Wednesday, April 22, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ព្រះសង្ឃក្នុងខេត្តសៀមរាបនាំយកអង្ករ និងសម្ភារ:ផ្ទះបាយ ឧបត្ថម្ភដល់ប្រជាពលរដ្ឋជួបការខ្វះខាតចំនួន ១០០គ្រួសារ នៅក្នុងសង្កាត់សៀមរាប

ដោយ Pothe Thun
18/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ព្រះគ្រូ ឧត្តមសិលមុនី ឥស្សរត្ថេរ យឹម ហន ព្រះគ្រូសូត្រឆ្វេង វត្តពោធិបន្ទាយជ័យ និងព្រះវិភត្តិមុនីញាណ ហ៊ាក់ គឹមហ៊ាក់(ហំ)ព្រះរាជាគណ:ថ្នាក់កត្តិយស នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តអារញ្ញសាគរ បាននាំយកអង្ករ និងសម្ភារ:ផ្ទះបាយ ផ្តល់តាមរយ:ចៅសង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប សម្រាប់ជួយគ្រួសារដែលងាយរងគ្រោះដូចជាចាស់ជរាគ្មានទីពឹង, ជនមានពិការភាព, ស្ត្រីម៉េម៉ាយមានជំងឹនិងកូនច្រើន ដែលពួកគាត់ជួបបញ្ហាក្នុងជីវភាពប្រចាំថ្ងៃ ចំនួន១០០គ្រួសារ ដែលរស់នៅក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ដោយក្នុងមួយគ្រួសារៗទទួលបាន÷ អង្ករ ៨គ.ក្រ និងសម្ភារ:ផ្ទះបាយមានដូចជា ខ្ទះឆា ចានស្លាបព្រា ធុងទឹកកក បំពង់ទឹកក្តៅ។

សូមជម្រាបថា នេះជាលើកទី២ ដែលជាទេយ្យទានរបស់ ព្រះគ្រូ ឧត្តមសិលមុនី ឥស្សរត្ថេរ យឹម ហន ព្រះគ្រូសូត្រឆ្វេង វត្តពោធិបន្ទាយជ័យ ដែលបានឧបត្ថម្ភប្រជាពលរដ្ឋ ក្នុងអំឡុងពេលប្រទេសកម្ពុជាជួបវិបត្តិ នៃជំងឺឆ្លងកូវីដ-១៩។ បន្ថែមពីនេះ ព្រះអង្គតែងតែសហការជាមួយចៅអធិការវត្តជាច្រើនទៀត ក្នុងខេត្តសៀមរាប ដើម្បីស្វែងរកកៀងគរការឧបត្ថម្ភពីសប្បុរសជនជិតឆ្ងាយសម្រាប់ផ្តល់ជូនគ្រួសារ ដែលងាយរងគ្រោះ និងជួបបញ្ហាលើជីវភាពប្រចាំថ្ងៃ។

ក្នុងនាមអាជ្ញាធរមូលដ្ឋាន លោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានចាត់ទុកការផ្តល់ជូននូវសម្ភារសម្រាប់គ្រួសាទីទ័លក្រនាពេលនេះ ជាគុណបំណាច់ដ៏ធំធេងណាស់ ដែលអាចជួយសម្រាលនូវភាពខ្វះខាតបានមួយរយ:ពេលដែរ ស្របពេលដែលកម្ពុជាក៏ដូចជាពិភពលោកទាំងមូលកំពុងប្រឈមទៅនឹងវិបត្តិ នៃជំងឹឆ្លងកូវីដ-១៩។ មិនតែប៉ុណ្ណោះ បណ្តាលបាត់បង់អាយុជីវិតមនុស្សរាប់លាននាក់ ខាតបង់ផ្នែកសេដ្ឋកិច្ច ជាពិសេសបងប្អូនប្រជាពលរដ្ឋរស់នៅខេត្តសៀមរាប បានផ្អាកឬក៏បិទអាជីវកម្មជាបន្តបន្ទាប់ ការផ្អាកពីការងារ និងបាត់បង់មុខរបរជាច្រើន ដោយសារបងប្អូននៅខេត្តសៀមរាបភាគច្រើនប្រកបរបរ និងធ្វើការងារពឹងផ្អែកទៅលើវិស័យទេសចរណ៍ជាអាទិភាព។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ចៅសង្កាត់ ចាត់ទុកការផ្តល់អំណោយពេលនេះ គឺបង្ហាញនូវការជួយគ្នាទៅវិញទៅមកនិងក្តីស្រឡាញ់រាប់អាន និងមេត្តាករុណា ដល់គ្នាទៅវិញទៅមកក្នុងកាល:ទេស: ដែលយើងទាំងអស់គ្នាកំពុងជួបនូវបញ្ហាប្រឈមនឹងជំងឺកូវីដ-១៩។ លោក ម៉ៃ សាមេត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជាការបរិភោគត្រូវរក្សាអនាម័យ ដើម្បីចៀសវាងជំងឺរាគរុសផ្សេងៗ ជាពិសេសនេះ កុំភ្លេចការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ ដោយទាំងអស់គ្នាត្រូវអនុវត្តបានម៉ត់ចត់ការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ និង៣ការពាររបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រី៕

អត្ថបទ និងរូបភាព ៖ យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: ប្រជាពលរដ្ឋជួបការខ្វះខាតព្រះសង្ឃក្នុងខេត្តសៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
គម្រោងកាត់ទម្លាក់ខ្សែកាបលើអាកាសមកបង្កប់ក្រោមដី នៅក្នុងក្រុងសៀមរាបនឹងសម្រេចឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខ

គម្រោងកាត់ទម្លាក់ខ្សែកាបលើអាកាសមកបង្កប់ក្រោមដី នៅក្នុងក្រុងសៀមរាបនឹងសម្រេចឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខ

រដ្ឋបាលខេត្តសៀមរាប ប្រកាសអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តសៀមរាប ប្រកាសអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    51 shares
    Share 28 Tweet 10
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    21 shares
    Share 8 Tweet 5
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12
  • ប្រធានមន្ទីរវប្បធម៌ រំពឹងថាតាមរយៈផ្ទាំងទស្សនិយភាពសិល្បៈល្ខោននិយាយ រឿង “ផ្កាស្រពោន” នឹងធ្វើឱ្យសាធារណជនស្គាល់កាន់តែច្បាស់ពីសិល្បៈមួយនេះ

    25 shares
    Share 10 Tweet 6

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.