Tuesday, January 20, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

គម្រោងកាត់ទម្លាក់ខ្សែកាបលើអាកាសមកបង្កប់ក្រោមដី នៅក្នុងក្រុងសៀមរាបនឹងសម្រេចឱ្យរួចរាល់នៅក្នុងឆ្នាំ២០២៣ ខាងមុខ

ដោយ Pothe Thun
18/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
109
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ខណ:ពេលដែលខេត្តសៀមរាប កំពុងដំណើរការជួសជុល និងស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋផ្លូវចំនួន៣៨ខ្សែ ព្រមទាំងប្រព័ន្ឋលូបង្ហូររំដោះទឹកស្អាត ទឹកកខ្វក់ ប្រព័ន្ឋអគ្គីសនី ប្រព័ន្ឋបណ្តាញទឹកស្អាត និងបណ្តាញទូរគមនាគមន៍នានា ត្រូវបានជួបប្រទះភាពរអាក់រអួល ដែលជាការរំខានដល់អ្នកប្រើប្រាស់ ជាពិសេសបណ្តាញខ្សែកាប ខ្សែអ៊ិនធឺណែតផ្សេងៗ ក៏ជួបបញ្ហាដែរ។ ទោះជាយ៉ាងណាគេសង្ឃឹមថា ក្រោយពីជួសជុលកែលំអនូវផ្លូវទាំង៣៨ខ្សែនេះរួច បណ្តាញទាំងអស់នេះនឹងលែងចោទជាបញ្ហាទៀតឡើយ។ ផ្ទុយទៅវិញនឹងជួយរួមចំណែកតាមគម្រោងផែនការទីក្រុងសៀមរាប ធ្វើឱ្យស្អាត នឹងក្លាយជាទីក្រុងឆ្លាតវៃទៀតផង។ ជាមួយនឹងនោះប្រព័ន្ឋអ៊ិនធឺណែត ពិតជាតម្រូវការដ៏ចាំបាច់របស់ភ្ញៀវទេសចរណ៍ ក្រុមហ៊ុន សហគ្រាសមនិងប្រជាពលរដ្ឋអ្នកប្រើប្រាសផងដែរ។ នេះបើតាមការឱ្យដឹងពី លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ ខេត្ដសៀមរាប នៅព្រឹកថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២១ ។

លោក សុខ សីហា បន្តថា បច្ចុប្បន្ននេះបណ្តាញទូរគមនាគមន៍ក្នុងខេត្ត និងក្រុមការងារពាក់ព័ន្ធរួមមាន អង្គភាពអគ្គិសនី រដ្ឋាករស្វយ័តទឹកស្អាត និងក្រុមការងារសាងសង់ផ្លូវ ៣៨ខ្សែក្នុងក្រុងសៀមរាប បានសហការគ្នាយ៉ាងមមាញឹកតបណ្ដាញមួយចំនួនក្នុងនោះបណ្តាញបំពង់ផ្លូវខ្សែកាប បណ្តាញខ្សែកាបអុបទិកទាំងអស់ នឹងដាក់ចូលក្នុងបំពង់កប់ក្រោមដីនៅតាមផ្លូវសំខាន់ៗ មួយចំនួន ដែលការងារនេះយើងនឹងបន្ដអនុវត្ដកាត់ទំលាក់ខ្សែពីលើអាកាស ទៅដាក់ក្នុងបំពង់កប់ក្រោមដីនៅតាមផ្លូវសំខាន់ៗទាំងនោះ ឱ្យសម្រេចរួចរាល់នៅឆ្នាំ២០២៣ខាងមុខ ស្របតាមគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវ៣៨ខ្សែ ដែលជាផ្លូវកំពុងកែលម្អនៅក្នុងក្រុងសៀមរាប ដើម្បីឱ្យមានសោភ័ណ្ណភាពមនិងសុវត្ថិភាព ព្រមទាំងកាត់បន្ថយហានិភ័យនានា ក្នុងការរក្សាបានសណ្ដាប់ធ្នាប់សាធារណ:ល្អ ស្របតាមទីក្រុងទេសចរណ៍ប្រវត្តិសាស្រ្ត នៃទឹកដីអង្គរ។

លោក សុខ សីហា បានឱ្យដឹងទៀតថា នៅក្នុងខេត្ដសៀមរាប មានក្រុមហ៊ុនអ៊ិនធឺណែតចំនួន១១ក្រុមហ៊ុន ដោយក្រុមហ៊ុនដែលបានទទួលអាជ្ញាប័ណ្ណជីកកប់បំពង់កាបទូរគមនាគមន៍ក្រោមដីចំនួន២ក្រុមហ៊ុន រួមមាន ទូរគមនាគមន៍ កម្ពុជា TC របស់រដ្ឋ និងក្រុមហ៊ុន (ខេមបូឌា)ហ្វីបើអុបទិកខមញូនីខេសិនណេតវើកCambodia Fiber Optic Communication Network (CFOCN )។ លោកប្រធានមន្ទីររូបនេះទទួលស្គាល់ថាពិតជាមានការរអាក់រអួលសម្រាប់អតិថិជនដែលប្រើប្រាស់ប្រព័ន្ឋអ៊ិនធឺណែត និងបណ្ដាញទូរទស្សន៍ខ្សែកាបជាដើម ខណ:ដែលការជួសជូលកែលំអផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាបមិនទាន់រួចរាល់ តែយើងរំពឹងថា ក្រោយពីហេដ្ឋារចនាសម្ព័ន្ឋទាំងនេះរៀបរយល្អហើយ បណ្តាញទូរគមនាគមន៍ទាំងអស់នៅក្នុងក្រុងសៀមរាបនឹងលែងចោទជាបញ្ហាទៀតហើយ ហេតុនេះសូមអំពាវនាវដល់ប្រជាពលរដ្ឋឱ្យមានការយោគយល់ ចំពោះផលប៉ះពាល់នៅពេលអ្នកជំនាញជីកកាយដីដាក់ខ្សែកាបអ៊ុបទិកនៅខាងមុខលំនៅឋានរបស់ពួកគាត់ និងភាពរអាក់រអួលខ្លះពីការដាច់ប្រពន្ធ័នេះជាដើម៕

ព័ត៌មានជាតិ ថ្មីៗ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គោលដៅស្រុកបន្ទាយស្រី ដើម្បីដោះស្រាយក្ដីកង្វល់ប្រជាពលរដ្ឋ

15/01/2026
គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

គ្រួសារសពអតីតយុទ្ធជន ១៦រូប ក្នុងក្រុងសៀមរាប ទទួលបានថវិកាបេឡាមរណសង្គ្រោះពីសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា

15/01/2026

អត្ថបទ និងរូបភាព៖ យូ វង្ស
កែសម្រួល៖ លីវ សុខុន

Tags: ខ្សែកាបបណ្តាញទូរគមនាគមន៍
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
រដ្ឋបាលខេត្តសៀមរាប ប្រកាសអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តសៀមរាប ប្រកាសអត្តសញ្ញាណអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ចំនួន៦នាក់ នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

ពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

    347 shares
    Share 139 Tweet 87
  • អង្គការសាលារៀនទន្សាយធ្វើការដង្ហែរក្បួនតាមផ្លូវ ដើម្បីផ្សព្វផ្សាយឱ្យ ឪពុកម្តាយដែលមានកូនជាជនមានពិការភាពមកចុះឈ្មោះចូលរៀនឱ្យបានគ្រប់ៗគ្នានៅ ស្រុកពួក ខេត្តសៀមរាប

    427 shares
    Share 171 Tweet 107
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9069 shares
    Share 5459 Tweet 1504
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26742 shares
    Share 22054 Tweet 1953
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63304 shares
    Share 43694 Tweet 8171

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (765)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,029)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,542)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,116)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (942)
  • សាសនា និង មនុស្សធម៌ (1,110)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (255)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.