Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា និងអង្គការអាសេសអូស្ត្រាលី បង្ហាញការកោតសរសើរដល់អាជ្ញាធរខេត្តសៀមរាប ដែលបានគាំទ្រ និងលើកម្ពស់សិទ្ធដល់ជនពិការ

ដោយ Pothe Thun
13/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
28
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្នុងកិច្ចប្រជុំតាមវីដេអូZoom ជាមួយក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គនាយករងក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជា បានថ្លែងកោតសរសើរដល់អាជ្ញាធរ និងក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ដែលបានផ្តល់ការគាំទ្រ ជាថវិកាបណ្តុះបណ្តាលជំនាញ លើកកម្ពស់សិទ្ធិ និងការស្តាលទ្ធភាពដល់ជនពិការក្នុងខេត្តសៀមរាប និង ជាខេត្តមួយដែលគាំទ្រខ្លាំងដល់ជនពិការដូចជា បង្កើតឱ្យមានសាលាគរថ្លង់ , មជ្ឈមណ្ឌលស្តាលទ្ធភាពពលកម្មកាយសម្បទាជនពិការ ហើយតាមវិស័យរដ្ឋ ឯកជន បានបង្កើតឱ្យមានជម្រាលសម្រាប់ជនពិការទៀតផង ដែលសកម្មភាពទាំងនេះ ស្តែងចេញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្តសៀមរាប និងការចូលរួមចំណែកយ៉ាងសកម្មរបស់វិស័យឯកជន ។

ឯកឧត្តម បន្តថា ការងារជួយដល់ជនពិការ គឺមិនមែនធ្វើនៅតែមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទានោះទេ គឺជាកិច្ចការដែលត្រូវធ្វើឡើងដោយពហុវិស័យ ដូច្នេះទាមទារឱ្យមន្ទីរ អង្គភាពរួមគ្នាជួយដល់ជនពិការ តាមវិស័យ និងជំនាញរបស់ខ្លួន ខណៈដែល រាជរដ្ឋាភិបាលកម្ពុជា ក៏កំពុងសិក្សា លើការធ្វើវិសោធនកម្មច្បាប់ ដើម្បីគាំទ្រ និងផ្តល់សិទ្ធិបន្ថែមដល់ជនពិការ ។

ក្នុងឱកាសនោះ លោក នាក់ ណេរ៉ុន អភិបាលរងខេត្ត និងជាប្រធានគណៈកម្មការក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប ក៏បានជំរុញឱ្យមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំឱ្យកាន់តែប្រសើរឡើង និងកែលម្អសេវាមួយចំនួនដើម្បីជួយដល់ជនពិការ ស្របពេលដែលអាជ្ញាធរខេត្ត កំពុងសិក្សាបន្ថែមទៀត លើការផ្តល់ប័ណ្ណបើកបរដល់ជនពិការ និងការដាក់ផែនសកម្មភាពជនពិការក្នុងកិច្ចការអភិវឌ្ឍន៍ឃុំសង្កាត់ ។

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

ក្នុងឱកាសនោះដែរ លោកស្រី ANNE ROUE KHIEV ប្រធានកម្មវិធីរបស់អង្គការអាសេសប្រចាំនៅកម្ពុជា បានសម្តែងនូវការសាទរចំពោះអាជ្ញាធរខេត្តសៀមរាប ដែលបានបញ្ចេញថវិកា និងបានគាំទ្រយ៉ាងសកម្មដើម្បីជួយដល់ជនពិការ ក្នុងខេត្តរបស់ខ្លួន ខណៈដែលអង្គការអាសេស បានទទួលជំនួយពីរដ្ឋាភិបាលអូស្រ្តាលីគាំទ្រដល់សកម្មភាពជួយដល់ជនពិការ និងអំពើហិង្សាក្នុងគ្រួសារនៅក្នុងប្រទេសកម្ពុជា ហើយសកម្មភាពទាំងនេះ និងបន្តរយៈពេល២ឆ្នាំទៀតដើម្បីជួយដល់កម្ពុជា៕

អត្ថបទ និង រូបភាព៖ បុង ឆវន្ត

Tags: ក្រុមប្រឹក្សាសកម្មភាពជនពិការកម្ពុជាជនពិការលើកម្ពស់សិទ្ធដល់ជនពិការអង្គការអាសេសអូស្ត្រាលី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សិង្ហបុរីអំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈអ្នកស្លាប់មានការកើនឡើង

សិង្ហបុរីអំពាវនាវឲ្យបញ្ឈប់អំពើហឹង្សានៅតំបន់ហ្គាហ្សា និងអ៊ីស្រាអែល ខណៈអ្នកស្លាប់មានការកើនឡើង

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.