Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សន្តិសុខ និង សង្គម

មន្ត្រីជំនាញរកឃើញម្ហូបអាហារមួយចំនួន ដាក់តាំងលក់ក្នុងផ្សាររលួស ស្រុកប្រាសាទបាគង មានលាយសារធាតុគីមី

ដោយ Pothe Thun
20/05/2021
នៅក្នុង ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជំនាញរកឃើញម្ហូបអាហារមួយចំនួន ដាក់តាំងលក់ក្នុងផ្សាររលួស ស្រុកប្រាសាទបាគង មានលាយសារធាតុគីមី
171
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026
លោក ខៀវ បញ្ញាវឌ្ឍន៍ ប្រធានសាខា ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង នឹងបង្រ្កាបការក្លែងបន្លំខេត្តសៀមរាប បានឲ្យដឹងថា ក្នុងឱកាសចុះត្រួតពិនិត្យលើសុវត្ថិភាពចំណីអាហារ ដែលបានដាក់តាំងលក់ក្នុងផ្សាររលួស ស្ថិតក្នុងឃុំរលួស ស្រុកប្រាសាទបាគង កាលពីព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ម្សិលមិញនេះ ហើយបន្ទាប់ពីបានធ្វើតេស្តលើទំនិញម្ហូបអាហារចំនួន ៩ គំរូ ក្នុងចំណោមទំនិញហូបចុកទាំង៦មុខរួចមក មន្ត្រីជំនាញបានរកឃើញពពុះសណ្តែកមានផ្ទុកសារធាតុគីមីចំនួន ៣,៨៨០គីឡូក្រាម , បាញ់កាញ់មានផ្ទុកសារធាតុគីមីហាមឃាត់ «បូរ៉ាក់»ទម្ងន់ ៥ គីឡូក្រាម និង ទំនិញដែលជាម្ហូបអាហារពុំមានសុវត្ថិភាព គឺមីម៉ាម៉ាកំប៉ុងទម្ងន់ ១,៥៦០គីឡូក្រាម ។
លោក ខៀវ បញ្ញាវឌ្ឍន៍ មានប្រសាសន៍ទៀតថា ទំនិញទាំងនោះត្រូវបានធ្វើកំណត់ហេតុដកហួតយកទៅរក្សាទុក ដើម្បីដុតកំទេចចោលនៅពេលក្រោយ រីឯអ្នកល់ទាំងអស់ ត្រូវបានមន្ត្រីជំនាញ ពន្យល់អប់រំពីរបៀបនៃការថែរក្សា , របៀបនៃការដាក់តាំងលក់ , របៀបនៃការមើលកាលបរិច្ឆេទ និង ការទទួលខុសត្រូវ ដូចជាទទួលទំនិញចូលត្រូវតែមានវិក័យប័ត្រ និងការទទួលខុសត្រូវផ្លូវច្បាប់ផ្សេងៗទៀត ក្នុងការទទួលនឹងការចែកចាយទំនិញមិនមានភាពប្រក្រតីទៅនឹងបទបញ្ញត្តិនានាផងដែរ ។
ក្នុងឱកាសនោះដែរ លោក ខៀវ បញ្ញាវឌ្ឍន៍ បានថ្លែងអំណរគុណដល់អាជ្ញាធរដែនដី ដែលបានចូលរួមសហការស្អិតរមួតជាមួយស្ថាប័នជំនាញក្នុងការពង្រឹងសុវត្ថិភាពម្ហូបអាហារក្នុងមូលដ្ឋាន លើកកម្ពស់សុខភាពសារធារណៈ ពិសេសក្នុងសម័យកាលនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលទាមទារឲ្យប្រជាជនយើងរស់នៅល្អ ហូបចុកល្អ និងអនុវត្តតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ រួមមាន ៖ ១. ពាក់ម៉ាស់ , ២. លាងដៃ , ៣. រក្សារគម្លាតបុគ្គុល និង៣កុំ រួមមាន ៖ ១. កុំចូលទៅកន្លែងបិទជិត , ២. កុំទៅកន្លែងមានមនុស្សច្រើន , ៣. កុំប៉ះពាល់គ្នា កុំឱបកៀកគ្នា ៕
អត្ថបទ និង រូបថត ៖ លោក ស៊ាន សុផាត
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត
Tags: ផ្សារ​រលួសម្ហូបអាហារលាយសារធាតុគីមី
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរា បាននាំយកម៉ាស់និងម៉ាស៊ីនបាញ់កម្តៅជូនរដ្ឋបាលខេត្តសៀមរាប

ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរា បាននាំយកម៉ាស់និងម៉ាស៊ីនបាញ់កម្តៅជូនរដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.