Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សាសនា និង មនុស្សធម៌

ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម

ដោយ Pothe Thun
14/05/2021
នៅក្នុង ព័ត៌មានជាតិ, សាសនា និង មនុស្សធម៌
ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម
22
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

នៅព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២១ ព្រះគ្រូវិបុលបញ្ញា ថាមវរោ រី សាត ព្រះរាជាគណៈថ្នាក់កិត្តិយសនៃព្រះរាជាណាចក្រកម្ពុជានិងជាព្រះចៅអធិការវត្តកេសរារាម ស្ថិតក្នុងក្រុងសៀមរាប បានចែកគ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋជួបការលំបាកផ្នែកជីវភាព និងប្រជាការពារ ចំនួន៥៦គ្រួសារ ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម , ទឹកត្រី១ដប , ទឹកស៊ីអ៊ីវ១ដប និង ស្ករស១កញ្ចប់ ព្រមទាំងជួយផ្តល់នូវមធ្យោបាយដឹកជញ្ជូនពួកគាត់វិលទៅតាមលំនៅឋានរៀងខ្លួនផងដែរ ។

ព្រះគ្រូវិបុលបញ្ញា ថាមវរោ រី សាត មានសង្ឃដីកាថា ការលំបាកផ្នែកជីវភាពក្តី ផ្នែកសង្គមគ្រួសារណានីមួយក្តី ក៏ជាទុក្ខលំបាករបស់ព្រះសង្ឃគ្រប់អង្គដែរ ព្រោះថាព្រះសង្ឃអាស្រ័យភោជន៍ពីប្រជាពុទ្ឋបរិស័ទ បើប្រជាពុទ្ឋបរិស័ទមានជីវភាពធូរធារ ទីអារាមនិងចង្ហាន់នានាសម្រាប់ព្រះសង្ឃ ក៏រីកចម្រើននិងបរិបូរណ៍ទៅតាមនោះដែរ ហើយការផ្តល់ស្បៀងអាហាររបស់ព្រះសង្ឃនៅពេលនេះ គឺជាការចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយទៅដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក ខ្វះខាត ដែលបញ្ហាប្រឈមកើតឡើងក្នុងអំឡុងពេលកើតមានជាសកលនូវវិបត្តិជំងឹកូវីដ-១៩ ដូច្នេះនៅពេលដែលពុទ្ធបរិស័ទមានជួបទុក្ខលំបាក ព្រះសង្ឃត្រូវតែខ្វល់ខ្វាយជួយជ្រោមជ្រែងញោមញាតិនិងចូលរួមការរំលែកទុក្ខរបស់ពុទ្ធបរិស័ទ ដោយព្រហ្មវិហារធម៌បួន មេត្តា ករុណា មុទិតា និងឧបេក្ខា ទៅតាមលទ្ឋភាព និងសមត្ថភាពដែលព្រះសង្ឃអាចធ្វើនិងជួយបាន ។

ព្រះគ្រូវិបុលបញ្ញា ថាមវរោ រី សាត មានសង្ឃដីកាទៀតថា សម្ភារអំណោយសម្រាប់ជាសង្គហទាននាពេលនេះ បានមកការចូលរួមបរិច្ចាករបស់លោក Andreas G. Flober និងភរិយា ដែលជាជនជាតិ អាល្លឺម៉ង់ ដែលមករស់នៅក្នុងស្រុកខ្មែរជាង១៥ឆ្នាំហើយ ហើយគាត់ជាអ្នកបដិបត្តិសមាធិ និង បង្រៀនសមាធិតាមបែបព្រះពុទ្ឋសាសនាផងដែរ និងមួយផ្នែករបស់ព្រះចៅអធិការវត្តនេះ បានមកពីការសន្សំសំចៃរបស់ព្រះអង្គ ទទួលបានពីការប្រគេនរបស់ទាយក ទាយិកា នាពេលកន្លងមក ខណៈរយៈកាលកន្លងមក ព្រះអង្គតែងតែបានសហការជាមួយចៅអធិការវត្តជាច្រើនទៀតក្នុងខេត្តសៀមរាប ដើម្បីស្វែងរកកៀងគរការឧបត្ថម្ភពីសប្បុរសជនជិតឆ្ងាយសម្រាប់ផ្តល់ជូនគ្រួសារដែលងាយរងគ្រោះដូចជាចាស់ជរាគ្មានទីពឹង ជនមានពិការភាព ស្ត្រីម៉េម៉ាយមានជំងឹនិងកូនច្រើនដែលពួកគាត់ជួបបញ្ហាលើជីវភាពប្រចាំថ្ងៃ ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

ក្នុងឱកាសនោះដែរ ព្រះតេជគុណបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវយកចិត្តទុកដាក់ថែទាំសុខភាព ដូចជាការបរិភោគ ត្រូវរក្សាអនាម័យ ដើម្បីចៀសវាងជំងឺរាគរុសផ្សេងៗ ជាពិសេស ចូរអនុវត្តឲ្យបានត្រឹមត្រូវនូវការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ៣កុំនិង៣ការពាររបស់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីដើម្បីការពារ ការទប់ស្កាត់ និង បង្ការការសម្លងជំងឺកូវីដ១៩ ៕

អត្ថបទ និងរូបភាព៖ លោក យូ វង្ស
កែសម្រួល៖ លោក លីវ សាន្ត

Tags: ប្រជាពលរដ្ឋ​ក្រីក្រវត្ត​កេស​រ៉ា​រាម
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

ស្រ្តីទើបឆ្លងទន្លេ ចំនួនជាង៣០នាក់និងគ្រួសារអ្នកស្លាប់ជាង១០នាក់ក្នុងឃុំប្រាសាទ ទទួលអំណោយពីប្រធានក្រុមការងារចុះជួយឃុំប្រាសាទ

រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី មកវិទ្យាល័យកំពង់ក្តីវិញ

រដ្ឋបាលខេត្តសៀមរាប ប្រកាសផ្លាស់ប្តូរទីតាំងពិនិត្យសុខភាពបឋម និងចុះឈ្មោះអ្នកដំណើរចូលភូមិសាស្ត្រខេត្តសៀមរាប នៅព្រំប្រទល់ខេត្តសៀមរាប-កំពង់ធំ ពីចំណុចឃុំល្វែងឬស្សី មកវិទ្យាល័យកំពង់ក្តីវិញ

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.