Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

ដោយ Pothe Thun
15/05/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
34
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

លោកវរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋានគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ម្សិលមិញនេះ ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តសៀមរាប បានសម្រេចធ្វើការចោទប្រកាន់ បុរសម្នាក់ឈ្មោះ រិន រ៉ា អាយុ ៣៩ឆ្នាំ មានទីលំនៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង ខណៈដែលបុរសរូបនេះ ជាប់សង្ស័យជាមេខ្យល់នាំពលករខ្មែរទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ដែលប្រព្រឹត្តទៅកាលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ កន្លងទៅនេះ នៅចំណុចម្ដុំច្រករបៀងក្បែរអូរបីជាន់ ក្នុងខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងទៀតថា កាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ មានប្រជាពលរដ្ឋចំនួន១៩នាក់ បានធ្វើចំណាកស្រុកដោយខុសច្បាប់ទៅប្រទេសថៃ ហើយត្រូវបានកម្លាំងនគរបាលការពារព្រំដែន និងទាហានការពារព្រំដែន ខេត្តបន្ទាយមានជ័យចាប់ខ្លួនបាន ហើយក្រោមកិច្ចសហការជាមួយរដ្ឋបាលខេត្តសៀមរាប ប្រជាពលរដ្ឋទាំងអស់នេះ ត្រូវបានបញ្ជូនត្រឡប់មកធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យសម្តេចឪ ខេត្តសៀមរាប ប៉ុន្តែដោយមានការសង្ស័យថាមានមេខ្យល់នាំឆ្លងដែនខុសច្បាប់ លេខាធិការដ្ឋានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត បានស្នើសុំគោលការណ៍ឯកឧត្តម អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដើម្បីធ្វើការស្រាវជ្រាវដោយជួបសម្ភាសន៍ផ្ទាល់ជាមួយពលករទាំង១៩នាក់ នៅមណ្ឌលចត្តាឡីស័ក ឈានដល់កំណត់បានជនសង្ស័យជាមុខសញ្ញានាំឆ្លងដែនដោយខុសច្បាប់ ដែលមានឈ្មោះ រិន រ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ នៅភូមិជួយចក្រី ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ។

លោកវរសេនីយ៍ឯក ជា ហេង បានឱ្យដឹងបន្ថែមទៀតថា ក្នុងចំណោមប្រជាពលរដ្ឋទាំង១៩នាក់ មានប្រជាពលរដ្ឋចំនួន១០នាក់នៅភូមិជួយចក្រី ឃុំត្រីញ័រ ត្រូវជនសង្ស័យឈ្មោះ រិន រ៉ា នាំពួកគាត់ឆ្លងដែនចូលទៅធ្វើការនៅក្នុងទឹកដីប្រទេសថៃ ដោយក្នុងម្នាក់ៗត្រូវបង់លុយចំនួន ៤១០០ បាត សម្រាប់ការនាំចូលទៅដល់កន្លែងធ្វើការមួយក្នុងចម្ការម្នាស់ក្នុងប្រទេសថៃ និងត្រូវចំណាយលុយថ្លៃរថយន្តពីផ្ទះដល់ព្រំដែនរៀងខ្លួនៗផងដែរ ហើយដោយផ្អែកតាមការបំភ្លឺរបស់ពលករទាំង១០នាក់ និង ផ្អែកតាមការស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យជាមេខ្យល់ ព្រមទាំងផ្អែកតាមការពិនិត្យស្ថានភាពជាក់ស្តែង ក្នុងការឃាត់បានពេលកំពុងធ្វើដំណើររៀបឆ្លងដែននោះ ឈ្មោះ រិន រ៉ា ពិតជាបានធ្វើសកម្មភាពនាំប្រជាពលរដ្ឋមួយក្រុមដែល ចំនួន ១០នាក់ ដើម្បីលួចឆ្លងដែនតាមច្រករបៀងដោយខុសច្បាប់ ដើម្បីទៅរកការងារធ្វើនៅប្រទេសថៃពិតមែន ដូច្នេះផ្អែកតាមមាត្រា១០ នៃច្បាប់ស្តីពីការបង្ក្រាបអំពើជួញដូរមនុស្ស និងអំពើធ្វើអាជីវកម្មផ្លូវភេទ ជនសង្ស័យខាងលើត្រូវសមត្ថកិច្ចការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

លោកស្រី យូ សុភា អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប បានមានប្រសាសន៍ថា អនុវត្តតាមបទបញ្ជា និង អនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ស្ដីពីការររឹតបន្តឹងនៅតាមច្រកព្រំដែន ដូចជាការនាំចេញនាំចូលពលករទៅក្រៅប្រទេសដោយខុសច្បាប់ ក្នុងដំណាក់កាលដែលប្រទេសជាប់ព្រំដែនមានការបិទខ្ទប់ ដោយសារការឆ្លងរាលដាលជាសកលនៃជំងឺកូវីដ-១៩នេះ គណៈអភិបាលខេត្ត ជាពិសេសឯកឧត្ដមអភិបាលខេត្តសៀមរាប និង ជាប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្ត តែងតែបានធ្វើការណែនាំនិងចង្អុលបង្ហាញដល់លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត និង អ្នកពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ត្រូវបង្កើនការគ្រប់គ្រង ការស្រាវជ្រាវ និង ការបង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ។

លោកស្រី បានមានប្រសាសន៍ទៀតថា ក្រោមកិច្ចសហការល្អរវាងរដ្ឋបាលខេត្តសៀមរាប ជាមួយនឹងរដ្ឋបាលខេត្តដែលមានព្រំប្រទល់ជាប់ជាមួយប្រទេសថៃនោះ ជាពិសេសលទ្ធដែលសម្រេចបាននាពេលនេះ គឺក្រោមកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋបាលខេត្តសៀមរាបនិងរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលបានទប់ស្កាត់ និង បង្ក្រាបទាន់ពេលវេលា នូវការឆ្លងដែនដោយខុសច្បាប់ ដើម្បីស្វែងរកការងារនៅក្រៅប្រទេស ខណៈដែលកន្លងមក យើងសម្រចបានជាច្រើនករណី និង បញ្ជូនជនជាប់សង្ស័យជាមេខ្យល់ត្រូវតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ។

លោកស្រីអភិបាលរងខេត្តសៀមរាបមានប្រសាសន៍បន្ថែមទៀតថា លទ្ធផលដែលសម្រេចបាននូវការបង្ក្រាបរហូតឈានទៅដល់ការកសាងសំណុំរឿងទៅតុលាការខេត្តចំពោះមេខ្យល់ខាងលើនេះ គឺដោយសារការណែនាំនិងបញ្ជាផ្ទាល់ពីឯកឧត្ដមអភិបាលខេត្ត បានចាត់ចែងនិងប្រគល់ភារកិច្ចឲ្យក្រុមការងារនៃលេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្ត

ជាពិសេសបានចាត់តាំងលោកស្រីឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរងនគរបាលខេត្ត និង ជាអនុប្រធានលេខាធិការដ្ឋាន ឲ្យដឹកនាំមន្ត្រីជំនាញនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស ចុះស្រាវជ្រាវជាបន្ទាន់ និងសាកសួរពលករ ដើម្បីឈានដល់ការកំណត់នូវអត្ដសញ្ញាណជនប្រព្រឹត្តល្មើសនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ឲ្យបានឆាប់រហ័សជាទីបំផុត ។

ក្នុងឱកាសនេះដែរ លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យធ្វើការពិចារណាឲ្យបានល្អិនល្អន់ និង ហ្មត់ចត់ជាមុនសិន មុននឹងសម្រេចចិត្តចង់ស្វែងរកការងារធ្វើនៅក្រៅប្រទេស ក្នុងដំណាក់កាលដែលជំងឺកូវីដ-១៩ កំពុងតែឆ្លងរាលដាលជាសកលយ៉ាងខ្លាំងក្លានៅឡើយនោះ ចៀសវាងការចាញបោកមេខ្យល់ ព្រោះវាមានហានីភ័យខ្ពស់ចំពោះខ្លួនយើង ហេតុនេះចូរព្យាយាមស្វែងរកការងារធ្វើនៅក្នុងប្រទេសយើងវិញ ព្រោះវាមានសុវត្ថិភាពសម្រាប់ខ្លួនយើង ។

សូមបញ្ជាក់ថា នេះជាករណីលើកទី២ សម្រាប់ឆ្នាំ២០២១នេះ ដែលសម្រេចបានក្នុងការងារគ្រប់គ្រង ស្រាវជ្រាវ និង បង្ក្រាបបទល្មើសនៃការនាំចេញនាំចូលប្រជាពលរដ្ឋដោយខុសច្បាប់តាមរយៈមេខ្យល់ រួមទាំងការស្រាវជ្រាវរកមេខ្យល់ឲ្យឃើញ ដើម្បីនាំខ្លួនយកមកផ្តន្ទាទោសតាមនីតិវិធីនៃច្បាប់ ខណៈឆ្នាំ២០២០ សម្រេចបានចំនួន០៧ករណី ៕

អត្ថបទ ៖ លេខាធិការដ្ឋានប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តសៀមរាប
រូបថត ៖ ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: ការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែនតុលាការខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី មកវិទ្យាល័យកំពង់ក្តីវិញ

រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី មកវិទ្យាល័យកំពង់ក្តីវិញ

សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់មណ្ឌលចត្តាឡីស័កនៅឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់មណ្ឌលចត្តាឡីស័កនៅឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.