួររំលឹកថា ក្នុងឱកាសទិវាអនាម័យបរិស្ថានជាតិ២៣វិច្ឆិកា ឆ្នាំ២០២១ នេះ បានរៀបចំការដើរសំអាត អនាម័យបរិស្ថាន តាមសងខាងដងស្ទឹងសៀមរាប ពីចំណុចស្ពានថ្ម ខាងជើងព្រះរាជដំណាក់រហូតដល់ស្ពានថ្មវត្តរាជបូណ៌ ដែលជាសារមួយបញ្រ្ជាបការយល់ដឹងដល់ប្រជាពលរដ្ឋអំពីកិច្ចកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងទុកដាក់សំណល់ដោយការទទួលខុសត្រូវ និងជួយពញ្ញាក់ស្មារតី ឲ្យមានការចូលរួមពីកម្លាំងពីគ្រប់ស្រទាប់វណ្ណៈ ក្នុងការចូលរួមអនាម័យតាមលំនៅដ្ឋាន និងតាមទីសាធារណៈ ដោយចេះទុកដាក់សំណល់ក្នុងធុងសំរាមបានត្រឹមត្រូវ និងការដាំដើមឈើ ដើម្បីឲ្យមានភាពបៃតងស្រស់ជាពិសេសចូលរួមកាត់បន្ថយប្លាស្ទិក ដើម្បីរួមគ្នាលើកស្ទួយសោភណ័ភាពទីក្រុង ទីប្រជុំជនឲ្យមានបរិស្ថានល្អខ្យល់អាកាសបរិសុទ្ធ ទេសភាពស្រស់ត្រកាល៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំកិច្ចប្រជុំពិភាក្សាអនុគណៈកម្មការទី៤ សារព័ត៌មាន និងផ្សព្វផ្សាយ សម្រាប់កម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២១

ក្រុមហ៊ុនលក់កាំភ្លើងអាមេរិក ស្នើឱ្យច្រានចោលពាក្យបណ្ដឹងរបស់ម៉ិកស៉ិក ពាក់ព័ន្ធនឹងការរត់ពន្ធកាំភ្លើងខុសច្បាប់

ក្រុមហ៊ុនលក់កាំភ្លើងអាមេរិក ស្នើឱ្យច្រានចោលពាក្យបណ្ដឹងរបស់ម៉ិកស៉ិក ពាក់ព័ន្ធនឹងការរត់ពន្ធកាំភ្លើងខុសច្បាប់

ជំនន់ទឹកភ្លៀង វាយប្រហារយ៉ាងខ្លាំងនៅភាគខាងត្បូងឥណ្ឌា អាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងតាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់

ជំនន់ទឹកភ្លៀង វាយប្រហារយ៉ាងខ្លាំងនៅភាគខាងត្បូងឥណ្ឌា អាជ្ញាធរជម្លៀសមនុស្សរាប់ពាន់នាក់ និងតាមស្វែងរកអ្នកបាត់ខ្លួនរាប់សិបនាក់

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.