Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ចុះសួរសុខទុក្ខនិងនាំយកគ្រឿងឧបភោគបរិភោគជូនដល់មណ្ឌលចត្តាឡីស័កនៅឃុំបឹងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប

ដោយ Pothe Thun
16/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
29
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៥ខែឧសភាឆ្នាំ២០២១ សមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម ដឹកនាំដោយព្រះតេជគុណ រតនឃោសកោ សោម សេរីរិទ្ឋី នាយកសមាគម ព្រមទាំងសហការីសមាគម និងព្រះចៅអធិការវត្តប្រាសាទលលៃស្រុកប្រាសាទបាគង និងព្រះគ្រូសូត្រស្តាំវត្តពោធិបន្ទាយជ័យក្រុងសៀមរាប បាននិមន្ដ និង អញ្ជើញចុះទៅមណ្ឌលចត្តាឡីស័កសាលាសិក្សាទឹកលិចស្ថិតនៅក្នុងឃុំបឹងមាលាស្រុកស្វាយលើខេត្តសៀមរាប ដើម្បីសួរសុខទុក្ខ និងចែករំលែកស្បៀងអាហារដល់អ្នកកំពុងធ្វើចត្តាឡីស័កជាង២២គ្រួសារនៅទីនោះ គិតចាប់ពីកើតមានព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ២០២១ មក ប្រជាពលរដ្ឋដែលត្រឡប់មកពីខេត្តនានាក្នុងប្រទេសកម្ពុជា មកធ្វើចត្តាឡីស័កនៅក្នុងឃុំនេះសរុបចំនួន១២៥នាក់ ។ខណៈដែលប្រជាពុទ្ឋបរិស័ទជិតឆ្ងាយមិនបានជួបជុំប្រារព្ឋពិធីផ្សេងៗតាមប្រពៃណីទំនៀមទំលាប់ ដោយសារខ្លាចឆ្លងវីរុសកូវីដ១៩ និងដោយការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងគណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា អំពីវិធានការ ៣ការពារ ៣កុំក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ទៅក្នុងគ្រួសារនិងសហគមន៍។

សួរសុខទុក្ខនិងសំណេះសំណាល នាឱកាសនោះ ព្រះតេជគុណ រតនឃោសកោ សោម សេរីរិទ្ឋី នាយកសមាគមមានសង្ឃដីកាថា៖ ដោយសារតែមេរោកូវីដ-១៩ បានបណ្តាលឱ្យប៉ះពាល់ជីវភាពប្រជាពុទ្ធបរិស័ទទូទៅ ដូច្នេះហើយបានជាសមាគម បានត្រៀមស្បៀងអាហារខ្លះៗតាមលទ្ធភាពសម្រាប់ជួយដល់បងប្អូនប្រជាពុទ្ឋបរិស័ទដែលជួបការលំបាកក្នុងជីវភាពប្រចាំថ្ងៃ បង្ហាញពីក្តីព្រួយបារម្ភ ចែករំលែកនិងជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក ព្រោះ ថា ការលំបាកនិងសេចក្តីទុក្ខរបស់ញាតិញោមក៍ជាការលំបាកនិងសេចក្តីទុក្ខរបស់ព្រះសង្ឃដែរ។ជាងនេះទៅទៀតក៍ជាឆន្ទៈចូលរួមជាមួយរាជរដ្ឋាភិបាលនិងអាជ្ញាធរមូលដ្ឋានក្នុងការជួយបន្ឋូរបន្ថយខ្លះៗនូវតម្រូវការចាំចាច់របស់បងប្អូនកំពុងធ្វើចត្តាឡីស័កមិនអាចចេញទៅណាបាន ដោយអនុវត្តទៅតាមការណែនាំរបស់មន្ត្រីសុខាភិបាលនិងអាជ្ញាធរមានសមត្ថកិច្ច។ព្រះអង្គបន្តថា៖សម្ភារអំណោយជាគ្រឿងឧបភោគបរិភោគបន្តិចបន្តួចនេះ បានមកពីការចូលរួមរបស់សមាជិក្នុងសមាគម និងមួយអន្លរបានមកពីការបរិច្ចាកពីព្រះយសមុនីវង្សី រិត ស៊ីធីម ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះគ្រូសូត្រស្តាំវត្តពោធិ៍បន្ទាយជ័យ ក្រុងសៀមរាប ព្រះសមថមុនី មុត្ត វិបុល ព្រះរាជាគណៈថ្នាក់កិត្តិយស និងជាព្រះចៅអធិការវត្តប្រាសាទលលៃ ស្រុកប្រាសាទបាគង ដើម្បីជូនដល់អាជ្ញាធរមូលដ្ឋានយកទៅចែករំលែកនិងជួយទុក្ខធុរៈគ្នាក្នុងគ្រាលំបាក ព្រោះព្រះអង្គយល់ឃើញថា ការលំបាកនិងសេចក្តីទុក្ខរស់ញាតិញោមក៍ជាការលំបាករបស់ព្រះសង្ឃដែរ។សម្ភារៈរួមមាន ត្រីខ ១០០ កំប៉ុង ទឹកត្រី៣០ដប ទឹកស៊ីអ៊ីវ៣០ដប មី៣០កែស ទឹកបរិសុទ្ឋ២០យួរ អាល់កុល១០លីត្រ ម៉ាស៥ប្រអប់ផងដែរ សរុបថវិកាចំណាយជាង១លានរៀល។

ព្រះអង្គ ក៏បានណែនាំឱ្យអាជ្ញាធរមូលដ្ឋានជួយពន្យល់ណែនាំដល់អ្នកកំពុងធ្វើចត្តាឡីស័កក៍ដូចជាបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងអស់ ត្រូវប្រុងប្រយ័ត្នឱ្យបានខ្ពស់ ជាពិសេសត្រូវអនុវត្តឱ្យបានជាប្រចាំនូវវិធានការ ៣ការពារនិង៣កុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនិងសេចក្តីណែនាំនិងអំពាវនាវរបស់ក្រសួងសុខាភិបាលក្នុងការទប់ស្កាត់ ការពារកុំឱ្យឆ្លងមេរោគកូវីដ-១៩ចូលទៅក្នុងសហគមន៍បន្តទៀត ព្រោះមេរោគនេះវាកាចសារហាវនិងធ្វើឱ្យមនុស្សរាប់ម៉ឺននាក់បានស្លាប់នៅទូទាំងពិភពលោក នេះជាពេលវេលាដែលយើងត្រូវរួមគ្នា ទប់ស្កាត់ និងកម្ចាត់ជំងឺនេះ យើងមិនត្រូវមើលស្រាលឬធ្វេសប្រហែសនិងប្រមាថជាដាច់ខាត វិធានការបីការពារនិងបីកុំរបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី គឺ “៣ការពារ” ទី១ដោយការពាក់ម៉ាស់ ២/លាងសំអាតដៃឱ្យបានញឹកញាប់ ៣)រក្សា គម្លាតសុវត្ថិភាពសង្គមបុគ្គលម្នាក់ទៅម្នាក់ឱ្យបានយ៉ាងតិចមួយម៉ែត្រកន្លះឡើងទៅឱ្យបានគ្រប់ៗគ្នា និង”៣កុំ” គឺកុំទី១កុំចូលទៅទីកន្លែងបិទជិតខ្យល់ចេញចូលនិងប្រើម៉ាស៊ីនត្រជាក់ច្រើន កុំទី២ កុំទៅទីដែលមានមនុស្សច្រើនកុះករ និងកុំទី៣ កុំប៉ះពាល់គ្នា ជួបជុំគ្នាច្រើនជាដើម ។
អត្ថបទ និងរូបភាព៖ លោក យូ វង្ស

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025
Tags: មណ្ឌលចត្តាឡីស័កសមាគមមរតកព្រះពុទ្ឋសាសនានិងសង្គម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
បណ្ដាញខ្សែកាប្លិ៍អ៊ុបទិកនៅលើអាកាស ក្នុងក្រុងសៀមរាប នឹងលែងមាននៅឆ្នាំ២០២៣

បណ្ដាញខ្សែកាប្លិ៍អ៊ុបទិកនៅលើអាកាស ក្នុងក្រុងសៀមរាប នឹងលែងមាននៅឆ្នាំ២០២៣

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.