Saturday, December 6, 2025
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី

ដោយ Pothe Thun
13/05/2021
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា រកឃើញទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ នៅព្រះលានជលដំរី
67
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ក្រុមអ្នកជំនាញបុរាណវិទ្យានៃអាជ្ញាធរជាតិអប្សរា បានរកឃើញទបង្ហូរទឹកបុរាណមួយដែលបានស្ថាបនាឡើង ក្នុងរាជព្រះបាទជ័វរ្ម័នទី៧ នៅព្រះលានជល់ដំរី នៃក្រុងអង្គរធំ ខណៈដែលមន្ដ្រីជំនាញបុរាណវិទ្យាទាំងនោះ កំពុងអនុវត្តគម្រោងកែលម្អផ្លូវដើរ ដាំស្មៅ និងប្រព័ន្ធរំដោះទឹក និងសិក្សាអំពីផលប៉ះពាល់ដល់បុរាណវិទ្យា ដើម្បីស្វែងយល់ពីពីរចនាសម្ព័ន្ធ និងការរៀបចំទីធ្លាដែលប្រើប្រាស់នៅមុខព្រះបរមរាជវាំង កាលពីសម័យព្រះបាទជ័យវរ្ម័នទី៧ ស្ថិតនៅបរិវេណព្រះលានជល់ដំរីក្នុងក្រុងអង្គរធំនោះ។

លោក ខៀវ ច័ន្ទ បុរាណវិទូ និងជាអ្នកទទួលខុសត្រូវការដ្ឋានកំណាយ បានមានប្រសាសន៍កាលពីរសៀលថ្ងៃទី១២ ខែឧសភានេះថា លទ្ធផលនៃការសិក្សា ក្រុមបុរាណវិទូបានប្រទះឃើញ នូវរចនាសម្ព័ន្ធបុរាណជាច្រើន ដូចជាប្រព័ន្ធផ្លូវ ប្រព័ន្ធចង្អូរទឹកនៅអមផ្លូវពីមុខព្រះបរមរាជវាំងទៅខ្លោងទ្វារជ័យ ព្រមទាំងរចនាសម្ព័ន្ធសំណង់ផ្សេងៗជាច្រើនទៀត។ ជាងនេះទៀត គឺក្រុមបុរាណវិទូបានរកឃើញទបង្ហូរ(លូបង្ហូរទឹក)បុរាណមួយបន្ថែមទៀត នៅខាងជើងផ្លូវចុះកណ្តាលនៃខឿនព្រះលានជល់ដំរីបន្តិច ដែលលូបុរាណនេះ បុព្វបុរសខ្មែរបានស្ថាបនាឆ្លងកាត់ផ្លូវទទឹងថ្ងៃនៃក្រុងអង្គរធំ ដែលមានស្នាមដានជើងសសរឈើ ដែលបញ្ជាក់ថា មានសំណង់អំពីឈើ ឫហៅថារោងទងអំពីឈើប្រក់ក្បឿងនៅតាមបណ្តោយផ្លូវប្រវែងជិត ៨០ម៉ែត្រ។ ក្រុមការងារបានសន្និដ្ឋានថា នេះជាដំណាក់កាលដំបូង នៃព្រះបរមរាជវាំង ដែលប្រហែលជារាជព្រះបាទយសោវរ្ម័ន(ទី១) ពេលដែលផ្លាស់រាជធានីពីរលួសមកអង្គរដែលយកភ្នំបាខែងជាចំណុចកណ្តាលនៃក្រុងយសោធរបុរី។

លោកបានបន្ដថា ចំពោះទបង្ហូរទឹកបុរាណដែលទើបរកឃើញថ្មីនេះ បានស្ថាបនាឡើងដោយយកថ្មបាយក្រៀមធ្វើជាជញ្ជាំងសងខាង និងថ្មភក់ធ្វើជាគម្របពីលើ មានកម្ពស់ជិតកន្លះម៉ែត្រ និងទទឹងមុខសម្រាប់ទឹកហូរ ០,២ម៉ែត្រ និងមានបណ្តោយ៦ម៉ែត្រ ដើម្បីរំដោះទឹកចេញពីមុខព្រះបរមរាជវាំង ចូលទៅក្នុងប្រព័ន្ធប្រឡាយធំខាងកើត ដែលនៅរ៉បផ្លូវទៅខ្លោងទ្វារជ័យ ហើយហូចូលទៅបឹងធំ ស្ថិតនៅទិសនិរតី និងធ្លាក់ទៅក្នុងសិន្ធុអង្គរធំតាមរន្ធត្រដេវ។ លោកបញ្ជាក់ទៀតថា បើផ្អែកលើសមុច្ច័យដែលបានរកឃើញនៅក្នុងស្រទាប់ដីនិមួយៗ គេអាចសន្និដ្ឋានជាបឋមបានថា ទបង្ហូរទឹកបុរាណនេះអាចស្ថាបនាឡើងនៅក្នុងរាជព្រះបាទជ័យវរ្ម័នទី៧ ក្នុងពេលដែលព្រះអង្គបានរៀបចំក្រុងអង្គរធំឲ្យមានប្រព័ន្ធផ្លូវនិងប្រព័ន្ធប្រឡាយទឹកខ្វាត់ខ្វែងជាក្រឡាចត្រង្គពាសពេញក្រុង។ ដោយមានរន្ធត្រដេវនៅទិសឥ្ឍសាន្តសម្រាប់បញ្ជូលទឹកមកក្នុងក្រុង និងរន្ធត្រដេវនូទិសនិរតីសម្រាប់បង្ហូទឹកចេញពីក្រុងទៅសិន្ធុខាងក្រៅធ្លាក់ទៅបឹងទន្លេសាប។ ក្រៅពីនេព្រះអង្គក៏បានស្ថាបនាកំពែងថ្មបាយក្រៀមព័ទ្ធជុំវិញក្រុងដែលមានទំហំ៣គីឡូម៉ែត្របួនជ្រុងផងដែរ។

ព័ត៌មានជាតិ ថ្មីៗ

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នាំយកអំណោយផ្ដល់ជូនក្រុមគ្រួសារយុទ្ធជនពលី នៅស្រុកប្រាសាទបាគង

30/11/2025
រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

រដ្ឋបាលខេត្តសៀមរាប រៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកស្រីស្នំ ដើម្បីស្វែងរកបញ្ហាប្រឈម និងដំណោះស្រាយជូនប្រជាពលរដ្ឋ

20/11/2025

អ្នកជំនាញបានលើកឡើងថា ព្រះលាននេះ ត្រូវបានសាងឡើងនៅចុងសតវត្សទី១២ដោយព្រះបាទជ័យវរ្ម័នទី៧ ក្នុងរចនាបទបាយ័ន។ នៅទីនេះបុព្វបុរសខ្មែរបានសាងខឿនខ្ពស់ផុតពីដីមួយជួរវែង លាតសន្ធឹងតាមបណ្តោយកំពែងរាជវាំងខាងកើត លយហួសទៅជើង និងហួសទៅត្បូង ដែលមានរានហាលចំនួនបីនិងមានពីរជាន់។ នៅលើខឿននេះដើមឡើយមានអគារសាងពីឈើប្រកក្បឿងតែសព្វថ្ងៃយើងមើលមិនឃើញទេ ឃើញតែស្លាកស្នាមថ្មនៅខាងក្រោមប៉ុណ្ណោះ។ គួរបញ្ជាក់ផងដែរថា នៅក្នុងក្រុងអង្គរធំមានអាងស្តុកទឹកចំនួន៣គឺ បឹងតាតួតនៅទិសឥ្ឍសាន្ត បឹងដូនមានៅខាងលិចព្រះបរមរាជវាំង និងបឹងធំនៅទិសនិរតី៕

អត្ថបទ និង រូបភាព៖ ឈិត សាវី

Tags: ទបង្ហូរទឹកបុរាណក្នុងរាជព្រះបាទជ័យវរ្ម័នទី៧បុរាណវិទ្យាព្រះលានជល់ដំរីអាជ្ញាធរជាតិអប្សរា
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

សមាគមទេសចរណ៍៖ មិនទាន់មានការរៀបចំសេវាកម្មសម្រាប់ត្រៀមទទួលអ្នកទេសចរនៅខេត្ដសៀមរាបនៅឡើយទេ

ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម

ប្រជាពលរដ្ឋក្រីក្រជាង៥០គ្រួសារនៅសង្កាត់ស្វាយដង្គំ ទទួលបានអំណោយជាស្បៀងអាហារពីព្រះសង្ឃវត្តកេសរារាម

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

តុលាការខេត្តសៀមរាប សម្រេចចោទប្រកាន់បុរសម្នាក់នៅឃុំត្រីញ័រ ក្នុងស្រុកពួក ពីបទការនាំចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ព្រមទាំងបង្គាប់ឲ្យឃុំខ្លួនទៀតផង

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រំពឹងថាក្រុងសៀមរាប នឹងក្លាយជាទីក្រុងបៃតងក្នុងពេលឆាប់ៗខាងមុខ

    35 shares
    Share 14 Tweet 9
  • ដួលរលំខ្លោងទ្វារវត្តសង្កត់អ្នកបើកគោយន្ដដឹកដីបណ្ដាលឲ្យមនុស្ស ២នាក់ស្លាប់ នៅក្នុងខេត្តសៀមរាប

    63284 shares
    Share 43686 Tweet 8166
  • ការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេ ២ខ្សែ ក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យ

    20 shares
    Share 8 Tweet 5
  • ផ្ទុះសំណល់គ្រាប់ក្រោមដីមួយគ្រាប់នៅស្រុកពួក ខូចខាតរថយន្ត និងគ្រឿងចក្រ ២គ្រឿង

    9044 shares
    Share 5449 Tweet 1498
  • សម្ដេចតេជោ ហ៊ុន សែន បញ្ជាបិទសាលារៀននៅក្នុងទីរួមខេត្តសៀមរាប ដើម្បីទប់ស្កាត់ការរាលដាលជំងឺCovid-19

    26721 shares
    Share 22046 Tweet 1948

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (762)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,018)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,502)
  • ព័ត៌មានជាតិទូទៅ (230)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,114)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (937)
  • សាសនា និង មនុស្សធម៌ (1,093)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (251)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.