កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប
នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៤នេះ លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប(គខបជ) បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២៤ របស់ខ្លួនដើម្បីពិនិត្យលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែមិថុនា ត្រីមាសទី២ និងពិនិត្យពិភាក្សាលើបញ្ហាកាលពីកិច្ចប្រជុំប្រចាំខែឧសភា ពាក់ព័ន្ធនឹងការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ដឹកនាំដោយលោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ដោយមានការចូលរួមអ្នកពាក់ព័ន្ធជាច្រើនរូប។ យោងតាមរបាយការណ៍ សម្រាប់ឆមាសទី១ ...