មនុស្សចំនួន៣នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងគ្រឿងញៀន ត្រូវនគរបាលគ្រឿងញៀនខេត្តសៀមរាប បញ្ជូនទៅសាលាដំបូងខេត្ត កាលពីម្សិលមិញ
សមត្ថកិច្ចនគរបាលខេត្តសៀមរាប បានឲ្យដឹងថា កាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ មនុស្សចំនួន៣នាក់ ដែលជាប់សង្ស័យពាក់ព័ន្ធនឹងករណីគ្រឿងញៀន រួមទាំងវត្ថុតាង ត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនខេត្តសៀមរាប បញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តសៀមរាប សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក និងកម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប ចុះបង្ក្រាបបទរក្សាទុក ជួញដូរ ចាត់ ចែងនិង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ...