មន្ទីរពត៌មានខេត្តស្ទឹងត្រែងប្រជុំបូកសរុបលទ្ធផលការងារខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត
លោក អ៊ុក ធាវី ប្រធានមន្ទីរព័ត៌មានខេត្តស្ទឹងត្រែង បានជម្រុញ ឲ្យថ្នាក់ដឹកនាំការិយាល័យ ចំណុះមន្ទីរត្រូវបន្តអនុវត្តការងាររបស់ខ្លួនតាមផែនការសកម្មភាពឲ្យទទួលបានសូចនករមួយប្រកបដោយ ប្រសិទ្ធភាពខ្ពស់។ លោក អ៊ុក ធាវី បានជំរុញបែបនេះកាលពីដើមសប្តាហ៍ទី៣ នៃខែមីនា ក្នុងឱកាសលោកដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផល ការអនុវត្តការងារសម្រាប់ខែមីនា ឆ្នាំ២០១៩ និងលើកទិសដៅអនុវត្តបន្ត សម្រាប់ខែមេសា ដោយមានការចូលរួមពីអនុប្រធានមន្ទីរ ប្រធានអនុប្រធានការិយាល័យចំណុះមន្ទីរនិងមន្ត្រីក្រោមឱវាទចូលរួមផងដែរ។ ...