កិច្ចប្រជុំគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌
នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ គណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ដសៀមរាប បានបើកកិច្ចប្រជុំគណ:កម្មការក្រុមប្រឹក្សាសកម្មភាពជនពិការ និងកិច្ចប្រជុំពិភាក្សាបន្ថែមដល់ការចុះឈ្មោះជនមានពិការភាពជាសមាជិកគ្រួសារក្នុងបណ្ណសមធម៌ ដឹកនាំដោយ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាសកម្មភាពជនពិការភាពខេត្ដ បង្ហាញថា គិតត្រឹមខែតុលា ឆ្នាំ២០២៤ ក្រុមការងារបានកំណត់អត្ដសញ្ញាណជនពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ១០០ឃុំសង្កាត់ ...