Tuesday, April 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

បណ្ដាញខ្សែកាប្លិ៍អ៊ុបទិកនៅលើអាកាស ក្នុងក្រុងសៀមរាប នឹងលែងមាននៅឆ្នាំ២០២៣

ដោយ Pothe Thun
16/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
186
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

មន្ដ្រីជំនាញ បានអះអាងថា ក្រុមការងារកំពុងមមាញឹកតបណ្ដាញខ្សែកាប្លិ៍អ៊ុបទិក នៅតាមផ្លូវសំខាន់ៗមួយចំនួន ក្នុងក្រុងសៀមរាប ដើម្បីធ្វើយ៉ាងណានឹងលែងមាននៅលើអាកាសទៀតហើយនៅឆ្នាំ២០២៣ខាងមុខ ដោយបណ្ដាញខ្សែនោះបានបង្វែដាក់ក្នុងបំពង់កប់ក្រោមដីវិញ ។

លោក សុខ សីហា ប្រធានមន្ទីរប្រៃសនីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាប បានឱ្យដឹងកាលពីថ្ងៃទី១៦ខែឧសភានេះថា បច្ចុប្បន្ននេះ ក្រុមការងារពាក់ព័ន្ធរួមមាន អង្គភាពអគ្គិសនី រដ្ឋករទឹកនិងក្រុមការងារសាងសង់ផ្លូវ៣៨ខ្សែក្នុងក្រុងសៀមរាប បានសហការគ្នា បាននឹងកំពុងមមាញឹកតបណ្ដាញខ្សែកាបទាំងអស់ដាក់ចូលក្នុងបំពង់កប់ក្រោមដីនៅតាមផ្លូវសំខាន់ៗមួយចំនួន ដើម្បីធ្វើយ៉ាងណាលែងឱ្យមានខ្សែកាបទាំងមាននៅលើអាកាសបន្ដទៀត ប៉ុន្ដែដោយឡែកផ្លូវតូចនៅតែមានដដែល ។លោកមានប្រសាសន៍ថា ការកាត់ខ្សែកាបដាក់ក្នុងបំពង់កប់ក្រោមដីនេះ បានធ្វើឡើងចាប់ពីចុងឆ្នាំ២០១៨ដល់ឆ្នាំបច្ចុប្បន្ននេះ បានកប់ខ្សែកាបក្រោមដីតាមបណ្ដោយផ្លូវសំខាន់ៗនៅក្នុងក្រុងសៀមរាបបានជាង១៤ផ្លូវខ្សែដែលមានប្រវែងជាង៧០គម ។លោកថា គម្រោងនេះនឹងបន្ដអនុវត្ដកាត់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនៅតាមផ្លូវសំខាន់ៗទាំងនោះ ឱ្យរួចរាល់នៅឆ្នាំ២០២៣ ស្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែដែលជាផ្លូវកំពុងកែលម្អនៅក្នុងក្រុងសៀមរាប។ប៉ុន្ដែលោកបានបញ្ជាក់ថា បើទោះបី ការដាក់ខ្សែកាបអ៊ុបទិកនេះមិនឱ្យមានលើអាកាសក្ដី ប៉ុន្ដែអាចនៅមានដាក់ក្នុងបំពង់ភ្ជាប់ជាមួយ នឹងបង្គោលភ្លើងអគ្គីសនី ដើម្បីងាយស្រួលអ្នកជំនាញតបណ្ដាញចូលផ្ទះប្រជាពលរដ្ឋ។លោកថា ការរៀបចំឱ្យមានខ្សែកាបអ៊ុបទិចនៅក្រោមដីនេះ ដើម្បីឱ្យនៅលើផ្លូវមានសោភ័ណ្ណភាពនិងសុវត្ថិភាព សណ្ដាប់ធ្នាប់ល្អនៅក្នុងទេសចរណ៍មួយនេះ ស្របតាមផ្លូវដែលបានអភិវឌ្ឍន៍៣៨ខ្សែផងដែរ។

លោក សុខ សីហា បានឱ្យដឹងថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ីនធ័រណែតចំនួន១១ក្រុមហ៊ុន ។ក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណដាក់បំពង់ទីបក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន ទូរគមនាគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន ស៊ីហ្វុក CFOCN ។បើតាមលោកសីហាថា ផ្លូវដែលបានកាត់ទម្លាក់បណ្ដាញខ្សែកាប្លិ៍ ដើម្បីរៀបចំឱ្យមានសោភណ្ឌភាពនិងសណ្ដាប់ធ្នាប់ល្អមានផ្លូវ លោកតាណឺយ ផ្លូវជុំវិញផប់ស្ទ្រីត ផ្លូវហ្សាឌឺហ្គោល ផ្លូវ៦០ម៉ែត្រ ផ្លូវកូម៉ៃ ផ្លូវ៧មករា ផ្លូវជាតិលេខ៦ ចាប់ពីព្រំប្រទល់រដ្ឋបាលស្រុកពួក ដល់ស្រុកប្រាសាទបាគង ផ្លូវស៊ីវុត្ថា និងផ្លូវសំខាន់ៗមួយចំនួនទៀតស្ថិតនៅក្នុងក្រុងទេសចរណ៍អង្គរ។លោកក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការយោគយល់ ចំពោះការប៉ះពាល់នៅពេលអ្នកជំនាញជីកកាយដីដាក់ខ្សែកាបអ៊ុបទិចនៅខាងមុខលំនៅឋានរបស់ពួកគាត់ផងដែរ៕

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ខ្សែកាប្លិ៍អ៊ុបទិកមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្ដសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជាសម្ភារនិងថវិកាជូនដល់រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជាសម្ភារនិងថវិកាជូនដល់រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.