Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

ដោយ Pothe Thun
13/05/2021
នៅក្នុង ព័ត៌មានជាតិ, ព័ត៌មានជាតិទូទៅ, វប្បធម៌ និង ទេសចរណ៍
សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ
87
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រធានសមាគមទេសចរណ៍ បានឱ្យដឹងថា អ្នកបំរើសេវាកម្មទេសចណ៍ខេត្ដសៀមរាប នៅមិនទាន់មានការរៀបចំសេវាកម្មទេសចរណ៍ រួមមានផ្ទះសំណាក់ សណ្ឋាគារ ភោជនីយដ្ឋាន ដើម្បីត្រៀមទទួលអ្នកទេសចរក្រោយបញ្ចប់ជំងឺកូវីដ១៩ នៅឡើយទេ ដោយអះអាងថា ការរៀបចំឡើងវិញនេះ ត្រូវការចំណាយថវិកាច្រើន និងកំពុងប៉ះពាល់ផ្លូវថ្នល់ដែលកំពុងអភិវឌ្ឍន៍។

លោក ហ្វីលីប កៅ ប្រធានសមាគមក្លឹបទេសចរណ៍សៀមរាប ហៅកាត់ថា STC បានឱ្យដឹងនៅព្រឹកថ្ងៃទី១៣ ខែឧសភានេះថា ក្រុមប្រតិបត្ដិករទេសចរណ៍បាននឹងកំពុងដាក់សំណើរទៅអាជ្ញាធរ និងក្រសួងពាក់ព័ន្ធ ដើម្បីសុំវ៉ាក់សាំងសម្រាប់ចាក់អោយក្រុមប្រតិបត្ដិករទេសចរណ៍ ជាមុនសិន ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់កាត់បន្ថយហានីភ័យនៃការឆ្លងជំងឺកូវីដ១៩។ បច្ចុប្បន្ននេះមានភ្ញៀវទេសចរតិចតួចបានទៅទស្សនា នៅតាមរមណីយដ្ឋានផ្សេងនៅក្នុងខេត្ដនេះ ក្រោយពេលដែលរាជរដ្ឋាភិបាល បានឱ្យដំណើរការឡើងវិញនៅនៅរមណីយដ្ឋានទេសចរណ៍នៅក្នុងស្រុកឡើងវិញ។ លោកបានបន្ដថា ចំណែកការបើកដំណើរការឡើងវិញនូវសេវាផ្ទះសំណាក់ សណ្ឋាគារ ឬការរៀបចំកន្លែងទេសចរណ៍ផ្សេងៗ នៅមិនទាន់បានរៀបចំអោយល្អដូចមុនការផ្ទុះជំងឺកូវីដ-១៩នៅឡើយទេ ហើយការបើកទេសចរណ៍ឡើងវិញ ប្រតិបត្ដិករទេសចរណ៍ត្រូវធានាសុវត្ថិភាពឲ្យបានដល់ផ្ញៀវទេសចរ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

ប្រធានមន្ទីរទេសចរណ៍ខេត្ដសៀមរាប លោក ង៉ូវ សេងកាក់ លោកមានប្រសាសន៍ស្រដៀងគ្នាដែរថា នៅក្នុងខេត្ដសៀមរាប បាននឹងកំពុងរៀបចំអភិវឌ្ឍន៍ផ្លូវ៣៨ខ្សែនៅក្នុងក្រុង ដែលផ្លូវខ្លះបានប៉ះពាល់ដល់សណ្ឋាគារ ដែលមិនអាចរៀបចំអោយបានល្អឡើងវិញបាន ខណៈដែលផ្លូវនោះកំពុងជួសជុល។ ដោយឡែកកន្លែងបំរើសេវាកម្មទេសចរណ៍ខ្លះ នៅក្នុងក្រុងនៅឆ្ងាយខេត្ដបន្ដបិទនៅឡើយង ដោយបារម្ភការឆ្លងជំងឺកូវីដ១៩នេះ។ លោកបានបន្ថែមថា ចំណែកអ្នកទេសចរក្នុងស្រុកមានតិចតួចបានទៅលេង និងកំសាន្ដនៅឆ្ងាយពីខេត្ដសៀមរាប ដូចជានៅតំបន់ទេសចរណ៍បឹងឈូក ស្រុកបន្ទាយ តំបន់ទេសចរណ៍ភ្នំគូលេន និងតំបន់ទេសសួនផ្កានានាដែលទើបបង្កើតថ្មីជាដើម ខណៈដែលនៅក្នុងតំបន់រណីយដ្ឋានអង្គរវិញមានអ្នកទេសចរក្នុងស្រុកទៅទស្សនាជាបន្ដបន្តាប់៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: STCសមាគមទេសចរណ៍​សេវាកម្ម​ទេសចរណ៍​
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម

ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.