Friday, January 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

អាជ្ញាធរខេត្តសៀមរាបនិងអាជ្ញាធរជាតិអប្សរា បើកកិច្ចប្រជុំពិភាក្សាដ៏សំខាន់មួយ ផ្ដោតលើការបំពេញតួនាទី និង ភារកិច្ចរបស់គណៈកម្មការចម្រុះ

ដោយ Pothe Thun
17/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
54
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នាព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១នេះ នីសាលប្រជុំសាលាខេត្តសៀមរាប គណៈកម្មការចម្រុះរវាងរដ្ឋបាលខេត្តសៀមរាប និងអាជ្ញាធរជាតិអប្សរា បានបើកកិច្ចប្រជុំពិភាក្សាមួយ ដែលផ្តោតជាសំខាន់ ទៅលើការបំពេញតួនាទី ភារកិច្ច របស់គណៈកម្មការចម្រុះ ដើម្បីសម្របសម្រួលការប្រើប្រាស់ដីធ្លី ការទប់ស្កាត់សំណង់ខុសច្បាប់ និងរៀបចំសណ្តាប់ធ្នាប់នៅតំបន់រមណីយដ្ខានអង្គរ ដោយឈរលើមូលដ្ឋាននៃការអនុវត្តសេចក្តីសំរេចរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ ៧០ សសរ ចុះថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០០៤ ស្តីពីការកំណត់បទដ្ឋានប្រើប្រាស់ដីធ្លីនៅតំបន់១ និងតំបន់២ ក្នុងរមណីយដ្ឋានសៀមរាបអង្គរ ។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្ដម ទៀ សីហា អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និង ឯកឧត្តម ហង់ ពៅ អគ្គនាយក នៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ជាអភិបាលរងខេត្ត , អគ្គនាយករងនៃអគ្គនាយកដ្ឋានអាជ្ញាធរជាតិអប្សរា , ថ្នាក់ដឹកនាំនៃមន្ទីរ អង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្ត និង អាជ្ញាធរមូលដ្ឋាន ដែលមានភូមិសាស្រ្តជាប់ក្នុងដែនដីនៃរមណីយដ្ឋានអង្គរ ។

ឯកឧត្តម ទៀ សីហា មានប្រសាសន៍ថា កិច្ចប្រជុំរបស់គណៈកម្មការចម្រុះមួយនេះ គឺជាការជួបជុំពិភាក្សាពិសេសមួយ ហើយក៏មិនមែនជាលើកដំបូងនោះដែរ បន្ទាប់ពីសមាសភាពរបស់គណកម្មការមួយនេះ ត្រូវបានសម្រេចបង្កើតឡើង កាលពីដើមខែកក្កដា ឆ្នាំ២០២០កន្លងទៅ ដោយផ្តោតជាសំខាន់ទៅលើដែនកំណត់ សម្រាប់ការអនុវត្តតួនាទី-ភារកិច្ច ក្នុងក្របខ័ណ្ឌនៃកិច្ចសហការគ្នា ដើម្បីស្វែងរកគន្លឹះដោះស្រាយបញ្ហាប្រឈមនានា ពាក់ព័ន្ធនឹងការប្រើប្រាស់ដីធ្លី ការសាងសង់សំណង់របស់ប្រជាពលរដ្ឋ ដែលបានតាំងទីលំនៅ និងរស់នៅតាំងពីយូរណាស់មកហើយ គឺមុនឆ្នាំ២០០៤ក្នុងតំបន់រមណីដ្ឋានអង្គរ និងការកំណត់លិខិតបទដ្ឋានគតិយុត្តិជាធរមាន ។

ព័ត៌មានជាតិ ថ្មីៗ

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

អភិបាលខេត្តសៀមរាប លើទឹកចិត្តដល់ប្រជាពលរដ្ឋ ក្នុងករណីសង្ស័យ មានការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា Online Scams សូមរាយការណ៍ជូនកងកម្លាំង មានសម័ត្តកិច្ច

27/01/2026
មន្រ្ដីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ជំរុញដល់ក្រុមការងារបន្ដចុះផ្សព្វផ្សាយ និងស្រង់ទិន្នន័យ នៃការប្រើប្រាស់ដីរបស់ពលរដ្ឋទាំង១១៤ភូមិ នៅក្នុងតំបន់រមណីយដ្ឋានបេតិកភ័ណ្ឌពិភពលោកអង្គរ

គួររំលឹកថា កិច្ចប្រជុំបានពិភាក្សាធ្វើឲ្យប្រសើរឡើង ការធ្វើសមាហរណកម្មជាមួយគ្នា ក្នុងការអនុវត្តគម្រោងនានារបស់អាជ្ញាធរមូលដ្ឋាន និងអាជ្ញាធរជាតិអប្សរា ហើយក៏ជាការកែលម្អរួមគ្នាផងដែរ គឺតម្រូវឲ្យមានកិច្ចពិភាក្សាគ្នាជាចាំបាច់ សម្រាប់កិច្ចសហប្រតិបត្តិការ និងកំណត់ព្រំដែនតួនាទីភារកិច្ចរបស់អាជ្ញាធរខេត្ត និងអាជ្ញាធរជាតិអប្សរា ការកំណត់ជនបង្គោល ដើម្បីសហការអនុវត្តការងារ ឲ្យមានប្រសិទ្ធភាព៕

អត្ថបទ និង រូបថត ៖ លោក ងិន គឹមឡេង
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: អាជ្ញាធរ​ខេត្ត​សៀមរាបអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សត្វស្លាបចំនួន៣ប្រភេទមានចំនួនជាង១០ក្បាល គ្រោងនឹងធ្វើការដោះលែងក្នុងព្រៃធម្មជាតិនៃឧទ្យានអង្គរ

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជាសម្ភារនិងថវិកាជូនដល់រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

សាលាដំបូងខេត្តសៀមរាប នាំយកអំណោយជាសម្ភារនិងថវិកាជូនដល់រដ្ឋបាលខេត្តនិងសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

ព្រះសង្ឃក្នុងខេត្តសៀមរាបនាំយកអង្ករ និងសម្ភារ:ផ្ទះបាយ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១០០គ្រួសារ នៅក្នុងសង្កាត់សៀមរាប

ព្រះសង្ឃក្នុងខេត្តសៀមរាបនាំយកអង្ករ និងសម្ភារ:ផ្ទះបាយ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១០០គ្រួសារ នៅក្នុងសង្កាត់សៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    355 shares
    Share 142 Tweet 89
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    432 shares
    Share 173 Tweet 108
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63312 shares
    Share 43697 Tweet 8173
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9075 shares
    Share 5461 Tweet 1506
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26745 shares
    Share 22055 Tweet 1954

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,034)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,551)
  • ព័ត៌មានជាតិទូទៅ (231)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (944)
  • សាសនា និង មនុស្សធម៌ (1,113)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (256)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.