Friday, December 5, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ នយោបាយ និង ការអភិវឌ្ឍន៍

មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ

ដោយ Pothe Thun
20/05/2021
នៅក្នុង នយោបាយ និង ការអភិវឌ្ឍន៍, ព័ត៌មានជាតិ, សន្តិសុខ និង សង្គម
មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន ណែនាំដល់ប្រជាពលរដ្ឋត្រូវតែធ្វើការផ្ទៀងផ្ទាត់លើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ លើប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ
21
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

បច្ចុប្បន្ននេះ វិស័យសារព័ត៌មាននៅកម្ពុជា គឺមានភាពទូលំទូលាយណាស់ ហើយការបង្កើតអង្គភាពសារព័ត៌មានក៏កាន់តែទូលំទូលាយថែមទៀត តាមរយៈច្បាប់របស់យើងក៏មិនចង្អៀត តាមរយៈបច្ចេកវិទ្យាក៏កាន់តែទំនើប ដែលអ្នកខ្លះមានត្រឹមតែគ្នា២នាក់ ឬមានស្មាតហ្វូន១គ្រឿង ឬ២គ្រឿង ក៏អាចបង្កើតអង្គភាពសារព័ត៌មានបានដែរ ដោយពួកគេបានធ្វើការឡាយពាសវាលពាសកាល ទៅតាមរយៈនៃសេរីភាពអ្នកសារព័ត៌មាន ប៉ុន្តែអ្វីដែលជាកំហុសឆ្គងនោះ ពួកគេនឹងប្រឈមចំពោះមុខច្បាប់ គឺប្រឈមជាមួយតុលាការ ប្រសិនបើមានការបំពាន ឬការប្រើប្រាស់ការសរសេរនោះប៉ះពាល់ទៅដល់ច្បាប់ដែលគេបានហាមឃាត់ ។ នេះបើតាមប្រសាសន៍ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន ក្នុងកម្មវិធីសន្ទនាមតិ របស់វិទ្យុFMជាតិនគរភ្នំ និងទូរទស្សន៍ជាតិខេត្ត នៃមន្ទីរព័ត៌មានខេត្តសៀមរាប តាមរយៈប្រព័ន្ធ Zoom កាលពីពេលថ្មីៗកន្លងទៅនេះ ។

ឯកឧត្តមមានប្រសាសន៍ទៀតថា ប្រការដែលសំខាន់ប្រជាពលរដ្ឋទាំងអស់ត្រូវតែស្វែងយល់ឲ្យបានច្បាស់ទៅលើបណ្ដាញផ្សព្វផ្សាយព័ត៌មានទាំងអស់នេះ ជាពិសេសលើព័ត៌មានដែលពាក់ព័ន្ធនឹងបញ្ហាជំងឺកូវីដ-១៩ ដោយយកប្រព័ន្ធផ្សព្វផ្សាយជាតិ ដូចជាទូរទស្សន៍ជាតិ វិទ្យុជាតិ និងទីភ្នាក់សារព័ត៌មានកម្ពុជា ធ្វើជាប្រព័ន្ធផ្សព្វផ្សាយសម្រាប់ផ្ទៀងផ្ទាត់ ថាតើដំណឹង ឬសេចក្ដីជូនដំណឹងនោះ វាត្រឹមត្រូវឬទេ ហើយនៅខេត្តសៀមរាបនេះ មានមន្ទីរព័ត៌មានខេត្ត មានវិទ្យុFMជាតិនគរភ្នំ១០៣ មេហ្គេហឺត និងទូរទស្សន៍ជាតិខេត្តសៀមរាប អំពីការវិវត្តន៍របស់ជំងឺកូវីដ-១៩ តើបានវិវត្តន៍ដល់ណា ហើយរាជរដ្ឋាភិបាលកម្ពុជា បានដោះស្រាយយ៉ាងម៉េច ហើយមានយន្តការយ៉ាងម៉េច នេះគឺជាចំណុចសំខាន់មួយក្នុងការផ្ទៀងផ្ទាត់ព័ត៌មាន ឬដំណឹងស្ដីពីជំងឺកូវីដ-១៩ នៅកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជា ច័ន្ទបរិបូរណ៍ បានណែនាំដល់អ្នកដែលនិយមបង្កើតនៅព័ត៌មានញុះញង់ បំភ្លៃ បំភ្លើស ពីក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់អាយុជីវិត ប៉ះពាល់ដល់ស្ថានភាពសង្គមជាតិយើង ក្រៅពីមានទោសទណ្ឌតាមផ្លូវច្បាប់ ក៏នឹងមានទោសទណ្ឌមួយទៀតតាមផ្លូវសាសនា ព្រោះប្រជាពលរដ្ឋរបស់យើងភាគច្រើន ពេញនិយម និងជឿជាក់ទៅលើបុណ្យ និងបាប ហើយប្រសិនបើអងស់លោកផ្សព្វផ្សាយដំណឹងនេះទៅ វាមិនមែនប៉ះពាល់ត្រឹមតែអ្នកដទៃ គឺវានឹងប៉ះពាល់ដល់បងប្អូនសាច់ញាតរបស់ខ្លួន ព្រោះខ្ញុំជឿជាក់ថា អស់លោកដែលនៅក្រៅប្រទេស ពុំមែននាំយកបងប្អូនរបស់ខ្លួនមួយពូជទៅរសនៅក្រៅប្រទេសនោះទេ គឺគង់តែមានបងប្អូនដែលកំពុងរស់នៅក្នុងប្រទេសកម្ពុជា ហើយនេះក៏ជាអំពើបាបមួយផងដែរនៅក្នុងសាសនា ហើយបងប្អូនប្រជាពលរដ្ឋគ្រប់រូបត្រូវតែចូលរួមអនុវត្តនូវវិធាន និងច្បាប់ដែលរាជរដ្ឋាភិបាលកម្ពុជាបានផ្សព្វផ្សាយ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ជុំវិញការលើកឡើងនេះ ប្រជាពលរដ្ឋមួយចំនួនក្នុងខេត្តសៀមរាប បានសម្ដែងនូវនូវការគាំទ្រទាំងស្រុងចំពោះប្រសាសន៍របស់ឯកឧត្តមរដ្ឋលេខាធិការ ព្រោះថាមុននឹងយើងជឿទៅលើព័ត៌មានអ្វីមួយ ដែលពាក់ព័ន្ធនឹងជំងឺកូវីដ-១៩ នោះ យើងត្រូវតែមានការពិចារណា និងផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ កុំបំប៉ោងព័ត៌មានដែលនាំឲ្យមានការយល់ច្រឡំ ហើយធ្វើឲ្យបងប្អនប្រជាពលរដ្ឋមានការភ័យខ្លាច ។ ក្នុងនោះដើម្បីទទួលបានព័ត៌មានពិត ពួកគាត់បានប្រកាន់នូវគោលការណ៍មួយ គឺមើលគេហទំព័រក្រសួងសុខាភិបាលជាដំបូង ទើបយកមកផ្ទៀងផ្ទាត់ជាមួយនឹងគេហទំព័រផ្សេងៗ ហើយដោយឡែកសម្រាប់ខេត្តសៀមរាប គឺពួកគាត់តែងតែចូលទៅមើលនៅក្នុងគេហទំព័រមន្ទីរសុខាភិបាលខេត្តសៀមរាប គេហទំព័ររបស់រដ្ឋបាលខេត្តសៀមរាប និងគេហទំព័ររបស់មន្ទីរព័ត៌មានខេត្តសៀមរាប អំពីការវិវត្តន៍របស់ជំងឺកូវីដ-១៩ ព្រោះថាគេហទំព័រទាំងនេះចេញផ្សាយអំពីជំងឺកូវីដ-១៩ លឿន និងរហ័សផងដែរ ៕

អត្ថបទ និង រូបថត ៖ ទិត្យ សំបូរ
កែសម្រួល ៖ លីវ សាន្ត

Tags: ក្រសួងព័ត៌មានប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរា បាននាំយកម៉ាស់និងម៉ាស៊ីនបាញ់កម្តៅជូនរដ្ឋបាលខេត្តសៀមរាប

ប្រធានអគ្គកុងស៊ុលចិនប្រចាំខេត្តសៀមរា បាននាំយកម៉ាស់និងម៉ាស៊ីនបាញ់កម្តៅជូនរដ្ឋបាលខេត្តសៀមរាប

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

អាជ្ញាធរខេត្តសៀមរាបបន្តប្រគេនបិណ្ឌបាតទានចំពោះព្រះសង្ឃនៅតាមវត្តអារាម ដែលកំពុងជួបវិបត្តិភោជន ក្នុងវិបត្តិនៃជំងឺកូវីដ-១៩

មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប

មេបញ្ជាការរងកងទ័ពជើងគោកអញ្ជើញចុះពិនិត្យ និងសួរសុខទុក្ខក្រុមគ្រូពេទ្យដែលកំពុងបំពេញភារកិច្ចក្នុងមណ្ឌលចត្ដាឡីស័កវត្តស្វាយ ក្នុងក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.