Saturday, March 21, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម កូវីដ-១៩

រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ

ដោយ Pothe Thun
19/05/2021
នៅក្នុង កូវីដ-១៩, នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ
រដ្ឋបាលខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ជម្រាបជូនដល់សាធារណជន ស្ដីពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ
80
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

រដ្ឋបាលខេត្តសៀមរាបចេញសេចក្តីប្រកាសព័ត៌មានមួយនេះ មានគោលបំណងជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ដើម្បីបានជ្រាប អំពីការបើកឱ្យចេញ-ចូលឡើងវិញ នូវទីតាំងផ្ទះ ចំនួន ១៤កន្លែង ដែលបានបិទខ្ទប់កន្លងមកពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះតទៅ។ ដែលករណីបិទខ្ទប់នេះដោយសារពាក់ព័ន្ធនឹងអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ឈ្មោះ ឈួន សុជាតា ឈ្មោះ លីស ជី និងឈ្មោះ ហឿល សុភាព រដ្ឋបាលខេត្តសៀមរាប សម្រេចបិទការចេញ-ចូល ទីតាំង ផ្ទះចំនួន១៤កន្លែង ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះនៃស្រុកប្រាសាទបាគង កាលពីថ្ងៃទី០២-០៤ ខែឧសភា ឆ្នាំ២០២១ រយ:ពេល ១៥ថ្ងៃ។

ក្រោមការតាមដានយ៉ាងយកចិត្តទុកដាក់របស់ក្រុមការងារជំនាញ និងវិធានចត្តាឡីស័ក បានធ្វើឲ្យករណីនេះវិលទៅរកភាពប្រក្រតី និងស្ថិតក្រោមការគ្រប់គ្រងបាន។ ដូចនេះ គណ:បញ្ជាការឯកភាពរដ្ឋបាលខេត្ត សម្រេចបើកឱ្យមានការចេញ-ចូល ឬដំណើរការឡើងវិញ ទីតាំង ផ្ទះចំនួន១៤កន្លែង ក្នុងភូមិសាស្រ្តក្រុងសៀមរាប និងផ្នែកខ្លះ នៃស្រុកប្រាសាទបាគង ចាប់ពីចុះកាលបរិច្ឆេទជូនដំណឹងនេះតទៅ។
រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ត្រូវយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺ ៣ ការពារ (ត្រូវពាក់ម៉ាស់ ត្រូវលាងដៃជាមួយសាប៊ូ ឬជែល និងត្រូវរក្សាគម្លាតសង្គម) ៣កុំ (កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញ-ចូល កុំទៅកន្លែងមានមនុស្សច្រើនកុះករ និងកុំប៉ះពាល់គ្នា)៕

ប្រភព៖ រដ្ឋបាលខេត្តខេត្តសៀមរាប
កែសម្រួល៖ លីវ សុខុន

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
Tags: បើកឱ្យចេញ-ចូលឡើងវិញពាក់ព័ន្ធនឹងអ្នកមានជំងឺកូវីដ-១៩រដ្ឋបាល​ខេត្ត​សៀមរាប
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ពលរដ្ឋដែលលំនៅឋានរងគ្រោះដោយខ្យល់កន្ត្រាក់នៅស្រុកស្វាយលើ ទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

ព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ភ្លើងឆាបឆេះអស់ប្រមាណ១០០ហិកតា សង្ស័យមានគេលួចដុត

ព្រៃលិចទឹកក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំង ភ្លើងឆាបឆេះអស់ប្រមាណ១០០ហិកតា សង្ស័យមានគេលួចដុត

មន្ត្រីជំនាញរកឃើញម្ហូបអាហារមួយចំនួន ដាក់តាំងលក់ក្នុងផ្សាររលួស ស្រុកប្រាសាទបាគង មានលាយសារធាតុគីមី

មន្ត្រីជំនាញរកឃើញម្ហូបអាហារមួយចំនួន ដាក់តាំងលក់ក្នុងផ្សាររលួស ស្រុកប្រាសាទបាគង មានលាយសារធាតុគីមី

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

    12 shares
    Share 5 Tweet 3
  • រដ្ឋសភានឹងបន្តសម័យប្រជុំពេញអង្គនៅថ្ងៃទី២៥ វិច្ឆិកាដើម្បីពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ចំនួន៧

    28 shares
    Share 11 Tweet 7
  • កិច្ចប្រជុំត្រួតពិនិត្យលើការអនុវត្តគម្រោងសេវាសង្គមរបស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ ក្នុងខេត្តសៀមរាប

    35 shares
    Share 14 Tweet 9
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9093 shares
    Share 5468 Tweet 1510
  • សម្តេចពិជ័យសេនា ទៀ បាញ់ បញ្ជាក់ថា ប្រទេសចិន បានរួមវិភាគទានយ៉ាងធំធេងដល់ការកសាង និងអភិវឌ្ឍន៍កម្ពុជា

    12 shares
    Share 5 Tweet 3

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.