Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ សេដ្ឋកិច្ច និង កសិកម្ម

កសិករចំនួន៥០គ្រួសារនៅស្រុកស្រីស្នំ ទទួលបានគ្រាប់ស្រូវពូជពីមន្ទីរកសិកម្មខេត្តសម្រាប់សាបព្រួសស្តារឡើងវិញដោយរងផប៉ពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក

ដោយ Pothe Thun
14/10/2022
នៅក្នុង ​គ្រោះធម្មជាតិ, ព័ត៌មានជាតិ, សេដ្ឋកិច្ច និង កសិកម្ម
កសិករចំនួន៥០គ្រួសារនៅស្រុកស្រីស្នំ ទទួលបានគ្រាប់ស្រូវពូជពីមន្ទីរកសិកម្មខេត្តសម្រាប់សាបព្រួសស្តារឡើងវិញដោយរងផប៉ពាល់ដោយសារទឹកជំនន់ទឹកភ្លៀងនាពេលកន្លងមក
31
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ លោក ពិន ប្រាកដ អភិបាលរងខេត្តតំណាងឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប រួមជាមួយ ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីស្នំ និង លោក ទា គឹមសុទ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត តាមរយៈគម្រោងថវិកាកម្មវិធី មន្ទីរកសិកម្មខេត្ត បាននាំយកគ្រាប់ស្រូវពូជចំនួន៤តោន ផ្តល់ជូនដល់ប្រជាកសិករចំនួន៥០គ្រួសារ ក្នុងស្រុកស្រីស្នំ ដែលបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយសារជំនន់ទឹកភ្លៀងកាលពីកន្លងទៅនេះ ។

លោក ទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត បានឲ្យដឹងថា ស្រុកស្រីស្នំជាស្រុកទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ក្នុងចំណោមស្រុកចំនួន៧ដែលទទួលរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងឆ្នាំ២០២២នេះ ដែលខូចខាតសរុបចំនួនជាង៨ពាន់ហិកតា ប៉ុន្តែក្នុងឱកាសនេះ សុំការអាធ្យាស្រយ ពីប្រជាកសិករ ដែលរងគ្រោះដោយទឹកជំនន់ទាំងអស់ ដោយសារការចែកជូនពូជស្រូវនេះ គឺធ្វើទៅតាមជំហានៗ ហើយជំហានដំបូង គឺចែកជូន ដល់ប្រជាកសិករដែល ជួបការលំបាកនិងរងគ្រោះខ្លាំងមុនគេ ដើម្បីឲ្យពួកគាត់ អាចស្ដារឡើងវិញ ឲ្យបានឆាប់រហ័ស ហើយនៅពេលឆាប់ៗខាងមុខនេះ បងប្អូនដែលមិនទាន់ទទួលបានគ្រាប់ស្រូវពូជ ក៍នឹងទទួលបានពីគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ឋស្បៀងបំរុងកម្ពុជា ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

លោក ពិន ប្រាកដ អភិបាលរងខេត្ត មានប្រសាសន៍ថា៖ ក្រោយពីជំនន់ទឹកភ្លៀងត្រូវបានថមថយទៅវិញ និង ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំដល់ក្រសួង ស្ថាប័ន គណៈកម្មាធិជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ស្រុក ឃុំ និងសប្បុរសជននានា បានធ្វើការចែកជូននូវស្បៀងបរិភោគ និងគ្រឿងឧបភោគ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលទទួលនូវផលប៉ះពាល់ និងខូចខាត បានមួយចំនួនរួចមកហើយកន្លងមកនេះ។

លោក ពិន ប្រាកដ បន្តថា សម្រាប់គ្រាប់ពូជស្រូវនេះ ទោះបីជាពុំបានគ្រប់គ្រាន់តាមតម្រូវការរបស់បងប្អូន និងក្រុមគ្រួសារក៏ពិតមែន តែនេះជាការចូលរួមចំណែកជួយសម្រាលទុក្ខជីវភាពរបស់បងប្អូនបានមួយកម្រិតផងដែរ ដើម្បីយកទៅបង្កបង្កើនផល ពោលគឺសំដៅទៅលើការគិតគូអំពីដំណាំស្រូវ ដែលត្រូវរងការបំផ្លិចបំផ្លាញនោះ ព្រោះថា ដំណាំស្រូវ គឺជាដង្ហើមសេដ្ឋកិច្ចនៃគ្រួសារកសិករ និងជាខ្នងបង្អែកដ៏មានអទិភាពលើវិស័យសេដ្ឋកិច្ចជាតិផងដែរ ដូច្នេះហើយរដ្ឋបាលខេត្តនិងមន្ទីរកសិកម្មខេត្ត ចាត់សកម្មភាពបន្ទាន់ ផ្តល់គ្រាប់ស្រូវពូជដើម្បីឱ្យគ្រួសារកសិកររងផលប៉ះពាលធ្ងន់ធ្ងរជាងគេធ្វើការសាបព្រួសស្តារឡើងវិញឱ្យទាន់រដូវ។

ឯកឧត្តម លន់ សុធី ប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកស្រីស្នំខេត្តសៀមរាប មានប្រសាសន៍ថា៖រាជរដ្ឋាភិបាល តែងតែគិតគូរ យកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋទាំងអស់ ពិសេសប្រជាកសិករ ដែលបានរងគ្រោះដោយទឹកជំនន់ ក៏ដូចជាគ្រោះថ្នាក់ ដែលបង្កឡើងដោយធម្មជាតិនិងឧបត្តិហេតុផ្សេងៗ ដើម្បីជួយសម្រាលទុក្ខ ក៏ដូចជាការជួយស្ដារឡើងវិញ នៃជីវភាពរស់នៅ ឱ្យមានភាពល្អប្រសើរ ឡើងវិញ ដូច្នេះ ពេលដែលទទួលបានគ្រាប់ពូជនេះហើយ សូមប្រញាប់ប្រញាល់យកទៅសាបព្រោះឲ្យបានទាន់ពេលវេលា ។

សូមជំរាបថា៖នៅរដូវវស្សាឆ្នាំ២០២២នេះ ខេត្តសៀមរាបជួបប្រទះនូវ ទឹកជំនន់ទឹកភ្លៀង បណ្តាលឱ្យប៉ះពាល់ដល់ស្រុក ចំនួន ០៩ស្រុក រួមមាន ៖ ស្រុកស្រីស្នំ ស្រុកក្រឡាញ់ ស្រុកជីក្រែង ស្រុកអង្គរជុំ ស្រុកវ៉ារិន ស្រុកពួក ស្រុកសូទ្រនិគម ស្រុកប្រាសាទបាគង និងស្រុកអង្គរធំ ហើយប៉ះពាល់ដល់ប្រជាពលរដ្ឋចំនួន ៣៥ ៥៦៣គ្រួសារ ភូមិចំនួន ៣២៥ភូមិ ឃុំចំនួន៦៣ ក្នុងនោះស្រុកស្រីស្នំបានប៉ះពាល់ដំណាំស្រូវ ចំនួន ១៦ ៨២១ហិកតា ខូចខាតផ្ទៃដីចំនួន ៨០៩៤ហិកតា និងផ្ទៃដីអាចស្តារឡើងវិញ ចំនួន ១ ៥៧៥ហិកតា និងប៉ះពាល់ដំណាំឧស្សាហកម្ម ផ្ទៃដីចំនួន ៣៥០២ហិកតា ខូចខាតផ្ទៃដីចំនួន ២១៤៧ហិកតា និងផ្ទៃដីអាចស្តារឡើងវិញ ចំនួន ២១៤៧ហិកតា ៕

អត្ថបទ និង រូបថត ៖ លោក យូ វង្ស
កែសម្រួលអត្ថបទ ៖ លោក លីវ សាន្ត

Tags: កសិករស្រុកស្រីស្នំ​ស្រូវពូជ
Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 

ពលរដ្ឋរីករាយនឹងការដើរកំសាន្ដក្នុងពិធីអុំទូកចេញព្រះវស្សានៅខេត្ដសៀមរាប បន្ទាប់ពីខកខានដោយសារជំងឺកូវីដ-១៩

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម បើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម បើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ យ៉ាងឱឡារិកនៅព្រះរាជដំណាក់ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ យ៉ាងឱឡារិកនៅព្រះរាជដំណាក់ក្រុងសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.