Thursday, April 30, 2026
ទូរទស្សន៍ជាតិខេត្តសៀមរាប
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
  • ទំព័រដើម
  • ព័ត៌មានជាតិ​
  • ព័ត៌មានអន្តរជាតិ
No Result
View All Result
ទូរទស្សន៍ជាតិខេត្តសៀមរាប

ចុចទីនេះព័ត៌មានសំខាន់

No Result
View All Result
ទំព័រដើម ព័ត៌មានជាតិ វប្បធម៌ និង ទេសចរណ៍

ពលរដ្ឋរីករាយនឹងការដើរកំសាន្ដក្នុងពិធីអុំទូកចេញព្រះវស្សានៅខេត្ដសៀមរាប បន្ទាប់ពីខកខានដោយសារជំងឺកូវីដ-១៩

ដោយ Pothe Thun
14/10/2022
នៅក្នុង ព័ត៌មានជាតិ, វប្បធម៌ និង ទេសចរណ៍
ព្រះសង្ឃ និងអាជ្ញាធរមូលដ្ឋានសហការរៀបចំប្រណាំងទូកលក្ខណ:ប្រពៃណី នៅវត្តអារញ្ញសាគរ ក្រុងសៀមរាប 
16
ចំនួនអ្នកមើល
ចែករំលែក / Share on Facebook

ប្រជាពលរដ្ឋជាច្រើនកុះករ បានសម្ដែងការសប្បាយរីករាយក្នុងពិធីប្រណាំងទូកបណ្ដែតប្រទីប នៅក្នុងសង្កាត់សៀមរាប ក្រុងសៀមរាប ដែលបានរៀបចំឡើងដោយ ព្រះសង្ឃវត្ដអារញ្ញសាគរ និងអាជ្ញាធរមូលដ្ឋាន ដើម្បីអបអរសាទរថ្ងៃចេញព្រះវស្សា និងដើម្បីរក្សាប្រពៃណីទំនៀមទម្លាប់របស់អ្នកភូមិដែលមានតាំងពីយូរលង់។

ពួកគាត់បានលើកឡើងថា ពិធីប្រណាំងទូកបែបលក្ខណៈប្រពៃណីខ្នាតតូច បន្ទាប់ពីខកខានរយៈពេល ២ឆ្នាំកន្លងមកនេះ បានធ្វើឱ្យប្រជាពលរដ្ឋទៅទស្សនាច្រើន ជាពិសេសពួកគាត់នៅមូលដ្ឋាន មានប្រាក់ចំណូលក្នុងគ្រួសារពីការបង្កើតការលក់ដូរនៅក្នុងពិធី។ ចំពោះការបង្កើតកម្មវិធីសប្បាយៗនេះបង្ហាញថា ប្រទេសកម្ពុជាបានរួចផុតការឆ្លងជំងឺកូវីដ-១៩ហើយ ព្រោះអ្នកដើរកំសាន្ដមិនសូវមានការពាក់ម៉ាស់នោះទេ ជាពិសេសពិធីអុំទូកនេះបានបង្ហាញថា កម្ពុជាមានការអភិវឌ្ឍន៍ខ្លាំងទើបបង្កើតការសប្បាយដល់ប្រជាពលរដ្ឋ និងរំលឹកឡើងវិញនៃពិធីបុណ្យអុំទូកនាថ្ងៃចេញព្រះវស្សា។

ពួកគាត់បន្ថែមថា ពិធីប្រពៃណីនេះ មិនត្រឹមតែផ្ដល់សេដ្ឋកិច្ចដល់អ្នកភូមិនោះទេ វាជាការទាក់ទាញអ្នកទេសចរទៅកំសាន្ដនៅបឹងទន្លេសាប និងរក្សានូវទំនៀមទម្លាប់ប្រពៃណីខ្មែរដល់កូនចៅជំនាន់ក្រោយផងដែរ។ ប្រជាពលរដ្ឋចង់ឱ្យអាជ្ញាធរបង្កើតពិធីបែបប្រពៃណីនេះឱ្យបានច្រើន ដើម្បីឱ្យយុវជន ក៍ដូចប្រជាពលរដ្ឋចូលរួមថែរក្សាវប្បធម៌ប្រពៃណីរបស់ខ្មែរនេះ។

ព័ត៌មានជាតិ ថ្មីៗ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

ឯកអគ្គរាជទូតកម្ពុជា ប្រចាំសាធារណរដ្ឋប៊ុលហ្គារី ទទួលបានពានកាក់មាសពី Conncil of Europe’s Scien Tificand cultural Community

05/03/2026
‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

‎ប្រជាពលរដ្ឋមានជីវភាពខ្វះខាត ៣០គ្រួសារ ក្នុងក្រុងរុនតាឯកតេជោសែន ទទួលអំណោយពីសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត

13/02/2026

បើតាមលោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានបង្ហាញនូវក្តីសោមនស្សដែលបានសហការរៀបចំកម្មវិធីនេះឡើង បន្ទាប់ពីត្រូវអាក់ខាន ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។ លោកថា ដោយសារការយកចិត្តទុកដាក់ និងការលះបង់ខ្ពស់របស់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ទើបយើងទាំងអស់គ្នាមានឱកាសជួបជុំនិងប្រាព្ឋពិធីផ្សេងៗ ឡើងវិញក្រោមម្លប់សុខសន្តិភាពតែមួយ។ ពិធីប្រណាំងទូកលក្ខណៈប្រពៃណីនេះមានរយៈពេល ២ថ្ងៃ និងពិធីបណ្ដែតប្រទីបមួយថ្ងៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២។ ពិធីអុំទូក និងបណ្ដែតប្រទីបនេះ មានទូកសរុបចំនួន ៣០ទូក ក្នុងនោះទូកង ចំណុះ ២២នាក់ ចំនួន៤ ជាទូកកិត្តិយសទូកប្រណាំងដណ្តើមជ័យលាភី ២៦ទូក មួយទូកៗចំណុះ ៦នាក់ ចំណាត់ថ្នាក់ជ័យលាភីនឹងជ្រើសយកពីលេខ១ ដល់លេខ៤៕

អត្ថបទ និង រូបភាព៖ លោក បូ សាវី

Pothe Thun

Pothe Thun

អត្ថបទបន្ទាប់
ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម បើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

ក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកសូទ្រនិគម បើកវេទិកាសាធារណៈ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ យ៉ាងឱឡារិកនៅព្រះរាជដំណាក់ក្រុងសៀមរាប

រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១០ឆ្នាំ យ៉ាងឱឡារិកនៅព្រះរាជដំណាក់ក្រុងសៀមរាប

សមត្ថកិច្ចកម្ពុជារំដោះជនបរទេសជាង៧០នាក់ ចេញពីកាស៊ីណូជាប់ព្រំប្រទល់កម្ពុជា-ថៃ និងស្នាក់នៅបណ្ដោះអាសន្ននៅខេត្តសៀមរាប

សមត្ថកិច្ចកម្ពុជារំដោះជនបរទេសជាង៧០នាក់ ចេញពីកាស៊ីណូជាប់ព្រំប្រទល់កម្ពុជា-ថៃ និងស្នាក់នៅបណ្ដោះអាសន្ននៅខេត្តសៀមរាប

វីដេអូ បទយកការណ៍

Currently Playing

ព្រឹត្តិការណ៍អន្តរជាតិថ្មីៗ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

កូរ៉េខាងជើង បាញ់តេស្ដមីស៊ីលគ្រូស អាចពាំក្បាលគ្រាប់នុយក្លេអ៊ែរ

13/10/2022
UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

UN បោះឆ្នោតថ្កោលទោសរុស្ស៉ី ជុំវិញការកាត់យកទឹកដីអ៊ុយក្រែន ដោយខុសច្បាប់

13/10/2022
ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

ព្យុះចំនួន១០ នឹងវាយប្រហារប្រទេសវៀតណាម ដែលប្រឈមនឹងជំនន់ទឹកភ្លៀងនាពេលឆាប់ៗ

21/09/2022

ព័ត៌មានមើលច្រើនជាងគេ

  • ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    ​ក្រឡាប់​ទូក​លិច​នៅ​ប៉ា​គី​ស្ថាន ស្លាប់​មនុស្ស​តិច​បំផុត​៨​នាក់​

    54 shares
    Share 29 Tweet 11
  • ថ្នាក់ដឹកនាំខេត្តសៀមរាប បន្តនាំយកគ្រឿងឧបភោគបរិភោគ និងសួរសុខទុក្ខដល់អង្គភាពទ័ពសម្ព័ន្ឋមេត្រីភាពប្រចាំទិសសមរភូមិមុខ តំបន់ព្រៃស្អាក ស្រុកវ៉ារិន

    38 shares
    Share 15 Tweet 10
  • អាជ្ញាធរខេត្តសៀមរាប ប្រើប្រាស់គ្រឿងចក្រកាយស្ដារប្រព័ន្ធរំដោះទឹក តាមបណ្ដាផ្លូវជាតិលេខ៦ បញ្ចៀសជំនន់ទឹកភ្លៀង

    10 shares
    Share 4 Tweet 3
  • បុរាណវិទូអាជ្ញាធរជាតិអប្សរាបង្ហាញចម្លាក់គុនខ្មែរនៅតាមប្រាសាទក្នុងតំបន់អង្គរ

    87 shares
    Share 35 Tweet 22
  • គម្រោងជួសជុលផ្លូវដីសក្រាលក្រួសក្រហម៦ខ្សែ ក្នុងឃុំចំនួន២នៃស្រុកជីក្រែង បានប្រកាសបញ្ចប់ការដេញថ្លៃដោយស្ថាពរ

    47 shares
    Share 19 Tweet 12

ព័ត៌មានទូទៅ

  • កម្មវិធី យើងធ្វើបាន (16)
  • កម្មវិធី រួមគ្នាដើម្បីសង្គម (40)
  • កម្មវិធី សន្ទនាមតិ (103)
  • កម្មវិធី សំឡេងយុវវ័យ (16)
  • កម្មវិធីផ្សាយផ្ទាល់ប្រចាំថ្ងៃ (175)
  • កូវីដ-១៩ (266)
  • ​គ្រោះធម្មជាតិ (129)
  • ចំណេះដឹង និង ការអប់រំ (766)
  • នយោបាយ និង ការអភិវឌ្ឍន៍ (3,039)
  • ព័ត៌មានកីឡា (56)
  • ព័ត៌មានជាតិ (6,562)
  • ព័ត៌មានជាតិទូទៅ (232)
  • ព័ត៌មានអន្តរជាតិ (634)
  • ព្យាករណ៍អាកាសធាតុ (64)
  • វប្បធម៌ និង ទេសចរណ៍ (1,117)
  • សណ្ឋាគារខេត្តសៀមរាប (1)
  • សន្តិសុខ និង សង្គម (946)
  • សាសនា និង មនុស្សធម៌ (1,114)
  • សេចក្ដីជូនដំណឹង (3)
  • សេដ្ឋកិច្ច និង កសិកម្ម (257)
  • អាកាសធាតុ (4)
© ២០២២ ទូរទស្សន៍ជាតិខេត្តសៀមរាប

រក្សាសិទ្ធ និងគ្រប់គ្រងដោយ
មន្ទីរព័ត៌មានខេត្តសៀមរាប
Siem Reap Provincial Department of Information

No Result
View All Result
  • Home

© 2020 ទូរទស្សន៍ជាតិខេត្តសៀមរាប រក្សាសិទ្ធ និងគ្រប់គ្រងដោយ មន្ទីរព័ត៌មានខេត្តសៀមរាប - Provincial Department of Information Siem Reap.