មន្ត្រីសាខាកាំកុងត្រូលខេត្តសៀមរាប ចុះពិនិត្យនិងរកសារធាតុគីមីក្នុងចំណីអាហារ នៅផ្សារចាស់ក្រុងសៀមរាប
នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៩នេះ ក្រុមការងារសាខាកាំកុងត្រូលខេត្តសៀមរាប បានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ និងគ្រឿងឧបភោគបរិភោគ នៅផ្សារចាស់ស្ថិតក្នុងក្រុងសៀមរាប។ តាមរយៈការធ្វើតេស្តបឋម របស់ក្រុមមន្ត្រីជំនាញ ទៅលើ គ្រឿងសមុទ្រនាំយកពីខេត្តព្រះសីហនុ និងកោះកុង គ្រឿងសមុទ្រនាំយកពីប្រទេសថៃ លត់ស្វិត បាញ់ឌុក ស្ពៃជ្រក់ ជ្រក់ត្រសក់ ត្រីងៀត សាច់ងៀត និងសាច់ក្រក ...